យុវ​តារា ឌី​ជេ​ណា​ណា កាន់​កម្មវិធី​ទូរទស្សន៍​ថ្មី​មួយ​និយាយ​ពី​បញ្ហា​បរិស្ថាន​

យុវ​តារា ឌី​ជេ​ណា​ណា កាន់​កម្មវិធី​ទូរទស្សន៍​ថ្មី​មួយ​និយាយ​ពី​បញ្ហា​បរិស្ថាន​



ថ្មីៗ​នេះ​អ្នកដឹកនាំ​យុវវ័យ​លេចធ្លោ​មួយ​រូប​កំពុង​កាន់​កម្មវិធី​ថ្មី​មួយ​និយាយ​ពី​បញ្ហា​បរិស្ថាន ​ដែល​មា​ឈ្មោះ “​វៃឆ្លាត បរិស្ថាន​ស្អាត។

កញ្ញា នាង សុ​វ៉ា​ត់​ណា ឬ​ឌី​ជេណាណា ជា​ប្រធាន​ក្រុម​ដឹកនាំ​ពិធីករ​ក្មេងៗ​មួយ​ក្រុម​ ដែល​មាន សមាជិក​បួន​រូប​។ កម្មវិធី​នេះ​មាន​ចំនួន ១៣​ភាគ ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន រៀង​រាល់ថ្ងៃ​អាទិត្យ វេលា​ម៉ោង ១​រសៀល។

នៅ​រៀងរាល់​សប្ដាហ៍ ឌី​ជេ​ណា​ណា បញ្ជូន​ពិធីករ​របស់​ខ្លួន​ទៅ​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​ការ​ផ្ដួចផ្ដើម ច្នៃប្រឌិត​បៃតង​នៅ​គ្រប់​ទីកន្លែង​ពាសពេញ​ផ្ទៃ​ប្រទេស​ និង​ទៅ​ជួប​ជាមួយ​ឯកត្តបុគ្គល​ឬ​ក្រុមហ៊ុន ដែល​មាន​គោលដៅ​ក្នុង​ការ​ថែរក្សា​បរិស្ថាន​។​គោលដៅ​នៃ​កម្មវិធី​គឺ​សំដៅ​ទៅលើ​ក្រុម​យុវវ័យ​និង លើកទឹកចិត្ត​ទូរ ទស្សនិកជន​ឲ្យ​ចូលរួម​ទទួលស្គាល់​កែលំអ​លើក តម្កើង​ពិភពលោក​ដែល​យើង​កំពុង​រស់នៅ​។

រៀងរាល់​សប្ដាហ៍​កម្មវិធី​លើក​ប្រធានបទ​បី​មក​បង្ហាញ​មាន​ដូចជា​៖ ជម្រើស​ក្នុង​ការ​ប្រើប្រាស់​ថង់
ប្លាស្ទិក ការ​ថែរក្សា​ការពារ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ដូចជា​សត្វ​ខ្លាធំ ឬ​ដំរី សក្ដានុពល ​នៃ​ថាមពល​ព្រះអាទិត្យ សារៈសំខាន់​ នៃ​ជីវចម្រុះ គុណសម្បត្តិ​នៃ​កសិកម្មសរីរាង្គ ជាដើម។

ខ្លឹមសារ​នៃ​កម្មវិធី​មាន​លក្ខណៈ​វិជ្ជមាន​។ ឌី​ជេ​ណា​ណា និង​ពិធីករ តែងតែ​លើក​យក​គំនិត​ថ្មីៗ និង​ដំណោះស្រាយ​សាមញ្ញ​បង្ហាញ​ទូរ ទស្សនិកជន​ដែល​អាច​អនុវត្ត​តាម ហើយ​នាំមក​នូវ​ការ​កែប្រែ​ធំ​មួយ​។​កម្មវិធី​“​វៃឆ្លាត​បរិស្ថាន​ស្អាត​” លើកឡើង​នូវ​បញ្ហា​ធំៗ​ដោយ​បង្កប់ នូវ​ការ​កម្សាន្ត ​និង​ព័ត៌មាន​ក្នុង​ពេល​តែមួយ។

កម្មវិធី “​វៃឆ្លាត បរិស្ថាន​ស្អាត​” ថត និង​ផលិត​ដោយ​ផលិត​ខ្មែរ​មេគង្គ​ក្រោម​កិច្ច​សហ​ប្រតប​ត្តិ​ការ ជាមួយ​ក្រសួងបរិស្ថាន និង​គាំទ្រ​ឧបត្ថម្ភ​ដោយ Winrock និង USAID​។

សំដី​របស់​ឌី​ជី​ណា​ណា​ពេល​យើង​រៀន​នៅ​សាលា​ពាក្យ​ថា​បរិស្ថាន​មានន័យថា​អ្វីៗ​គ្រប់យ៉ាង​នៅ​ជុំវិញ​ខ្លួន​យើង និង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ប៉ុន្តែ​យើង​មិន​យល់ថា ​ហេតុអ្វី​វា​សំខាន់​ទេ។
កម្មវិធី​នេះ​ប្រៀប​ដូចជា​នាឡិការោទ៍​ដាស់តឿន​ក្មេងៗ​ជំនាន់​ក្រោយ និង​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ថា គ្រប់គ្នា​មាន តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​បរិស្ថាន ហើយ​វា​ជា​អ្វី​ដែល​យើង​ត្រូវជា​ចាំបាច់។
ការ​ថែរក្សា​ការពារ​បរិស្ថាន លែង​ជា​ផ្នែក​មួយ​ នៃ​កិច្ច​អភិវឌ្ឍន៍​ទៀតហើយ តែ​វា​ជា​ការ​ធានា​នូវ​ភាព​រស់រាន​មានជីវិត​របស់​ពួក​យើង​ និង​កូនចៅ​ជំនាន់​ក្រោយ៕
យុវ​តារា ឌី​ជេ​ណា​ណា កាន់​កម្មវិធី​ទូរទស្សន៍​ថ្មី​មួយ​និយាយ​ពី​បញ្ហា​បរិស្ថាន​