ការ​ទទួលទាន​ភេសជ្ជៈ​៦​ប្រភេទនៅ​ពេលយប់​អាចជួយ​បញ្ចុះខ្លាញ់​យ៉ាង​មាន​ប្រសិទ្ធភាព

ការ​ទទួលទាន​ភេសជ្ជៈ​៦​ប្រភេទនៅ​ពេលយប់​អាចជួយ​បញ្ចុះខ្លាញ់​យ៉ាង​មាន​ប្រសិទ្ធភាព

មិនចាំបាច់ ប្រើថ្នាំបញ្ចុះទម្ងន់ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព ឬចំណាយកម្លាំងហាត់ប្រាណច្រើននោះ ទេ ការសិក្សាមួយបង្ហាញថា ការទទួលទានភេសជ្ជៈ៦ប្រភេទ ខាងក្រោមនេះ នៅពេលយប់អាចជួយអ្នកនៅក្នុងការ បន្ថយខ្លាញ់លើសក្នុងសរីរាង្គបានយ៉ាងប្រសិទ្ធភាព ។

ទឹកក្តៅ៖ ទឹកក្តៅឧណ្ហៗដែលមានកម្រិតប្រមាណ៣០អង្សាសេល្អបំផុត និងមានប្រសិទ្ធភាពរំលាយជាលិកាខ្លាញ់លើសក្នុងរាងកាយដ៏អស្ចារ្យ ។ ពេលយប់ ចូរអ្នកទទួលទានឱ្យបានច្រើនទឹកស្ងោរបន្លែ, ទឹកផ្លែឈើស្រស់១កែវ និងទឹកក្តៅឧណ្ហៗ ។

ទឹកដោះគោ៖ កុំច្រឡំថា ការទទួលទាន ទឹកដោះគោនឹងធ្វើឱ្យអ្នកឡើងទម្ងន់ ។ ប្រសិនអ្នកទទួលទានទឹកដោះក្តៅគ្មានស្ករមុនចូលគេង វានឹងជួយអ្នកដុត បំផ្លាញបរិមាណជាតិខ្លាញ់លើសក្នុងរាងកាយ ។

ទឹកក្រូចពោធិ៍សាត់៖ នរណាដឹងថាក្រូចពោធិ៍សាត់ជាប្រភេទផ្លែឈើសម្បូរវីតាមីន តែពុំសូវបានដឹងថា វានៅជួយអ្នកបញ្ចុះទម្ងន់ប្រសិទ្ធភាព និងសុវត្ថិភាព ។ក្រូចពោធិ៍សាត់ល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារផ្លូវពោះវៀន និងបញ្ចុះជាតិពុល ។

ទឹកឃ្មុំ៖ ទឹកឃ្មុំអាចហៅថា ឱសថទិព្វរក្សាសម្ផស្ស ។ ការទទួលទានទឹកឃ្មុំ១ ស្លាបព្រាលាយជាមួយទឹកឧណ្ហៗរៀង រាល់យប់ ពុំត្រឹមតែជួយឱ្យស្បែកទន់សប៉ុណ្ណោះទេតែថែមទាំងអាចជួយបញ្ចុះទម្ងន់បានទៀតផង ។

ទឹកប៉េងប៉ោះ៖ ប៉េងប៉ោះពុំត្រឹមតែអាចប្រើបិទលើមុខ ដើម្បីជួយឱ្យស្បែកស្អាត តែវាជាប្រភេទផ្លែឈើសម្បូរជាតិទឹក និងសារជាតិប្រឆាំងអុកស៊ីតកម្មល្អបំផុតក្នុងការជំនួយការបញ្ចុះទម្ងន់ ។

តែបៃតង៖ ទទួលទានតែបៃតងល្អប្រសើរ សម្រាប់ប្រព័ន្ធសរសៃឈាមបេះដូង និងជួយដល់ការបញ្ចុះទម្ងន់ប្រសិទ្ធភាព ៕

ប្រភព៖ iknow

  • ការ​ទទួលទាន​ភេសជ្ជៈ​៦​ប្រភេទនៅ​ពេលយប់​អាចជួយ​បញ្ចុះខ្លាញ់​យ៉ាង​មាន​ប្រសិទ្ធភាព已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:សុខភាព
Tags: