ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ ចំពោះ​ជន​អាណា​ថា បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​នៅ​តាម​ភ្លើងស្តុប​

ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ ចំពោះ​ជន​អាណា​ថា បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​នៅ​តាម​ភ្លើងស្តុប​

ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក​លោក​​ ម៉ែន សិរី​ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ ពិសេស​ការិយាល័យ​សង្គម​កិច្ច​ខណ្ឌ ​ត្រូវ​ចាត់វិធានការ​ ចំពោះ​ជន​អាណា​ថា ដែល​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់​ធ្នាប់​នៅ​តាម​ភ្លើងស្តុប​នានា​ នៅ​ក្នុង​អាណាចក្រ​ខណ្ឌ។

ការ​ជំរុញ​ឲ្យ​មាន​វិធានការ​ចំពោះ​ជន​អាណា​ថា ​ខាង​លើ​នេះ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៥​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក​កាលពី​ព្រឹក​ថ្ងៃទី​២៩ មិថុនា ​ឆ្នាំ​២០១៦​នៅ​សាលា​ខណ្ឌ​ទួលគោក ដោយមាន​វត្តមាន​លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក សមាជិក​ក្រុមប្រឹក្សា រួម​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ខណ្ឌ​ជាច្រើន​ចូលរួម​ផង​ដែរ។

លោក​ ម៉ែន សិរី​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា នៅ​តាម​ភ្លើងស្តុប​នានា​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទួល​គោក ជន​អាណា​ថា អ្នកសុំទាន​និង​អ្នក​ញៀន​ថ្នាំ​មួយ​ចំនួន​ធំ ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចាត់វិធានការ​ចាប់​ពួកគាត់​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​របស់​មន្ទីរ​សង្គម​កិច្ច​ និង​យុវតិ​សម្បទា​ រាជធានី​ភ្នំពេញ​ច្រើន​លើក​ច្រើនសារ​ហើយ​ដែរ។ ប៉ុន្តែ​តាម​ការពិនិត្យ​និង​មើល​ឃើញ​ជាក់ស្ដែង​ជន​អាណា​ថា អ្នកសុំទាន​និង​អ្នក​ញៀន​ថ្នាំ​ទាំងនោះ នៅតែ​បង្ក​សកម្មភាព​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​នៅ​តាម​ភ្លើងស្តុប​ដដែល​ជា​ដដែល ហើយ​ពេលខ្លះ​ពួកគេ​មាន​រហូតដល់​បញ្ជា​រទេះ​ទៅ​ឈប់​មុខ​រថយន្ត​ប្រជាពលរដ្ឋ​ជា​អ្នក​ដំណើរ​ថែមទៀត​ដើម្បី​សុំ​លុយ ដែល​ទង្វើ​បែបនេះ​ វា​បាន​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

លើ​បញ្ហា​មិន​ប្រក្រតី​ខាង​លើ​នេះ​លោក​ ម៉ែន សិរី​បាន​ជំរុញ​អាជ្ញាធរ​ខណ្ឌ​ពិសេស​ការិយាល័យ​សង្គម​កិច្ច​ខណ្ឌ​ត្រូវ​ចាត់វិធានការ​ចំពោះ​ជន​អាណា​ថា ដែល​បង្ក​អោយ​បាត់បង់​សណ្ដាប់ធ្នាប់​នៅ​តាម​ភ្លើងស្តុប​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជៀសវាង​នូវ​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ និង​ម្យ៉ាង​វិញទៀត​ទង្វើ​នេះ​វា​ក៏បាន​ធ្វើ​ឲ្យ​បាក់​មុខមាត់​រាជធានី​ភ្នំពេញ​ ដែល​ជា​បេះដូង​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ផង​ដែរ៕