តួឯក​ប្រុស​មនុស្ស​ប្រចៀវ បំបាក់មុខ​អតីត​សង្សារ Jennifer Lopez ក្រោយពេល​បែក​គ្នា​

6 Videos


តួឯកប្រុសមនុស្សប្រចៀវលោក Ben Affleck ថ្មីៗនេះបានរំលឹកពីអតីតភាពរបស់ខ្លួន ដោយលោកបាននិយាយថា អាជីពសម្តែងរបស់លោកបានកើនឡើងគួរអោយកត់សម្គាល់ចាប់តាំងពីលោកបានចែកផ្លូវគ្នាជាមួយអតីតមិត្តស្រី Jennifer Lopez មក ដែលកាលពីនៅមានទំនាក់ទំនងជាមួយនាងអាជីពការងារសម្តែងរបស់លោកហាក់ដូចជាមិនប្រសើរសោះ ។

P9

តួឯក​ប្រុស​មនុស្ស​ប្រចៀវ បំបាក់មុខ​អតីត​សង្សារ Jennifer Lopez ក្រោយពេល​បែក​គ្នា​
តួឯក​ប្រុស​មនុស្ស​ប្រចៀវ បំបាក់មុខ​អតីត​សង្សារ Jennifer Lopez ក្រោយពេល​បែក​គ្នា​

លោកបន្ថែមថា ពិតហើយលោកជាមនុស្សមិនល្អ មិនមានទេពកោសល្យ និងមានលំដាប់ទាបនៅក្នុងក្រសែភ្នែកទស្សនិកជនកាលពីពេលនោះ។ ប៉ុន្តែជីវិតរបស់លោកបានប្រែប្រួលទៅជាប្រសើរឡើងវិញ នៅក្រោយពេលបានចែកផ្លូវជាមួយតារាចម្រៀងស្រីរូបនេះ ដែលនេះមិនមែនជាបំណងរបស់លោកនោះទេ តែប្រហែលជាវាសនាហើយ។

គួររំឭកដែរថា នាង Jennifer Lopez និង Ben Affleck ធ្លាប់បានចាប់ដៃគ្នាមកចូលរួមកម្មវិធី Annual Academy Awards លើកទី ៧៥ នៅរដ្ឋកាលីហ្វនីញ៉ា កាលពីថ្ងៃ ២៣ ខែមីនា ឆ្នាំ២០០៣ ម្តងដែរ ដែលកាលនោះសម្ព័ន្ធភាពអ្នកទាំងពីរទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

តួឯក​ប្រុស​មនុស្ស​ប្រចៀវ បំបាក់មុខ​អតីត​សង្សារ Jennifer Lopez ក្រោយពេល​បែក​គ្នា​

មួយឆ្នាំក្រោយ អ្នកទាំងពីរបានភ្ជាប់ពាក្យដែលពេលនោះគេតែងហៅអ្នកទាំងពីរថា Bennifer ហើយពួកគេបានគ្រោងរៀបការនៅថ្ងៃ ១៤ កញ្ញា ២០០៣ ប៉ុន្តែត្រូវលុបចោលទៅវិញ ដោយសារមានការចុះផ្សាយ និងការតាមប្រមាញ់ព័ត៌មានច្រើនពេក។ នៅខែមករា ឆ្នាំ២០០៤ អ្នកទាំងពីរបានសម្រេចចិត្តលុបចោលគម្រោងរៀបការជាផ្លូវការ និង ជាសាធារណៈ ដែលកាលនោះ នាង Jennifer មានការខកចិត្តជាខ្លាំងក្រោយពេលបែកបាក់ ។

កាលពីចន្លោះឆ្នាំ ២០០២ និង ២០០៤ លោក Affleck ត្រូវបានគេស្គាល់ច្រើន ក្នុងខ្សែភាពយន្តតែចំនួន ២ ប៉ុណ្ណោះ គឺរឿង “Gigli” និង រឿង “Jersey Girl” ដែលរឿងទាំងពីរនេះ លោកបានចូលរួមសម្តែង ជាមួយនាង Lopez ផងដែរ ។

តួឯក​ប្រុស​មនុស្ស​ប្រចៀវ បំបាក់មុខ​អតីត​សង្សារ Jennifer Lopez ក្រោយពេល​បែក​គ្នា​

ក្នុងឆ្នាំ ២០១២ លោក Affleck បានទទួលពានរង្វាន់បណ្ឌិតសភាផ្នែករូបភាពល្អ Best Picture Academy Award ក្នុងរឿង “Argo” ហើយចាប់ពីពេលនោះមកការងារសម្តែងរឿងរបស់លោកមានសន្ទុះឡើងវិញគួរឱ្យចាប់អារម្មណ៍ ដែលរឿងថ្មីក្នុងឆ្នាំ ២០១៦ ទើបដាក់បញ្ចាំងរួចនោះ គឺរឿង Batman V Superman: Dawn of Justice ៕

                                                                                              សុផល