សម្តី ពេជ្រ សោភា ទាំងនេះ ធ្វើឱ្យ​អ្នកគាំទ្រ​រន្ធត់ចិត្ត​ស្រណោះ​រូបនាង​យ៉ាង​ខ្លាំង​

6 Videos


ក្រោយពីប្រកាសបញ្ចប់ការងារសិល្បៈក្នុងពេលឆាប់ៗខាងមុខនេះ គេបានសង្កេតឃើញមហាជនជាច្រើនមានការសោកស្តាយ និង ជូនពរឱ្យតារាចម្រៀង ពេជ្រ សោភា ឆាប់បានជាសះស្បើយពីជំងឺ និង ត្រឡប់ចូលមកក្នុងសិល្បៈវិញ។ ប៉ុន្តែយ៉ាងណា ពេជ្រ សោភា បានបង្ហើបថា សម្រាប់នាងសល់ពេលខ្លី ណាស់…។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ពេជ្រ សោភា ត្រៀមនឹងចេញទៅសម្តែងនៅប្រទេសកូរ៉េរយៈពេល ៤ ថ្ងៃ ជាមួយ លោក ដេវីត នី រតនា និង ខេមរៈ សិរីមន្ត។

P9

សម្តី ពេជ្រ សោភា ទាំងនេះ ធ្វើឱ្យ​អ្នកគាំទ្រ​រន្ធត់ចិត្ត​ស្រណោះ​រូបនាង​យ៉ាង​ខ្លាំង​

ក្រោយពីត្រឡប់មកពីសម្តែងនៅទីនោះវិញ នាងក៏ត្រៀមចាកចេញទៅប្រទេសបារាំងដើម្បីព្យាបាលជំងឺមហារីកគ្រាប់ឈាមផងដែរ។ អ្វីដែលគួរអោយកត់សម្គាល់នោះ ពេជ្រ សោភា រំពឹងថា ការចេញទៅព្យាបាលនៅទីនោះនឹងបានប្រសើរ។ តែក្នុងនោះតារារូបនេះបែរជា ព្រលយថា នាងសល់ពេលខ្លីណាស់។ តាមពិតនាងគួរប្រញាប់ក្នុងការចេញទៅប្រទេសបារាំងតែនាងជ្រុលទទួលការងារមួយចំនួន ។

សម្តី ពេជ្រ សោភា ទាំងនេះ ធ្វើឱ្យ​អ្នកគាំទ្រ​រន្ធត់ចិត្ត​ស្រណោះ​រូបនាង​យ៉ាង​ខ្លាំង​

ពេជ្រ សោភា បានបន្ថែមថា ការដែលនាងបញ្ចប់ការងារសិល្បៈគឺនាងចង់ទៅកន្លែងដែលស្ងប់ស្ងាត់។ តែក្នុងនោះនាងបដិសេធថា មិនមានគោលបំណងទៅរស់នៅជាមួយស្វាមីនៅលើទឹកដីអាមេរិកនោះទេ។ នាងក៏មិនចង់និយាយពីរឿងនេះដែរ។ ចុងក្រោយនេះតារាចម្រៀង ពេជ្រ សោភា បានបញ្ចេញអារម្មណ៍តាមរយៈការបង្ហោះសារ ដែលមានអត្ថន័យថា «ទូកទៅកំពង់នៅ » «សង្ឃឹមថាស្នាមញញឹមមួយនេះនឹងនៅក្នុងចិត្តបងប្អូនទាំងអស់គ្នារហូតទៅអរគុណបងប្អូនទាំងអស់ ដែលលើកទឹកចិត្តខ្ញុំ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះស្ថានភាពមួយនេះ បើទោះបីជាគ្មានសង្ឃឹមក៏ដោយ»។

សម្តី ពេជ្រ សោភា ទាំងនេះ ធ្វើឱ្យ​អ្នកគាំទ្រ​រន្ធត់ចិត្ត​ស្រណោះ​រូបនាង​យ៉ាង​ខ្លាំង​

ជាមួយនឹងសាររបស់ ពេជ្រ សោភា បានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្ររូបនាងខ្លោចចិត្ត និង លើកទឹកចិត្ត ក៏ដូចជាជូនពរ ហើយរំពឹងថាតារាចម្រៀងម្នាក់នេះនឹងរឹងមាំយកឈ្នះរាល់រឿងមិនល្អដែលបានកើតមានឡើងចំពោះរូបនាង ៕ ចេនី

សម្តី ពេជ្រ សោភា ទាំងនេះ ធ្វើឱ្យ​អ្នកគាំទ្រ​រន្ធត់ចិត្ត​ស្រណោះ​រូបនាង​យ៉ាង​ខ្លាំង​
សម្តី ពេជ្រ សោភា ទាំងនេះ ធ្វើឱ្យ​អ្នកគាំទ្រ​រន្ធត់ចិត្ត​ស្រណោះ​រូបនាង​យ៉ាង​ខ្លាំង​
សម្តី ពេជ្រ សោភា ទាំងនេះ ធ្វើឱ្យ​អ្នកគាំទ្រ​រន្ធត់ចិត្ត​ស្រណោះ​រូបនាង​យ៉ាង​ខ្លាំង​
សម្តី ពេជ្រ សោភា ទាំងនេះ ធ្វើឱ្យ​អ្នកគាំទ្រ​រន្ធត់ចិត្ត​ស្រណោះ​រូបនាង​យ៉ាង​ខ្លាំង​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត