វីដេអូ​​បង្ហាញ​ភាព​ខុស​គ្នា​ ពេល​ក្មេង​ស្រី​ស្លៀក​ពាក់​ស្អាត​និង​​​កខ្វក់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​​

ដើម្បី​​ជា​ការ​ដាស់​តឿន​ស្មារតី​មនុស្ស​គ្រប់​គ្នា​​ក៏​​ដូច​​ជា​​​​យុទ្ធនាការ​​​​​​ផ្សព្វ​ផ្សាយ​​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កុមារ​​​គ្រប់​រូបស្មើៗគ្នា វីដេអូ​​​​ជា​បទ​ពិសោធន៍​ក្នុង​សង្គម​មួយ​​ត្រូវ​បាន​ផលិត​ឡើង​ដោយ​អង្គការ UNICEF ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​​​ជា​ខ្លាំង​។

 

វីដេអូ​​បង្ហាញ​ភាព​ខុស​គ្នា​ ពេល​ក្មេង​ស្រី​ស្លៀក​ពាក់​ស្អាត​និង​​​កខ្វក់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​​

 

ក្នុង​វីដេអូ​ឃ្លីប​​​ពិសោធ​ចិត្ត​មនុស្ស​ជាង​៣​នាទី​ត្រូវ​បាន​ថត​ឡើង​នៅ​​ក្នុង​ប្រទេស​ហ្សកហ្ស៊ី ដែល​ដំបូង​ឡើង​ក្រុម​ការងារ​​បាន​រៀប​ចំ​ឲ្យ​ក្មេង​ស្រី​តូច​វ័យ​៦​ឆ្នាំ​ម្នាក់​ឈ្មោះ Anano ​ជា​អ្នក​សម្ដែង ​ដោយ​​ស្លៀក​ពាក់​​យ៉ាង​ស្អាត​​ឈរ​​តាម​ផ្លូវ​សាធារណ​​​មួយ​​នៃ​ទី​ក្រុង ប៊ីលីស៊ី រួច​រង់​ចាំ​មើល​ប្រតិកម្ម​ពី​​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ដើរ​កាត់​ទី​នោះ​។

 

មាន​មនុស្ស​​មួយ​ចំនួន​បាន​ទៅ​សួរ​នាំ​នាង ក្រែង​លោ​នាង​តូច​វង្វេង​ផ្លូវ​​​អាច​ជួយ​នាង​បាន​។ យ៉ាង​ណា​ក្ដី​ស្ថាន​ការណ៍​បាន​ប្រែ​ប្រួល​ទាំង​ស្រុង​នៅ​ពេល​ ក្រុម​ការងារ​​ផ្លាស់​ប្ដូរ​សំលៀក​បំពាក់​ចាស់​ៗ​​​​ឲ្យ​ Anano ពោល​គឺ​​​គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​តូច​ឡើយ។

 

វីដេអូ​​បង្ហាញ​ភាព​ខុស​គ្នា​ ពេល​ក្មេង​ស្រី​ស្លៀក​ពាក់​ស្អាត​និង​​​កខ្វក់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​​

 

សកម្មភាព​​​នោះ​​បាន​កើត​ឡើង​ដូច​គ្នា​នៅ​ពេល​ដែល​ក្រុម​ការងារ​ពិសោធ​ចិត្ត​មនុស្ស​​ជា​ច្រើន​នៅ​​ក្នុង​​ភោជនីយដ្ឋាន​មួយ​កន្លែង​​។ នៅ​ពេល​ដែល Anano ស្លៀក​ពាក់​មិន​ស្អាត​ដូច​ក្មេង​អនាថា​ មាន​បុរស​ម្នាក់​​​ចង់​ឲ្យ​បុគ្គលិក​ហាង​ដេញ​ ក្មេង​ស្រី​តូច​ចេញ រហូត​ដល់​ Anano ​យំ​រួច​រត់​ចេញ។

 

ចំណែក​ក្រុម​ការងារ​បាន​បញ្ចប់​វីដេអូ​​ពិសោធ​ចិត្ត​ភ្លាម​ៗ​ផង​ដែរ ព្រោះ​ Anano រំជួល​ចិត្ត​​ខ្លាំង​នៅ​ពេល​នោះ៕

ចុចអាន៖  ជួប​អ្នក​​កាសែត​ស្រី​​​វ័យ​១០​ឆ្នាំ បង្ហាញ​ព័ត៌មាន​ឲ្យ​ពិភព​លោក​បាន​ដឹង​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ revelist​​​​​​​​​​​​​​​​​