វ៉ាន់ នីឡា​ បកស្រាយពីរឿងដែលគេថានាង ចេះដឹងរឿងប៊ុត សីហាពេក!

ភ្នំពេញ៖ រឿងរ៉ាវរបស់ តារាកំប្លែង វ៉ាន៉ នីឡា ហាក់ដូចជាមិនស្ងប់ស្ងាត់សោះ ដែលមានមតិរិះគន់តាមបណ្តាញសង្គម ថាឲ្យរូបនាងឥតឈប់ឈរ ក្រោយពីនាង បានជីកសួរទៅកាន់ តារាចម្រៀងប្រុស ប៊ុត សីហា លើរឿងកូនរបស់គាត់។

តារាកំប្លែងវ័យក្មេងរូបនេះ តែងតែចេញសារជាបន្តបន្ទាប់ ដើម្បីចង់បញ្ជាក់ប្រាប់មហាជនថា រូបនាងមិនមែនចង់មានន័យ ហែកកេរ្តិ៍ រឺក៏ចង់ដឹងរឿងលោក ប៊ុត សីហា នៅលើឆាកនោះទេ គ្រាន់តែពេលនោះ នាងចង់សាកសួរលេងតែប៉ុណ្ណោះ។ 

ក្នុងនោះដែរ វ៉ាន់ នីឡាបានសរសេរបកស្រាយ ក្នុងបណ្តាញសង្គម កាលពីប៉ុន្មានថ្ងៃនេះថា "នាងខ្ញុំនីឡា សូមជំរាបសួរដល់ អ៊ំពូមីងនិងមិត្តយុវវ័យជាទីស្រឡាញ់ មានរឿងខ្លះដែលអ្នកមិនទាន់យល់អញ្ចឹងហើយ បានជានាងខ្ញុំចេញមុខមកបកស្រាយ។ កាលពីថ្ងៃសុក្រ នាងខ្ញុំបានធ្វើជាពិធីការិនីនៅក្នុងកម្មវិធីExpert beer ហើយពេលនោះក៏មានតារាចម្រៀង លោកប៊ុតសីហាគាត់មកច្រៀងនៅក្នុងកម្មវិធីនោះដែរ ហើយនៅពេលដែលគាត់បានច្រៀងចប់ នាងខ្ញុំក៏បានឡើងទៅនិយាយលេង ជាមួយនឹងគាត់។ ថ្មីៗនេះ មានព័ត៌មានមួយបានចុះថា លោកប៊ុតសីហាបានក្លាយទៅជាប៉ារបស់គេ ចឹងហើយបានជានាងខ្ញុំចង់សួរគាត់ថា បងប្រុសមានអារម្មណ៍យ៉ាងណា នៅពេលបានក្លាយទៅជាប៉ារបស់គេ។ អ្វីដែលនាងខ្ញុំចង់សួរទៅគាត់គឺមានតែប៉ុណ្ណឹងទេ គ្មានអ្វីដែលលើសពីហ្នឹងទេ ចឹងសូមបងប្អូនទាំងអស់គ្នាកុំមានការយល់ទៀតអី ពេលខ្លះមានត្រូវមានខុស សង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយ"។

ចុះតើប្រិយមិត្តយល់យ៉ាងណាដែរ?   

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថាតារាកំប្លែង វ៉ាន៉ នីឡា ហាក់ដូចជារងការរិះគន់យ៉ាងខ្លាំង នៅ ពេលនាងបានចាប់អាជីពជាពិធីការិនី។

សំឡេងនៃការរិះគន់ជាច្រើន បានបោកបក់ទៅលើតារាកំប្លែងវ័យក្មេង ប្រចាំក្រុមកំប្លែងនាយ ពែកមី គឺកញ្ញា វ៉ាន់ នីឡា ក្រោយពីនាងបានសួរទៅ តារាចម្រៀងលោក ប៊ុត សីហារឿងកូនក្នុងកម្មវិធីផ្សាយផ្ទាល់ កាលពីពេលកន្លងទៅ នៅក្នុងនោះមានបុរសម្នាក់ បានធ្វើការរិះគន់មិនសំចៃដៃ ទៅលើនាងថានាងផ្គើន នឹងពាក្យរិះគន់ ទាំងដែលខ្លួនមិនត្រូវ ។

បើតាម Account Facebook របស់បុរសម្នាក់ ដែលមានឈ្មោះថា Bong Ice បានសរសេរិះគន់នាងចំៗ ក្រោយពីតារាកំប្លែងវ័យក្មេងរូបនេះ បានពោលពាក្យបញ្ចើចបញ្ចើរ ថា «សួស្តីអ្នកដែលប៊ិនរិះគន់ មានអីរិះគន់ទៀតអត់ » ដោយបុរសម្នាក់នោះ បានសរសេរសាររិះគន់ ទៅលើនាងខ្លាំងៗថា « ហឹម!!! រៀនច្រើនចម្រើនបញ្ញាក្មួយស្រី !!! កុំផ្គើននឹងពាក្យរិះគន់ទាំងដែលខ្លួនមិនត្រូវ !!! ក្មួយឡើងធ្វើពិធីករតាមសាច់ញាតិគ្រួសារ ក្មួយជាតារាតាមត្រកូល។

សួរថាក្មួយបានឆ្លងវគ្គសិក្សា ពីខាងណាមកបានក្លាយជាពិធីករ? ហើយក្នុងនាមជាពិធីករត្រូវមានលក្ខណៈសម្បត្តិយ៉ាងដូចម្តេច? សីលធម៌ ពលរដ្ឋវិជ្ជាវាសំខាន់ណាស់ ក្មួយសម្រាប់ជំនាញមួយនេះ មិនចេះតែចំអេសចំអាស អាឡេអាឡូ វ៉ោកវ៉ាក ដូចកំប្លែងដែលក្មួយបានលេងជាមួយក្រុមគ្រួសារក្មួយនោះទេ។ អ្នកដ៏ទៃគេមានតម្លៃតាមជំនាញរបស់គេ ចូលមើលតម្លៃមនុស្សអោយបានច្រើន កុំក្នុងតែរង្វង់ដែលក្មួយកំពុងឈរ…» ។

ដោយឡែកជាការឆ្លើយតបទៅ និងការរិះគន់នោះដែល តារាកំប្លែងវ័យ១៦ឆ្នាំ កញ្ញា វ៉ាន់ នីឡា បានសរសេរ សារបង្ហោះថា « ខ្ញុំគិតថាពូចាស់ហើយមិនចាំបាច់ ចេះដឹងរឿងក្មេងទេ ពូបើសិនជាពូមនុស្សចេះដឹងមួយរូបដែរពូមិនមែននិយាយ អោយក្មេងបែបនេះទេ តែនេះដោយសារតែពូចេះដឹងពេកបានជាមកថាអោយក្មួយបែបនេះ តែក្មួយមិនប្រកាន់ពូទេ បើសិនជាកមួយខុសមែនពូអាច និយាយប្រាប់បាន ក្មួយក៏មិនខឹងដែរ តែនេះពូធ្វើជ្រុលពេកហើយ » ។

ក្នុងមួយរយៈពេលក្រោយនេះ សង្កេតឃើញថា តារាកំប្លែងវ័យក្មេង ដែលទើបតែភ្ជាប់ពាក្យហើយថ្មីៗ កញ្ញា វ៉ាន់ នីឡា យីអ៊ុន ហាក់មិនសូវល្អទាល់តែសោះ ដោយមួយរយៈនេះនាង បានរងព្រនង់នៃការរិះគន់ជាច្រើន បន្តកន្ទុយមិនដាច់ទេ ជាក់ស្តែងថ្មីៗនេះនាងត្រូវបាន មហាជនរិះគន់យ៉ាងខ្លាំង ទៅលើការចាប់យកអាជីព ជាពិធីការិនីតែសមត្ថភាពរបស់នាង ហាក់មានកម្រិតមិនសម ក្នុងការចាប់តំណែងមួយនេះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload