ឆយី រៀបរាប់ជីវិតពិតទាំងទឹកភ្នែក ដើរតួជាម្តាយផង ជាឪពុកផង

ចង់ដឹង ឆយី រៀបរាប់អត្ថន័យជីវិតរបស់នាង ជូរចត់ និងជួបទុក្ខលំបាកប៉ុណ្ណានោះ ទស្សនាវីដេអូខាងក្រោម!

អ្នកនាង ឆយី បានបង្ហាញវត្តមានសារជាថ្មីម្តងទៀត ក្រោយពីបាត់មុខពីសិល្បៈមួយរយៈ ក្នុងកម្មវិធី ស៊ីអារម្មណ៍    របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ដែលនាងបានរៀបរាប់រឿងរ៉ាវជុំវិញជីវិតជូរចត់ ជួបព្យុះជួបភ្លៀង បន្ទាប់ពីពរពោះកូនក្នុងផ្ទៃដំបូង មិនមានស្វាមីនៅជិត ហើយត្រូវសម្រាលកូនតែម្នាក់ឯង ហើយកាន់តែអាណិតអាសូរទៅទៀតនោះ កូនស្រីនាងមិនបានកើតគ្រប់ខែ គឺត្រូវយកទៅចិញ្ចឹមនៅក្នុងកែវថែមទៀត។

ឆយី រៀបរាប់ជីវិតពិតទាំងទឹកភ្នែក ដើរតួជាម្តាយផង ជាឪពុកផង

រៀបរាប់ទាំងទឹកភ្នែក ដែលជាចំណុចមួយក្តុកក្តួលក្នុងអារម្មណ៍ ឆយី បានតស៊ូក្នុងវិថីជីវិតទោះបីជានាងជួបនឹង     ឧបសគ្គគ្រប់បែបយ៉ាង មិនថាខ្យល់ព្យុះ ភ្លៀងផ្គររន្ទះ កាចសាហាវយ៉ាងណា នាងនៅតែមិនចុះចាញ់រឿងមួយនេះឡើយ។ ឆយី ត្រូវបានស្វាមីរបស់នាងទៅឆ្ងាយពីនាងតាំងពីនាងមានកូននៅក្នុងផ្ទៃដំបូង ហើយនាងត្រូវសម្រាល   កូនតែម្នាក់ឯង ដោយមិនមានស្វាមីនៅក្បែរ មិនបានផ្តល់កម្លាំងចិត្តអោយ ហើយអ្វីដែលរន្ធត់ចិត្តនោះ កូនស្រីរបស់នាង កើតមកមិនបានគ្រប់ខែនោះទេ គឺបានតែ៧ខែប៉ុណ្ណោះ ដែលតម្រូវអោយយកកូនស្រីរបស់នាង ទៅចិញ្ចឹមនៅក្នុងកែវ។

ទឹកភ្នែកហូរកាត់ថ្ពាល់ បង្កប់អត្ថន័យ បញ្ជាក់ពីជីវិតលំបាក់វេទនា ដែលគ្មានស្វាមីនៅក្បែរ រស់នៅគ្មានភាពកក់ក្តៅ ឆយី សុខចិត្តអោទេវតាកាត់អាយុនាងប៉ុន្មានក៏បាន អោយតែកូនរបស់នាងបើកភ្នែកមើលនាង ហើយនិយាយរក   នាងថាម៉ាក់។ ឆយី សុខចិត្តលះបង់គ្រប់បែបយ៉ាង អោយតែជីវិតកូនរបស់មានសុខភាពល្អ និងមានជីវិតរស់នៅជាមួយនាង៕

ប្រភព៖ mohahangtv

 

  • ឆយី រៀបរាប់ជីវិតពិតទាំងទឹកភ្នែក ដើរតួជាម្តាយផង ជាឪពុកផង已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:វីដេអូ
Tags: