ខ្សែប្រយុទ្ធវ័យក្មេង Fulham ចុះកុងត្រា ៤ឆ្នាំជាមួយ Celtic

ខ្សែប្រយុទ្ធវ័យក្មេង Fulham ចុះកុងត្រា ៤ឆ្នាំជាមួយ Celtic លោក Brendan Rodgers បានទិញកីឡាករ
Moussa Dembele ក្នុងការផ្ទេរកីឡាករដំបូងរបស់លោក ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លិប Celtic។

Moussa-Dembel-ft16

Dembele វ័យ ១៩ឆ្នាំ បានចុះហត្ថលេខារយៈពេល ៤ឆ្នាំនៅកីឡដ្ឋាន Parkhead នេះបន្ទាប់ពីចាកចេញពីក្លិប Fulham។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងមានអត្រាតម្លៃខ្លួនខ្ពស់រូបនេះ ស៊ុតបាន ១៧គ្រាប់ឲ្យក្លិបលេងនៅក្នុងក្របខណ្ឌ Championship នេះកាលពីរដូវកាលមុន ប៉ុន្តែបច្ចុប្បន្នកុងត្រាលេងបានអស់សុពលភាព។

កីឡាករនេះបានផ្ទេរទៅលេងនៅ Fulham ពីក្លិបបារាំង Paris Saint-Germain កាលពីអាយុ ១៦ឆ្នាំ និងបានចូលលេងក្នុងឈុតធំរបស់ក្លិបដំបូងក្នុងខែវិច្ឆិកា ២០១៣ ក្នុងការប្រកួតជាមួយញញួរធំ West Ham។
រូបគេធ្លាប់ត្រូវបានគេរាយការណ៍ពាក់ព័ន្ធជាមួយសារិកាព្រេង Tottenham Hotspur ប៉ុន្តែកំពុងខិតជិតក្នុងការមកចូលរួមជាមួយម្ចាស់ជើងឯកលីកកំពូលរបស់ ស្កត់ឡែននេះហើយ។

Dembele បានប្រាប់គេហទំព័ររបស់ក្លិប Celtic ថា «វាគឺជារឿងដ៏ធំមួយក្នុងការមកកាន់ក្លិបនេះ និងក្លាយជាកីឡាករផ្ទេរចូលទីមួយរបស់លោក Brendan Rodger ដែលជាអ្វីមួយមិនពិតប្រាកដចំពោះខ្ញុំអញ្ចឹង»៕