តាមពិត មុខមាត់ក្រុមគ្រួសារ តារាភេទទី៣ Nong Poy បែបនេះសោះ ទើបធ្វើឲ្យនាងស្រស់ស្អាតម្លឹងៗ

ថៃ៖ តារាភេទទី៣ដ៏ល្បីល្បាញ នាង Poyd Treechada ហៅNong Poy បានធ្វើឲ្យ អ្នកគាំទ្រភាគច្រើន ចាប់អារម្មណ៍លើរូបសម្រស់របស់នាង ព្រោះស្ទើរតែដូចនារីពិត១០០ភាគរយទៅហើយ។

កាលពីថ្មីៗនេះដែរ នាង Nong Poy បានបង្ហាញនូវមុខមាត់របស់ក្រុមគ្រួសារ ពេលទៅទទួលទានអាហារពេលល្ងាច នៅឯភោជនីយដ្ឋានមួយ ដែលក្នុងនោះមាន លោក យាយ ម្តាយ និងបងស្រីរបស់នាង។  

ចំពោះរូបថតមួយសន្លឹកដែលតារាភេទទី៣រូបនេះ បានបង្ហោះក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគេលាន់មាត់ថា ហ្សេនរបស់គ្រួសារនាង ពិតជាស្អាតមែន តាំងពីលោកយាយ រហូតដល់ចៅ។ ហើយអ្នកខ្លះ បាននិយាយបន្ថែមថា "ទោះបីនាងNong Poy ជានារីកែភេទក៏ដោយ តែនាងមើលទៅស្រស់ស្អាត ដូចជាបងស្រីរបស់នាងអញ្ចឹងដែរ"៕

តោះមើលរូបថតក្រុមគ្រួសាររបស់នាង Nong Poy ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ តារាភេទទី៣ដ៏ល្បីល្បាញ ប្រចាំប្រទេសថៃ Poyd Treechada ហៅ Nong Poy ត្រូវបានអ្នកគាំទ្រភាគច្រើន ពេញចិត្តនឹងសម្រស់ដ៏ស្រស់ផូរផង់របស់នាង។

នាពេលបច្ចុប្បន្ននេះ នាង Poy បានក្លាយជាតារាល្បីខ្លាំង ដែលមានបណ្តាក្រុមហ៊ុនធំៗភាគច្រើន បានអញ្ចើញនាង ចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីរបស់ពួកគេ។ ហើយនាងក៏បានតុបតែងខ្លួន និងស្លៀកសម្លៀកបំពាក់ស្អាតៗ មិនដែលឲ្យចាញ់ តារាស្រីពិតប៉ុន្មានដែរ។

ក្នុងនោះដែរ ម៉ូតរ៉ូបរបស់ Poy ដែលតែងចូលរួមម្តងៗ សុទ្ធសឹងតែស្រស់ស្អាត ហើយបូកផ្សំទាំងមុខដ៏ស្រស់ផូរផង់របស់នាងថែមទៀតនោះ កាន់តែធ្វើឲ្យសម្រស់របស់នាងលេចធ្លោ ដូចជាព្រះនាង។

គួរបញ្ជាក់ផងដែរថា នាង Poy ធ្លាប់បានឈ្នះពានរង្វាន់ ជាបេក្ខភាពភេទទី៣ ដែលមានសម្រស់ស្អាតដាច់គេ ក្នុងកម្មវិធី Miss International Queen និងកម្មវិធី Tiffany Universe។ ហើយចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីល្បាញ ដែលធ្វើឲ្យរូបនាង ទទួលបានការងារសិល្បៈជាច្រើន ដូចជា ធ្វើជា ពិធីការិនី ថតខារ៉ាអូខេ ថតខ្សែភាពយន្ត ថតស្ពតផ្សព្វផ្សាយផលិតផល ផ្សេងៗជាដើម៕

តោះមើលម៉ូតរ៉ូបរបស់នាង ពេលចូលរួមកម្មវិធីម្តងៗ ថាពិតជាស្រស់ស្អាតយ៉ាងណា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload