មហាសេដ្ឋី​អាស៊ី​​​​​​​​ មាន​​​ទ្រព្យសម្បត្តិ​ច្រើន​ជាង​​គេ​បំផុត​​​​លើ​​ពិភព​លោក​

ឥឡូវនេះ ក្រុមមហាសេដ្ឋីអាស៊ី ត្រូវគេមើលឃើញថាមានទ្រព្យសម្បត្តិច្រើន វ៉ាដាច់បណ្ដាមហាសេដ្ឋីក្នុងទ្វីបអាមេរិកខាងជើង អឺរ៉ុប និងទ្វីបផ្សេងទៀតជុំវិញពិភពលោក។ នេះបើតាមរបាយការណ៍របស់គេហទំព័រ Worldwealthreport ទើបចេញផ្សាយនៅប៉ុន្មានថ្ងៃនេះ។

មហាសេដ្ឋី​អាស៊ី​​​​​​​​ មាន​​​ទ្រព្យសម្បត្តិ​ច្រើន​ជាង​​គេ​បំផុត​​​​លើ​​ពិភព​លោក​សេដ្ឋីវ័យក្មេងជនជាតិចិន

នៅត្រឹមចុងឆ្នាំ ២០១៥ មហាសេដ្ឋីអាស៊ីមានទ្រព្យសម្បត្តិបូកបញ្ចូលគ្នាប្រមាណ ១៧,៣៩ទ្រីលានដុល្លារ កើនពី ៨,៤ទ្រីលាននៅឆ្នាំ២០០៦ គឺនាំមុខមហាសេដ្ឋីអាមេរិកខាងជើងបន្តិច ដែលមាន ១៦,៦១ទ្រីលានដុល្លារ កើនពី ១១,២ទ្រីលាននៅឆ្នាំ ២០០៦។ (១ទ្រីលាន ស្មើនឹង ១.០០០.០០០.០០០.០០០)។

មហាសេដ្ឋីអាស៊ីបានកើនទ្រព្យសម្បត្តិ ៩,៩% បើធៀបនឹងអាមេរិក កាណាដាមានកំណើនតែ ២,៣% ប៉ុណ្ណោះ ដោយសារទីផ្សារមូលធនចុះថមថយ។ ចំណែកនៅអឺរ៉ុបបានកើនថេរចំនួន ៤,៨% ខណៈអាមេរិកឡាទីនធ្លាក់មកត្រឹម ៣,៧% ដោយសារអស្ថិរភាពនយោបាយ និងទីផ្សារភាគហ៊ុនក្រឡាប់ចាក់នៅប្រទេសប្រេស៊ីល។

ក្នុងទ្វីបអាស៊ី មហាសេដ្ឋីក្នុងប្រទេសចិនបានកើនទ្រព្យច្រើនជាងគេបំផុតគឺ ១៦,២% ហើយគេរំពឹងថានឹងកើនឡើងខ្លាំងបន្ថែមទៀតនៅឆ្នាំខាងមុខ។ បើតាមគេហទំព័រ Forbes។ អ្នកមានទ្រព្យសម្បត្តិចាយមិនអស់នៅអាស៊ី ភាគច្រើនរកស៊ីខាងវិស័យសេវាហិរញ្ញវត្ថុ បច្ចេកវិទ្យា និងឧស្សាហកម្មថែទាំសុខភាព។

របាយការណ៍ខាងលើ បានទស្សន៍ទាយថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំងអស់នឹងកើនលើស ១០០ទ្រីលានលាន ត្រឹមឆ្នាំ ២០២៥ខាងមុខ ខណៈឆ្នាំ២០១៥មាន ៥៧ទ្រីលានដុល្លារ៕

មហាសេដ្ឋី​អាស៊ី​​​​​​​​ មាន​​​ទ្រព្យសម្បត្តិ​ច្រើន​ជាង​​គេ​បំផុត​​​​លើ​​ពិភព​លោក​

ប្រភព៖ sabay

  • មហាសេដ្ឋី​អាស៊ី​​​​​​​​ មាន​​​ទ្រព្យសម្បត្តិ​ច្រើន​ជាង​​គេ​បំផុត​​​​លើ​​ពិភព​លោក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កំសាន្ត
Tags: