ពៅ លីដា អួល​​ដើម​-ក ស្រក់​​ទឹក​​ភ្នែក នៅ​​ចំពោះ​​មុខ ចន ច័ន្ទ​លក្ខិណា

(ភ្នំពេញ)៖ តារាសម្ដែងមានឈ្មោះល្បី ក្រោមការតស៊ូយ៉ាងស្វិតស្វាញ លះបង់ទាំងការសិក្សា និងចាកចេញពីស្រុកកំណើត ដើម្បីបុព្វហេតុស្រឡាញ់សិល្បៈ កញ្ញា ពៅ លីដា បានសម្ដែងអារម្មណ៍ក្ដុលក្ដួល អួលដើមក ស្រក់ទឹកភ្នែក ក្នុងកិច្ចសម្ភាសន៍ផ្សាយផ្ទាល់ Facebook Page សម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងអ្នកនាង ចន ច័ន្ទលក្ខិណា ពេលរំឭកឡើងវិញ នូវប្រវត្តិដ៏ជូរចត់ គ្រាដែលនាងចូលប្រឡូក ក្នុងសិល្បៈដំបូង។

ថ្លែងក្នុងកិច្ចសម្ភាសន៍ផ្សាយផ្ទាល់ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ តារាសម្ដែងជំនះបាននូវឧបសគ្គ​រាប់ម៉ឺនជំពូក កញ្ញា ពៅ លីដា បានរៀបរាប់ពីការតស៊ូ​ពេលចូលសិល្បៈដំបូងថា នាង និងម្ដាយបានសម្រេចចាកចេញ ពីស្រុកកំណើតនៃខេត្តកំពង់ចាម បោះបង់ការសិក្សា ដើម្បីស្វែង​រកទីសុំចុះចត រកការងារធ្វើ​នៅភ្នំពេញ ទាំងពុំមានគោលដៅ​ច្បាស់លាស់។ ពេលមកដល់ភ្នំពេញ​លើកដំបូង នាងមិនបានរំពឹងថា និងមានវាសនា​បានក្លាយខ្លួន​ជាតារាល្បី នោះឡើយ ដោយហេតុថា ម្ដាយក៏ឈឺ ឯរូបនាងក៏មិនទាន់​​មានការងារធ្វើ រកកម្រៃបាន។

ប៉ុន្តែដោយមានការណែនាំ បង្ហាញផ្លូវពីអ្នកធ្លាប់ស្គាល់ ពៅ លីដា ក៏បានដាក់ពាក្យប្រឡង​កញ្ញាឯក ដែលបានរៀបចំឡើង ដោយស្ថានីយទូរទស្សន៍មួយ ទាំងមិនបានយល់ដឹងច្បាស់ថា សិល្បៈ​គឺជាអ្វី។ ជាភ័ព្វសំណាង ដោយសារតែរូបសម្ផស្សស្អាតបាត នាងបានជាប់លេខជាបន្តបន្ទាប់ និងទទួលបានការណែនាំឲ្យចូលសម្ដែង ជាលើកដំបូង។ តែទោះបីជា ពៅ លីដា ទទួលបានលទ្ធផលល្អក្ដី បើងាកមើលកម្រិត​ជីវភាពរបស់នាង កាលពីគ្រានោះវិញ គឺកំពុងតែត្រដាបត្រដួសខ្លាំង​មែនទែន ហើយក៏រងការឈឺចាប់បំផុត ពេលដែលម្ដាយរបស់នាងឈឺ ហើយត្រូវបានម្ចាស់ផ្ទះជួល ដេញចេញពីផ្ទះ ព្រោះគ្មានលុយបង់ឲ្យគេ បង្ខំឲ្យនាងទ័លច្រក ត្រូវទៅសុំគេដេកលើស៊ីក្លូ។

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងកញ្ញា ពៅ លីដា គូររំលឹកផងដែរថា កាលពីដើមឆ្នាំ កញ្ញា បាននាំគ្រួសារទៅ ដើរលេងនៅថៃ និងសាំងហ្គាពួរ។ 

តារាសម្តែងជាច្រើនដួង កំពុងតែមមាញឹកជាប់ដៃ ថតរឿងឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរទស្សន៍ ជាច្រើននោះ ស្រាប់តែតារាសម្តែង នាង ពៅ លីដា បែរជាបោះបង់ចោល ឱកាសកើបលុយពីការសម្តែង ទៅសម្ងំដឹកដៃ ម្តាយនិងប្អូនប្រុស ទៅដើរកម្សាន្ត នៅក្រៅប្រទេសធ្វើព្រងើយ ។

តារាសម្តែងច្រមុះស្រួច សម្បុរខ្មៅស្រអែម កញ្ញា ពៅ លីដា នៅពេលថ្មីៗនេះ បាននាំម្តាយ និងប្អូនប្រុសរូបសង្ហា ទៅដើរកម្សាន្ត លក្ខណៈគ្រួសារ ដោយកាលពី ប៉ុន្មានថ្ងៃមុននោះ នាងបានធ្វើដំណើរទៅ ដើរកម្សាន្តនៅប្រទេសថៃ ហើយក៏បានត្រឡប់មក ដល់ប្រទេសកំណើត មិនទាន់បានប៉ុន្មានថ្ងៃផង នាងក៏នាំគ្រួសារទៅ ដើរកម្សាន្តបន្តនៅ សាំងហ្គាពួរថែមទៀត ។

ក្នុងមួយរយៈ ពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងរូបនេះ ហាក់មានភាពហ៊ឺហារ ស៊ីវិល័យដើរលេងកម្សាន្ត និង Shopping នៅក្រៅប្រទេសជាញឹកញាប់ ដោយមិនខ្វល់ពីការងារសិល្បៈ ទាល់តែសោះ ខុសប្លែកពីមុនៗ ដែលនាងមាន ការយកចិត្តទុកដាក់ ទៅលើការងារចង់ សាងប្រជាប្រិយភាព ឲ្យល្បីលេចធ្លោ។ ទន្ទឹមជាមួយនឹងការ មានភាពហ៊ឺហារ របស់នាងនេះដែរ ក៏ត្រូវបានមហាជន ភាគច្រើនគិតថា ប្រហែលជានាង មានម្ចាស់បេះដូង ដែលជាអ្នកមានទ្រព្យសម្បត្តិ ហើយមើលទៅ បានជានាងគិតតែ ពីដើរលេងមិនខ្វល់ រឿងការងារបែបនេះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload