រ​ន្ទ​ត់​ណាស់​បងប្អូន​! សូមមេត្តា​ប្រុងប្រយ័ត្ន​ (Video Inside)

នេះជាខណៈពេលដ៏រន្ធត់បំផុត ខណៈដែលរថយន្តតូច១គ្រឿង ត្រូវបានបុកយ៉ាងពេញទំហឹងគៀបឡើងរួមចូលគ្នា ដោយរថយន្តកុងតឺន័រធុនយក្ស១គ្រឿង ខណៈវាបើកឆ្លងកាត់ផ្លូវរបស់វា នៅក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ។

ប៉ុន្តែ អ្វីដែលអស្ចារ្យ និងស្ទើរពុំគួរឲ្យជឿនោះ គឺមនុស្សនៅក្នុងរថយន្តរងគ្រោះ ៣ នាក់ នៅមានជីវិត និងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្រោយ “រំដោះ” ចេញពីគំនៀបនៃរថយន្តរបស់ពួកគេ ។

គេក៏ពុំទាន់ដឹងថា តើខាងភាគីណាបើកត្រូវ ឬខុសនោះទេ ព្រោះថា នៅផ្លូវបំបែកនោះ ពុំមានបំពាក់ភ្លើងសញ្ញាចរាចរណ៍ ។ ទោះជាយ៉ាងណា កាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញរថយន្តទាំងពីរ ដែលបើកដូចហោះ (គ្មានមើលឆ្វេង មើលស្តាំ) បានមកជុលគ្នាចំពាក់កណ្តាលផ្លូវបំបែកដូចគ្នាទៅហើយ ។

ខ្សែវីដេអូឃ្លីបបានបង្ហាញឲ្យឃើញរថយន្តកុងតឺន័រ បានបុករុញរថយន្តតូចផ្ទប់នឹងរបងនៅផ្នែកខាងស្តាំដៃនៃផ្លូវ បណ្តាលឲ្យរួមកំពិតយ៉ាងសាហាវបំផុត ។ ប៉ុន្តែ អ្វីដែលនឹកស្មានពុំដល់នោះ គឺអ្នកដំណើរនៅខាងក្នុងរថយន្តរងគ្រោះ នៅមានជីវិតទាំងអស់គ្នា ៕

ប្រិយមិត្តទស្សនាវីដេអូខាងក្រោម ពិតជារន្ធត់ណាស់!