Zidane ​ប្រាប់​ Real ឲ្យ​ទិញ​ខ្សែ​បម្រើ​ក្រុម​ Leicester ម្នាក់

Zidane Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid ​បាន​ប្រាប់​ដល់​ក្លឹប​ស្ដេច​ស ឲ្យ​ទិញ​យក​ខ្សែ​បម្រើ​ N’Golo Kante ​របស់​ក្លឹប​ Leicester City ​នៅ​រដូវ​ក្ដៅ​នេះ។ នេះ​បើ​តាម​កាសែត​ Marca បាន​ចេញ​ផ្សាយ។

 

Zidane ​ប្រាប់​ Real ឲ្យ​ទិញ​ខ្សែ​បម្រើ​ក្រុម​ Leicester ម្នាក់

Zidane Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid

 

សេចក្ដីរាយការណ៍ បាន​លើក​ឡើង​ថា​ Zidane ​យល់​ថា​​ក្រុម​ Real នៅ​ខ្វះ​ជម្រើស​ខ្សែ​បម្រើ​ការពារ​នៅ​ឡើយ​ ដូច្នេះ​​ហើយ​ទើប​ចង់​បាន​ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង Kante ​ទៅ​ចូល​រួម​ក្រុម​នៅ​រដូវ​កាល​ថ្មី។ Kante ដែល​មាន​តម្លៃ​ខ្លួន​ប្រហែល​ ២៥​លាន​អឺរ៉ូ (២៧,៦៨​លាន​ដុល្លារ) ​ធ្លាប់​ត្រូវ​ Real Madrid ចាប់​អារម្មណ៍​រួច​ម្ដង​ហើយ កាល​ខែ​មករា។

 

Zidane ​ប្រាប់​ Real ឲ្យ​ទិញ​ខ្សែ​បម្រើ​ក្រុម​ Leicester ម្នាក់

ខ្សែ​បម្រើ​ N’Golo Kante ​របស់​ក្លឹប​ Leicester City

 

កីឡាករ​វ័យ​២៥​ឆ្នាំ ​បាន​ផ្ទេរ​ពី​ក្លឹប​បារាំង​ Caen ទៅ​ Leicester កាល​ដើម​រដូវ​កាល​មុន។ រដូវ​កាល​ដំបូង​នៅ​ Premier League រូប​គេ​បង្ហាញ​ខ្លួន​បាន​៣៧​ប្រកួត ស៊ុត​បាន​១​គ្រាប់ ​និង​ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់ ដែល​​រួម​ចំណែក​ជួយ​ឲ្យ​ក្រុម​លោក​ Claudio Ranieri ​​ឈ្នះ​ពាន​​​លីគ​កំពូល​អង់គ្លេស​ជា​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប៕

 

Zidane ​ប្រាប់​ Real ឲ្យ​ទិញ​ខ្សែ​បម្រើ​ក្រុម​ Leicester ម្នាក់

Kante លេង​ឲ្យ​ជម្រើស​ជាតិ​បារាំង​នៅ​ Euro 2016

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal