អ្នក​ជិត​ខាងអន់​ចិត្ត​ Zuckerberg ​សង់​របង​ដី​កម្ពស់ជិត​ ​២ ម៉ែត្រ

អ្នក​រស់​នៅ​ក្បែរ​ដីមួយកន្លែង​របស់​ ​លោក​ ​Mark Zuckerberg​ ​ជា​ច្រើន​ ​កើត​មាន​ក្ដី​មិន​ពេញ​ចិត្ត​ ​ក្រោយ​ពេល​គាត់​ចាប់​ផ្ដើម​សាងសង់​ ​របង​កម្ពស់ជិត​ ​២ ម៉ែត្រ​ ​សម្រាប់​ដី​ទំហំ​ជាង​ ​២០០ហិចតា​ ​។​

 

អ្នក​ជិត​ខាងអន់​ចិត្ត​ Zuckerberg ​សង់​របង​ដី​កម្ពស់ជិត​ ​២ ម៉ែត្រ

 

ដីរបស់ Mark ក្នុងខ្សែក្រហមខាងឆ្វេង និងដីដែលគាត់គ្រោងទិញ ខាងស្តាំ

 

អ្នក​ទាំង​នោះ​លើក​ឡើង​ថា​ ​របង​ដី​នោះ​ ​បាន​ធ្វើ​ឲ្យ​ខូច​នូវ​សោភ័ណភាព​ ​តំបន់​ឆ្នេរ​ ​ជា​ពិសេស​វា​ប៉ះពាល់​អារម្មណ៍​របស់​ពួកគេ។​ ​អ្នក​ទាំង​នោះ​បន្ត​ថា​ ​ពួក​គេ​ ​នឹង​មិន​រិះគន់​អ្វី​ទេ​ ​ប្រសិន​បើ​លោក​ ​Mark​ ​សាងសង់​គេហដ្ឋាន​នៅ​ទី​នោះ​ ​តែ​សព្វ​ថ្ងៃ​ ​វា​គ្រាន់​ជា​ដី​ដែល​ទុក​ចោល​ ​។​

 

អ្នក​ជិត​ខាងអន់​ចិត្ត​ Zuckerberg ​សង់​របង​ដី​កម្ពស់ជិត​ ​២ ម៉ែត្រ

 

ទេសភាព ដីរបស់ Mark Zuckerberg 

 

លោក​ ​Mark Zuckerberg​ ​បាន​ទិញ​ដី​នោះ​ ​ក្នុង​ឆ្នាំ​ ​២០១៤​ ​ជា​មួយ​តម្លៃ​ ​១០០​ ​លាន​ដុល្លារ​ ​មាន​ទី​តាំង​លើ​កោះ​ ​Kauai​ ​ដែល​ស្ថិត​ក្នុង​ប្រជុំ​កោះ​ហាវៃ​ ​។​ ​ក្រោយ​មក​ ​គាត់​មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​អ្វី​ទេ​ ​សម្រាប់​ទី​នោះ​ ​តែ​ទើប​ថ្មី​នេះ​ ​មាន​ការ​សាងសង់​របង​ ​ទើប​បង្កើត​ឲ្យ​មាន​ការ​អន់​ចិត្ត​ពី​អ្នក​រស់​នៅ​ក្បែរ​ខាង​​ ។​ ​ជា​មួយ​គ្នា​នេះ​ ​មតិ​មួយ​ចំនួន​ ​ជឿ​ថា​ ​លោក​ ​Mark​ ​នឹង​ធ្វើ​ការ​សាងសង់​អ្វី​មួយ​នៅ​ ​ទី​នោះ​ជាក់​ជា​មិន​ខាន​ ​៕​

 

សូមទស្សនាវីដេអូ ការសាងសង់របងនោះ ៖

 

 

​អាន​បន្ត​ ​៖​ ​ ព្រះ​អាទិត្យ​​ស្ងប់​ស្ងាត់​ ​នាំ​ឲ្យ​មាន​យុគសម័យ​ទឹកកក​សា​ជា​ថ្មី

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ Dailymail