ឈ្មួញ​រក​ស៊ី​ឈើ​បាន​អះអាង​ថា ​បង់​លុយ​គ្រប់​ជំនាញ​ហើយ ​នៅ​ចាប់​ទៀត

ឈ្មួញ​រក​ស៊ី​ឈើ​បាន​អះអាង​ថា ​បង់​លុយ​គ្រប់​ជំនាញ​ហើយ ​នៅ​ចាប់​ទៀត



ស្ទឹងត្រែង ​៖​ ឈ្មួញ​រកស៊ី​ឈើ​២​នាក់​ជួល​រថយន្ត​គេ​ដឹក​ឈើ​បាន​អះអាង​ថា​ បាន​បង់​លុយ​គ្រប់​ជំនាញ​អស់ហើយ​នៅ​គេ​ចាប់​ទៀត។ រថយន្ត​ដឹក​ឈើ​ត្រូវ​បាន​អាវុធហត្ថ​ស្រុក​សេសាន​ធ្វើការ​បង្ក្រាប កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩​​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ស្រែ​តា​ចាន់ ភូមិ​ស្រែគរ​១ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្ត​ស្ទឹងត្រែង។

មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ឈ្មួញ​រកស៊ី​ឈើ ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាំង​២​នាក់​ ​ ១.​មានឈ្មោះ​ធី អ៊ុត​ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជន​ជាតិខ្មែរ ២.​ឈ្មោះ​ភី ថា ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ។ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង​ភូមិ​ស្រែគរ​១ ឃុំ​ស្រែគរ​១ ស្រុក​សេសាន​ ខេត្ត​ស្ទឹងត្រែង។

មន្ត្រី​អាវុធហត្ថ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​រថយន្ត​ដឹក​ឈើ​ខាង​លើ​ ជា​ប្រភេទ​រថយន្ត​បា​ឡែ​ន ពណ៌​ទឹក​ប្រាក់ ​ខាង​មុខ​ មាន​ស្លាក​លេខ​ភ្នំពេញ​2X1365។ រថយន្ត​នេះ ​បាន​ផ្ទុក​ឈើ​​ពេញ​​​ ដែល​មាន​ចំនួន​៧០​ទៅ​៨០​ដុំ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ចេញ​ពី​ភូមិ​ស្រែគរ មកដល់​ចំណុច​ខាង​លើ ​ក៏​ត្រូវ​បាន​មេ​អាវុធហត្ថ​ស្រុក​សេ​សាន​បង្ក្រាប និង​​ចាប់​បញ្ជូន​ទាំង​ម្ចាស់​ឈើ ទៅ​កាន់​បញ្ជាការ​ស្រុក​សេ​សាន ទើប​បន្ត​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​សាកសួរ។

នៅ​ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ ម្ចាស់​ឈើ​បាន​និយាយ​ថា​ ពួកគេ​បាន​ជួល​ឡាន​គេ​ដឹក​ក្នុង​តម្លៃ​៧០០០​រៀល​ក្នុង​មួយ​ដុំ ​និង​​បាន​រត់​ការ​ទាំង​មេព្រៃ​ក្នុង​មួយ​ឡាន​៣​ម៉ឺន​រៀល ​ប៉ូលិស​៣​ម៉ឺន​រៀល អាវុធហត្ថ​៤​ម៉ឺន​រៀល និង​អ្នក​ផ្សេង​ជាច្រើន​ទៀត​ក្នុង​មួយ​រថយន្ត​អស់​ជាង​៤០​ម៉ឺន​រៀល។

ចំណែក​អ្នក ​ដែល​ចាប់​​​ជា​មេ​អាវុធហត្ថ​ស្រុក​សេសាន ដែល​គាត់​បាន​រត់ការ​ក្នុង​មួយ​ឡាន​៤​ម៉ឺន​រៀល ឈ្មួញ​ឈើ​នោះ​បាន​អះអាង​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន ​និង​មុខមន្ត្រី​អាវុធហត្ថ​ថា ​រត់ការ​គ្រប់​ជំនាញ​ហើយ​នៅ​ចាប់​ទៀត។ ឈ្មួញ​បាន​បន្ត​ថា​ ការ​ឃាត់​រថយន្ត​នេះ​ មាន​គ្នា​បី​នាក់​ទាំង​ម្ចាស់​រថយន្ត ពេល​បញ្ជូន​តែ​២​នាក់ ដោយ​ម្នាក់ទៀត​ជា​ម្ចាស់​រថយន្ត​ជា​មិត្តភ័ក្ដិ​របស់​មេ​អាវុធហត្ថ​ស្រុក។

នៅ​រសៀល​ថ្ងៃ​២៩ ខែ​​មិថុនា​នេះ សមត្ថកិច្ច​បាន​កំពុង​សាកសួរ​ឈ្មួញ​ឈើ​ទាំង​២​នាក់ ដើម្បី​ធ្វើ​កំណត់ហេតុ​ផ្ទេរ​ប្រគល់​ទាំង​វត្ថុ​តាង និង​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តាម​នីតិវិធី៕


ឈ្មួញ​រក​ស៊ី​ឈើ​បាន​អះអាង​ថា ​បង់​លុយ​គ្រប់​ជំនាញ​ហើយ ​នៅ​ចាប់​ទៀត

ឈ្មួញ​រក​ស៊ី​ឈើ​បាន​អះអាង​ថា ​បង់​លុយ​គ្រប់​ជំនាញ​ហើយ ​នៅ​ចាប់​ទៀត

ឈ្មួញ​រក​ស៊ី​ឈើ​បាន​អះអាង​ថា ​បង់​លុយ​គ្រប់​ជំនាញ​ហើយ ​នៅ​ចាប់​ទៀត