ប្ដីតិរច្ឆានខឹងសុំលុយប្រពន្ធពីរពាន់រៀល ទិញស្រាផឹកមិនបាន វៃជាន់កប្រពន្ធស្លាប់ចោលកូន៤នាក់ នៅស្រុកគីរីវង់

(តាកែវ)៖ ប្ដីកំណាចចិត្តជាសត្វតិរច្ឆានម្នាក់ បានវៃជាន់កប្រពន្ធរហូតស្លាប់ចោលកូន ៤នាក់ ព្រោះខឹងប្រពន្ធមិនឲ្យលុយពីរពាន់រៀល ទៅទិញស្រាសផឹក។ ហេតុការណ៍អំពើហឹង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះជនរងគ្រោះ នៅភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។

លោក យុគ សារ៉ាត់ អធិការនគបាលស្រុកគីរីវង់ បានឲ្យដឹងថា ជនសង្ស័យ ដែលវៃជាន់ករប្រពន្ធទាល់តែស្លាប់នេះ ឈ្មោះ វេត សាក់ អាយុ៣៦ឆ្នាំ រីឯនារីរងនូវអំពើហិង្សាជាប្រពន្ធឈ្មោះ ម៉ុស ស្ដើង អាយុ ៣០ឆ្នាំ។

លោកអធិការស្រុកគីរីវង់ បានបន្តថា ជនសង្ស័យតែងតែផឹកស្រាស្ទើររាល់ថ្ងៃ ហើយតែងតែប្រើអំពើហឹង្សាដាក់ប្រពន្ធ ដោយក្នុងនោះសមត្ថកិច្ច បានហៅអប់រំជាច្រើនលើកមកហើយ។ ដោយឡែកនៅថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាច្រៀងខារ៉ាអូខេ នៅផ្ទះតាំងពីថ្ងៃ លុះផឹកដល់ម៉ោង ១០យប់ ក៏សុំលុយប្រពន្ធ២ពាន់រៀល ទិញស្រាសផឹកបន្ត ក៏ប៉ុន្តែប្រពន្ធប្រាប់ថា គ្មានលុយ ពេលនោះជនសង្ស័យខឹង ក៏ស្ទុះទៅវ៉ៃជាន់ករបណ្ដាលឲ្យស្លាប់ភា្លមៗនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ កូនស្រីរបស់ជនរងគ្រោះ បានឃើញម្ដាយដេកស្ដូកស្ដឹង ក៏បានរត់ទៅប្រាប់មេភូមិ ក្រោយមកបានមេភូមិបានទាក់ទង ទៅសមត្ថកិច្ចឲ្យមកឃាត់ខ្លួន ជនសង្ស័យតែម្ដង។

លោកអធិការ បានបន្ថែមថា គ្រូសារនេះជាគ្រូសារក្រីក្រ នៅក្នុងភូមិដែលមានកូន ៤នាក់នៅក្នុងបន្ទុក ហើយអ្វីដែលគួរឲ្យខ្លោចផ្សារបំផុតនោះ គឺកូនប្រុសរបស់ស្រ្តីរងគ្រោះ អាយុទើបតែ ១ខួបប៉ុណ្ណោះ ត្រូវការម្ដាយបំបៅ តែពេលនេះម្ដាយបានស្លាប់ចោលបាត់ទៅហើយ។

លោកអធិការស្រុកគីរីវង់ បានជួយរៀបចំពិធីបុណ្យសព និងបានផ្ដល់អង្ករ ២បាវ មី ២កេះ និងថវិកា ១០ម៉ឺនរៀល។ ជាចុងក្រោយលោក ក៏បានសំណូមពរឲ្យសម្បុរសជននានា ជួយគ្រួសារដ៏កម្សត់នេះ ព្រោះគ្មានអ្នកទីពឹងទៀតទេ ម្ដាយក៏ស្លាប់ ឪពុក៏ជាប់គុកទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  មាន​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​នោះ ។ កាលពី ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា កន្លងទៅ ត្រូវ​តុលាការខេត្ត​សម្រេច​ ធ្វើការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត បើ​ទោះបីជា​ជន​នេះ​ មិន​ព្រម​សារភាព​ទោស​ កំហុស​យ៉ាងណា​ក៏​ដោយ ដោយ​អះអាង​ពី​គ្រូពេទ្យ​ថា ការ​ស្លាប់​របស់​ស្រី្ត ជា​ប្រពន្ធ​គឺ​បណ្តាល​ មក​ពី​ជំងឺ​ពុក​ឆ្អឹង​។

ជនសង្ស័យ​ដៃដល់​ជា​ប្តី​ដែល​រង​ការ​ចោទ​ថា បាន​វាយ​សម្លាប់​ ប្រពន្ធ​នោះ​ឈ្មោះ សា កក អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ឃុំ​ពង្រ ស្រុក​ឆ្លូង ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ទៅ​តាម​បណ្តឹង​របស់​ ក្រុម​គ្រួសារ​ស្ត្រី​ជា​ប្រពន្ធ ដែល​បាន​ប្តឹង​មក​តុលាការ​។ ជន​នេះ​ក៏​ត្រូវ​បាន​ចៅក្រម​ ស៊ើបសួរ​សាលាដំបូង​ខេត្ត លោក រស់ សា​ម៉ា​ឌី សម្រេចការ​ដាក់​ឃុំ​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​។​នគរបាល​ព្រហ្មទណ្ឌ​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ មីន ស៊ី​ម៉ាស អាយុ​៤២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ និង​បាន​មក​យក​ជនសង្ស័យ​ជា​ប្តី​ក្រោយ​ ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន ឆ្នាំ​មុន​នេះ​។

ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា បន្ទាប់​ពី​កើត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​វៀតណាម​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​របស់​ស្ត្រី​រង​គ្រោះ​បាន​អះអាង​ថា ស្ត្រី​រង​គ្រោះ​បាន​រង​ការ​ប្រើ​ហិង្សា​ ពី​បុរស​ជា​ប្តី​កាលពី​ថ្ងៃ​ទី​១៣​ខែឧសភា បណ្តាល​ឲ្យ​រង​របួសធ្ងន់​។ ក្រោយ​ពី​បង្ក​ហិង្សា​រួច​ជនសង្ស័យ​ជា​ប្តី​ដៃដល់​បាន​នាំ​ស្ត្រី​ រង​គ្រោះជា​ប្រពន្ធ ទៅ​ព្យាបាល​ជំងឺ​នៅផ្ទះ​ម្តាយ​នាង​នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។ តែ​ក្រោយ​ពី​ព្យាបាល​នៅ​នៅ ផ្ទះ​មាន​រយៈពេល​ជា​ច្រើន​ថ្ងៃ​អាកា​រៈ​ស្ត្រី​រង​គ្រោះ​ រឹតតែ​មាន​ភាព​ធ្ងន់ធ្ងរ ហើយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ ប្រទេស​វៀតណាម តែ​ក៏​ត្រូវ​បាន​ស្លាប់​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្ដីតិរច្ឆានខឹងសុំលុយប្រពន្ធពីរពាន់រៀល ទិញស្រាផឹកមិនបាន វៃជាន់កប្រពន្ធស្លាប់ចោលកូន៤នាក់ នៅស្រុកគីរីវង់

ប្ដីតិរច្ឆានខឹងសុំលុយប្រពន្ធពីរពាន់រៀល ទិញស្រាផឹកមិនបាន វៃជាន់កប្រពន្ធស្លាប់ចោលកូន៤នាក់ នៅស្រុកគីរីវង់

ប្ដីតិរច្ឆានខឹងសុំលុយប្រពន្ធពីរពាន់រៀល ទិញស្រាផឹកមិនបាន វៃជាន់កប្រពន្ធស្លាប់ចោលកូន៤នាក់ នៅស្រុកគីរីវង់

ប្ដីតិរច្ឆានខឹងសុំលុយប្រពន្ធពីរពាន់រៀល ទិញស្រាផឹកមិនបាន វៃជាន់កប្រពន្ធស្លាប់ចោលកូន៤នាក់ នៅស្រុកគីរីវង់

ប្ដីតិរច្ឆានខឹងសុំលុយប្រពន្ធពីរពាន់រៀល ទិញស្រាផឹកមិនបាន វៃជាន់កប្រពន្ធស្លាប់ចោលកូន៤នាក់ នៅស្រុកគីរីវង់