នៅ​ពេល​ការ​ផ្តល់​សក្ខីកម្ម​បញ្ចប់ កេរ​ដំណែល​របស់ ឌុច ត្រូវ​​​យក​​​មក​​​ពិភាក្សា

ប្រឈមនឹងលោក និល ណុន ប្រធានអង្គជំនុំជម្រះជាមួយនឹងការសម្លឹងមើលសឹងតែភ្ញាក់ផ្អើលនាព្រឹកថ្ងៃច័ន្ទ លោក កាំង ហ្កេកអ៊ាវ បានក្រឡេកមើលទៅឆ្វេងដៃ ងើបឈរ ហើយដើរចេញយ៉ាងស្ងៀមស្ងាត់ពីបន្ទប់សវនាការសាលាក្តីខ្មែរក្រហម ជាអ្វីដែលនឹងស្ទើរតែប្រាកដជាពេលវេលាចុងក្រោយ។ វាបានដល់ទីបញ្ចប់នៃការផ្តល់សក្ខីកម្មរយៈពេល១២ថ្ងៃពីអតីតមេគុក ដែលមានឈ្មោះបដិវត្តន៍របស់គាត់ហៅថា ឌុច ជាងបួនឆ្នាំចាប់តាំងពីគាត់បានឡើងសវនាការចុងក្រោយក្នុងការជំនុំជម្រះដំបូងលើលោក នួន ជា បងធំទី២ខ្មែរក្រហម និងប្រមុខរដ្ឋ ខៀវ សំផន។ ប្រាំពីរឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីការចាប់ផ្តើមការជំនុំជម្រះ ឌុច ដែលជាលទ្ធផល ឌុច ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ត្រឡប់មកកាន់តុលាការវិញ មានសុខភាពទន់ខ្សោយជាងនៅពេលដែលគាត់បានបង្ហាញមុខចុងក្រោយជាសាធារណៈ ហើយមានសក់ស្កូវកោរអស់ មិនប្រើពេលយូរទេសម្រាប់អតីតមេគុករូបនេះ ដើម្បីចាប់ផ្តើមរ៉ាយរ៉ាប់អំពើឃោរឃៅដែលបានប្រព្រឹត្តឡើងក្រោមការមើលខុសត្រូវរបស់គាត់នៅមន្ទីរស-២១ ជាកន្លែងដែលមានមនុស្សច្រើនជាង១៥.០០០នាក់ត្រូវគេគិតថា ត្រូវបានគេបញ្ជូនឲ្យទៅស្លាប់នៅទីនោះ។ ហើយ ឌុច មិនបានឲ្យខាតពេលទេ ដោយចង្អុលទៅ “ពូ នួន” ចំពោះតួនាទីរបស់គាត់ក្នុងឧក្រិដ្ឋកម្មទាំងនេះ។ ឌុច បាននិយាយនៅថ្ងៃទី១នៃការផ្តល់សក្ខីកម្មរបស់គាត់ នៅពេលដែលលោកដេល ឡៃសាក់ (Dale Lysak) ជំនួយការជាន់ខ្ពស់របស់ព្រះរាជអាជ្ញានៅសាលាក្តីខ្មែរក្រហមសួរទាក់ទិននឹងការអះអាងរបស់ នួន ជា ថា ក្នុងនាមជាអនុប្រធានរបស់ […]

The post នៅ​ពេល​ការ​ផ្តល់​សក្ខីកម្ម​បញ្ចប់ កេរ​ដំណែល​របស់ ឌុច ត្រូវ​​​យក​​​មក​​​ពិភាក្សា appeared first on The Cambodia Daily.