ក្រុមចោរ២នាក់ ចូលកាច់កម៉ូតូតែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ក្រុមចោរ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿង តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក​ Honda Dream C125 ចូលក្នុងផ្ទះជួលខាងលើ ស្រាប់តែបក្ខពួកម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ហើយម្នាក់ទៀតនៅចាំម៉ូតូ ខណៈពេលដែលកំពុងធ្វើសកម្មភាព ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ ក៏បាននាំគ្នាដេញចាប់បានម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លូនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋ ប្រគល់ខ្លូនឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូបានបន្តិច​។​ ហេតុការណ៍នេះកើតឡើង កាលពីយប់ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនដំបូងគេឃើញជនសង្ស័យមួយក្រុមមានគ្នា៣នាក់​ ជិះម៉ូតូមួយគ្រឿមិនចាំម៉ាក​ បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿងម៉ាក់​ MSX ពាក់ស្លាកលេខភ្នំពេញ1CJ-3933​។

បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចតែបន្ដិច​ ក៏ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋ​ឃើញទាន់​ នាំដេញចាប់វាយស្ទើស្លាប់​ ចំណែកបក្សពួក២នាក់ទៀត នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនសង្ស័យដែលប្រជាពលរដ្ឋ វាយត្រូវបានឡានពេទ្យដឹងយកទៅសង្គ្រោះ​ នៅមន្ទីរពេទ្យ​ដោយសារតែមានរបួសធ្ងន់ធ្ងរពេក​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត