​ហេតុអ្វី​បានជា​អ្នក​មិន​អាច​ថើប​ទារក​ដែល​ទើបនឹង​កើត​?

​ហេតុអ្វី​បានជា​អ្នក​មិន​អាច​ថើប​ទារក​ដែល​ទើបនឹង​កើត​?


​ហេតុអ្វី​បានជា​អ្នក​មិន​អាច​ថើប​ទារក​ដែល​ទើបនឹង​កើត​?

​នៅពេល​ដែល​ទារក​ទើប​នឹង​កើត​ចេញពី​ពោះ​ម្តាយ មាន​មនុស្ស​ជា​ច្រើន​នាំគ្នា​ថើប​ទារក​នោះ ជាពិសេស​គឺ​ថើប​មាត់​តែម្តង​។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​អ្នក​មិន​អាច​ថើប​មាត់​កូន​បានឡើយ​។ ហេតុអ្វី​បានជា​មិន​អាច​ទៅ​គ្រាន់តែ​ថើប​មាត់​សោះ​?

​នៅពេល​ដែល​កូន​ទើបតែ​ចេញពី​ពោះ​ម្តាយ ប្រព័ន្ធ​ការពារ​រាងកាយ​កូន​គឺ​មិន​ទាន់​លូតលាស់​គ្រប់​នោះទេ ដោយ​វា​នៅ​ខ្សោយ​នៅឡើយ​។ ម្យ៉ាងទៀត​នៅ​លើ​រាងកាយ​អ្នក​គឺ​មាន​មេរោគ​ច្រើនណាស់ ជាពិសេស​គឺ​នៅ​ត្រង់​មាត់​តែម្តង ដូចនេះ​ប្រសិនជា​អ្នក​ថើប​មាត់​កូន នោះ​មេរោគ​ទាំងនោះ​នឹង​អាច​រត់​ចូល​ទៅក្នុង​រាងកាយ​គេ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​គេ​ឆាប់​ឈឺ​ខ្លាំងណាស់ ព្រោះ​ប្រព័ន្ធ​ការពារ​នៅ​ខ្សោយ ដោយ​មិន​អាច​ទប់ទល់​នឹង​មេរោគ​ទាំងនោះ​បាន​។ ជាងនេះទៅទៀត អ្នក​ក៏​មិន​អាច​ទំពារ​អាហារ​ក្នុង​មាត់ ហើយ​យក​ទៅ​បញ្ចុក​កូន​នោះ​ទេ ព្រោះ​វា​មាន​គ្រោះថ្នាក់​ជាខ្លាំង ដោយ​អាច​ធ្វើឲ្យ​កូន​មាន​ជំងឺ​បាន​យ៉ាង​ងាយ​បំផុត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។