​​​វ៉ាត់ ចំរើន​ ស្នើ​​​​​អ្នក​​​​​​រត់​​​​ម៉ារ៉ាតុង​លើក​ទី​​៣ ​​​​នៅ​អង្គរ​​ចុះ​ឈ្មោះ​​ឲ្យ​បាន​លឿន

​ឯកឧត្តម​ វ៉ាត់ ចំរើន អគ្គ​លេខាធិការ​​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​​ស្នើ​​ដល់​​អ្នក​ចង់​ចូល​រួម​​ ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​​​​អន្តរជាតិ​​លើក​​ទី៣ ​​នៅ​ចក្រភព​អង្គរ​ មេត្តា​ចុះ​ឈ្មោះ​ឲ្យ​បាន​លឿន ដែល​ធ្វើ​ឡើង​នៅ​ទឹក​ដី​​​ប្រសាទ​អង្គរ​វត្ត​នា​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

​​​វ៉ាត់ ចំរើន​ ស្នើ​​​​​អ្នក​​​​​​រត់​​​​ម៉ារ៉ាតុង​លើក​ទី​​៣ ​​​​នៅ​អង្គរ​​ចុះ​ឈ្មោះ​​ឲ្យ​បាន​លឿន​លោក វ៉ាត់​ ចំរើន

 

​ឯកឧត្តម​ វ៉ាត់​ ចំរើន បាន​ឲ្យ​ដឹង​ថា ​សម្រាប់​បរទេស ​ដែល​ចូល​រួម​​​ទិវា​រត់​ប្រណាំង​ផ្សេងៗ កន្លង​មក​ តែង​ចុះ​ឈ្មោះ​​ទាន់​​ពេល​វេលា​ត្រឹម​ត្រូវ ប៉ុន្តែ​​ចំពោះ​ប្រជា​ជន​កម្ពុជា​វិញ​ច្រើន​តែ​មិន​ចោល​ទម្លាប់​ ​ដែល​ជិត​ដល់​ថ្ងៃ​ទៅ​ចុះ​ឈ្មោះ​ ឬ​ដល់​ថ្ងៃ​​រត់​បាន​ទៅ​ចុះ​ឈ្មោះ។

 

អគ្គលេខាធិការ​រូប​នេះ​បន្ត​​ថា ទិវា​រត់​ប្រណាំង​​ទាម​ទារ​ការ​រៀប​ចំ​ទុក​ជា​មុន​​​ទើប​ធ្វើ​បាន​ល្អ ហើយ​បើ​ប្រជាជន​ជិត​ដល់​ថ្ងៃ​បាន​ទៅ​ចុះ​ឈ្មោះ​​ដូច្នេះ ​​វា​អាច​នាំ​ការ​លំបាក​ដល់​​គណៈកម្មការ​​រៀប​ចំ​កម្មវិធី​។ ​ហេតុ​នេះ​​លោក​សូម​ស្នើ​ទៅ​កាន់​​ប្រជាជន​ ដែល​មាន​បំណង​ចង់​ចូល​រួម​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ខាង​មុខ​នេះ មេត្តា​ចុះ​ឈ្មោះ​ឲ្យ​បាន​លឿន​ ដើម្បី​ងាយ​ស្រួល​​​​ក្នុង​ការ​រៀប​ចំ ​ត្រៀម​សម្រាប់​អ្នក​ចូល​រួម​ឲ្យ​បាន​ល្អ។

 

ឯកឧត្តម​បន្ថែម​ថា បើ​គិត​​មក​ដល់​ពេល​នេះ​មាន​​ជន​បរទេស​​ជាង ១​ពាន់​នាក់​ហើយ ដែល​បាន​ចុះ​ឈ្មោះ​រួច​រាល់។ ដោយ​ឡែក​ប្រជាជន​ខ្មែរ​វិញ​ទើប​តែ​ចុះ​ឈ្មោះ​​បាន​​ប្រហែល ៤ទៅ​៥រយ​នាក់​​តែ​ប៉ុណ្ណោះ។ បើ​តាម​ការ​រំពឹង​ទុក​​​ឆ្នាំ​នេះ​ នឹង​អាច​មាន​ការ​កើត​ឡើង​ចំនួន​អ្នក​រត់​ប្រហែល១០%។

 

ទិវា​រត់​ប្រណាំង​​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី៣ នៅ​ចក្រភព​អង្គរ​​​​​មាន​​កម្ម​វិធី​រត់​ ៤​​​ប្រភេទ​ចម្ងាយ​ផ្លូវ​គឺ ៤២​គីឡូម៉ែត្រ​ ២១​​គីឡូម៉ែត្រ​ ១០​គីឡូម៉ែត្រ​ និង​៣​គីឡូម៉ែត្រ។ ​សម្រាប់​អ្នក​ចង់​ចុះ​ឈ្មោះ​អាច​ទំនាក់​​ទំនង​តាម​រយៈ​ www.angkorempiremarathon.org ​ពេល​វេលា​ឈប់​ទទួល​​ការ​ចុះ​ឈ្មោះ​រហូត​ដល់​ថ្ងៃ​រត់៕

 

​​​វ៉ាត់ ចំរើន​ ស្នើ​​​​​អ្នក​​​​​​រត់​​​​ម៉ារ៉ាតុង​លើក​ទី​​៣ ​​​​នៅ​អង្គរ​​ចុះ​ឈ្មោះ​​ឲ្យ​បាន​លឿន

 

​​​វ៉ាត់ ចំរើន​ ស្នើ​​​​​អ្នក​​​​​​រត់​​​​ម៉ារ៉ាតុង​លើក​ទី​​៣ ​​​​នៅ​អង្គរ​​ចុះ​ឈ្មោះ​​ឲ្យ​បាន​លឿន

 

​​​វ៉ាត់ ចំរើន​ ស្នើ​​​​​អ្នក​​​​​​រត់​​​​ម៉ារ៉ាតុង​លើក​ទី​​៣ ​​​​នៅ​អង្គរ​​ចុះ​ឈ្មោះ​​ឲ្យ​បាន​លឿន

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​

  • ​​​វ៉ាត់ ចំរើន​ ស្នើ​​​​​អ្នក​​​​​​រត់​​​​ម៉ារ៉ាតុង​លើក​ទី​​៣ ​​​​នៅ​អង្គរ​​ចុះ​ឈ្មោះ​​ឲ្យ​បាន​លឿន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កីឡា