ប្រជាពលរដ្ឋ៖ ផ្លូវវេងស្រេង បច្ចុប្បន្នក្លាយជាផ្លូវក្រាលដី និងគ្របដណ្ដប់ទៅដោយ កម្ទេចថ្មស្ទើទាំងស្រុង

(ភ្នំពេញ)៖ ផ្លូវវេងស្រេង ដែលមានស្ថិតនៅក្នុង ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា «បច្ចប្បន្នក្លាយ ជាផ្លូវក្រាលដោយដី និងគ្រប់ដណ្ដប់ដោយកម្ទេចថ្ម ទៅវិញដោយមិនមានអាជ្ញាធរមូលដ្ឋានណា អើពើនោះទេ»

ប្រជាពលរដ្ឋបន្ដថា អាជ្ញាធរពាក់ព័ន្ធ បែរជាធ្វើមិនដឹង មិនឮអ្វីទាំងអស់ ហើយបានបណ្ដាលឲ្យបានបង់សោភ័ណ្ឌភាពតាមដងផ្លូវនិងហុយ យ៉ាងខ្លាំងដែលពិបាកក្នុងការធ្វើដំណើរ ព្រមទាំងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង ជាងនេះទៅទៀតគឺពេលភ្លៀងបង្កឲ្យស្ទះ លូថែមទៀតផង។

ប្រជាពលរដ្ឋ បន្ថែមថា អាជ្ញាធរបានបើកដៃឲ្យក្រុមឈ្មួញដឹកដី ដឹកខ្សាច់ ដឹកថ្ម យ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់ ហើយបើកដូចឡាន ប្រណាំងចឹង ដោយមិនគិតពីអ្នកធ្វើដំណើរដ៏ទៃទៀតឡើយ។

ជាចុងក្រោយ ប្រជាពលរដ្ឋបានសំណូមពរ ឲ្យអាជ្ញាធរដែលពាក់ព័ន្ធ ជាពិសេសលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញមេត្តាយក ចិត្តទុកដាក់ ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋផង ហើយកុំបណ្ដែតបណ្ដោយឲ្យផ្លូវដែលបានកសាងយ៉ាងស្រស់ស្អាត បែរជាខ្ទេចដោយសារ តែបុគ្គលដែលមួយក្ដាប់តូចទៅវិញ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

រថយន្តតូចធំ ជាច្រើនគ្រឿង បានកកស្ទះចម្ងាយដីរាប់សិបគីឡូម៉ែត្រ តាមបណ្តោយផ្លូវលេខ២១បេ ត្រង់ចំណុចស្ពានព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយសារតែក្រុមហ៊ុនធ្វើលូ បណ្តាលឲ្យស្រុតដី ដែលពេលនោះផ្លូវរួមកាន់តែតូច។

ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាល លោក សេង ឡុង បានរាយការណ៍ថា ពេលដែលក្រុមហ៊ុន ជីកដីដាក់ប្រព័ន្ធលូនោះ បានបណ្តាលឲ្យដីបាក់ស្រុត ពេលនោះ ផ្លូវដែលត្រូវធ្វើដំណើរកាន់តែរួមតូចទើបធ្វើឲ្យរថយន្តជាច្រើនគ្រឿង ត្រូវកកស្ទះជាហូរហែដោយកម្លាំងសមត្ថកិច្ច អាចរំដោះម្តងមួយគ្រឿងៗ តែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត