វិនិយោគិន​បរទេស​​ចាប់​​អារម្មណ៍​សង់​ខុន​ដូ​ប្រភេទB ព្រោះ​យល់​ថា​​មាន​ទី​ផ្សារ​ជាង

កន្លង​មក​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ ប្រាប់​ថា​​ ខុន​ដូ​ប្រភេទ​ A អាច​នឹង​រង​ផល​ប៉ះពាល់ ​គឺ​ការ​លក់​ចេញ​លំបាក​ ប៉ុន្តែ​ខុន​ដូ​ប្រភេទ​B និង C មិន​ជា​បញ្ហា​ចោទ​អ្វី​​ទេ​​ក្នុង​ឆ្នាំ ២០១៦ នេះ។

 

 

វិនិយោគិន​បរទេស​​ចាប់​​អារម្មណ៍​សង់​ខុន​ដូ​ប្រភេទB ព្រោះ​យល់​ថា​​មាន​ទី​ផ្សារ​ជាង

ខុន​ដូ​ប្រភេទ​B

យោង​តាម​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong និយាយ​ថា ​គេ​បែង​ចែក​វិស័យ​ខុន​ដូ​ជា​បី គឺ​ខុន​ដូ​ប្រភេទ​A មាន​តម្លៃ​ពី ៣០ម៉ឺន​ដុល្លារ​ឡើង​ទៅ។ ចំណែក​ប្រភេទ​B ចន្លោះ​ពី ១០-២០ ម៉ឺន​ដុល្លារ ឯ​ប្រភេទ​C តម្លៃ​ចាប់​ពី ១១ ម៉ឺន​ដុល្លារ​ចុះ​ក្រោម ។

 

 

ជាក់​ស្ដែង​វិនិយោគិន​មក​ពី​ម៉ាឡេស៊ី​និង​ចិន​បណ្ដាក់​ទុន​រួម​គ្នា​លើ​​​គម្រោង Paradiso Nuova ទីតាំង​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​មក​ផ្សព្វផ្សាយ​ពី​ការ​លក់​ខុន​ដូ​របស់​ខ្លួន​នៅ​កម្ពុជា​ដែល​មាន​តម្លៃ​ចាប់​ពី ​១៦​ម៉ឺន​ដុល្លារ​ឡើង​ទៅ ​ព្រោះ​យល់​ថា តម្លៃ​នេះ​មាន​ទីផ្សារ​​សម្រាប់​ប្រជាជន​កម្ពុជា។

 
លោក Alex Pan ជំនួយ​ការ​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​គម្រោង​ខាង​លើ​ដែល​មាន​កម្ពស់​៣៥​ជាន់ រួម​មាន​៣៨២​បន្ទប់​បាន​ប្រាប់​ថា​ ខុន​ដូ​របស់​ខ្លួន​ទើប​សាង​សង់​បាន​២៥​ជាន់​នោះ​ទេ តែ​លក់​ចេញ​បាន​៦៥%ហើយ។

 

 

វិនិយោគិន​បរទេស​​ចាប់​​អារម្មណ៍​សង់​ខុន​ដូ​ប្រភេទB ព្រោះ​យល់​ថា​​មាន​ទី​ផ្សារ​ជាង

លោក Alex Pan (ឆ្វេង) និងលោក Javis Ang (ស្តាំ)

 

ថ្មី​ៗ​នេះ​ទាំង​កាសែត​ក្នុង​ស្រុក​និង​អន្តរជាតិ​ជា​ច្រើន​ក៏​ធ្លាប់​អះ​អាង​ថា ខុន​ដូ​ថ្នាក់​កណ្ដាល​នេះ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប្រជាជន​ច្រើន​ជាង​ខុន​ដូ​ប្រណីត​កម្រិត​ខ្ពស់​ផង​ដែរ ដោយសារ​តម្លៃ​សម​ស្រប​ទៅ​តាម​ប្រាក់​ចំណូល​របស់​ប្រជាជន​មាន​វ័យ​ក្មេង​ដែល​មាន​ការងារ​ធ្វើ​៕

 

អត្ថបទ៖ លឹម សុ​នា