Messi ប្រកាស​ចាកចេញ​ពី​ក្រុម​ជម្រើសជាតិ​ក្រោយ​បរាជ័យ​លើ​សមរភូមិ​វាលស្មៅ​ដណ្ដើម​ពាន​ជើងឯក

AFP ផ្សាយ​ថា កីឡាករ​Lionel Messi ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន បាន​ប្រកាស​ចាកចេញ​ពី​ក្រុម​ជម្រើសជាតិ ក្រោយ​ពី​បរាជ័យ​លើ​សមរភូមិ​វាលស្មៅ​ដណ្ដើម​ពាន​ជើងឯក​Copa America 2016 នៅ​សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃ​ទី​២៦ មិថុនា កន្លង​ទៅ ។

កីឡាករ​Messi ថ្លែង​ថា ៖«​ជា​បញ្ហា​ពិបាក​ទទួលយក​បាន​មួយ និង​មិនមែន​ជា​ពេលវេលា​ត្រូវ​ពិចារណា​ថា​គួរ​នៅ​ទៀត​ទេ​។ វា​ជា​រឿង​សោកសៅ​ខ្លាំង​ណាស់​ព្រោះ​ខ្ញុំ​មាន​កំហុសឆ្គង​លើ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​។ ខ្ញុំ​ព្យាយាម​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​ដណ្ដើម​ពាន​ជើងឯក​ឱ្យ​អា​ហ្ស​ង់​ទី​ន ម្ដង​ហើយ​ម្ដងទៀត​ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ​» ៕