ស្លុតនិយាយមិន​ចេញ! ក្រោយ​ឃើញ​ខោអាវ​ និង​​​កង់​ក្មេង​​២​​នាក់

ខេត្តមណ្ឌលគិរី ៖ ក្មេង​ប្រុស​២​នាក់​​​បាន​ស្លាប់​យ៉ាងអាណោចអាធ័ម​ ដោយសារ​​លង់ទឹក​​​នៅ​ក្នុង​ត្រពាំងមួយ​កន្លែង​​ ស្ថិត​នៅ​ក្រោយ​បន្ទាយ​ទា​ហាន​គ​២ ​​ក្នុងភូមិ​អូរ​អាម ​ឃុំ​ស្រែ​ខ្ទុ​ម ​ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២៧ មិថុនា​ ​២០១៦ កន្លងមក ។

បើ​តាម​សមត្ថកិច្ច​​ស្រុក​កែវ​សីមា​​ឱ្យ​​ដឹង​​​ថា ក្មេង​ប្រុស​ខាងលើ​​​បាន​បាត់​ខ្លួន​តាំង​ម៉ោង​០៤​​សៀ​លថ្ងៃទី​២៧ មិថុនា មក ហើយ​​ត្រូវ​ឪពុក​​ក្មេង​ប្រុស​​ដើរ​រក ​ក៏​ប្រទះ​ឃើញ​សំលៀក​បំពាក់​ និង​កង់​នៅ​​ក្បែ​រត្រពាំង​ទឹក ទើបមានការ​ផ្អើល​​​ឆោឡោ​នាំ​គ្នា​ចុះ​រាវ​ក្នុង​​ត្រពាំង​ទឹក​នោះ​ នៅ​វេលា​ម៉ោង​០៦​ និង​​២០​នាទីយប់​ថ្ងៃ​ដ​ដៃ​ល ទើប​ប្រទះឃើញសព​​ក្មេង​ប្រុស​ទាំង​ពីរ​ ។

​ប្រភពបន្ត​​ថា ក្មេង​ប្រុស​​​​ទាំង២នាក់ ​១-​ឈ្មោះង​ន់ សៀងលី អាយុ​៨​ឆ្នាំ ​និង២-​ឈ្មោះ​បាំង ម៉េ​ង​ហៀ​ង អាយុ​៦​ឆ្នាំ​ ​មាន​ទីលំនៅ​​​ក្នុង​ភូមិ​​កើតហេតុ​ខាងលើ​ដូច​គ្នា ​។ ​