រូបថតក្មេងស្រី រត់ស្រែកយំ ដោយសារសត្វក្ងោកដេញ ត្រូវគេយកទៅកាត់ត កំពុងល្បីលើអ៊ីនធឺណែត

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ រូបថតក្មេងស្រីម្នាក់ ដែលរត់ស្រែកយំ ដោយសារតែ សត្វក្ងោកដ៏ធំមួយក្បាលដេញ ត្រូវបានគេយកទៅកាត់ត ជាមួយនឹង ឈុតឆាកនៅក្នុងខ្សែភាពយន្ត ក៏ដូចជាទិដ្ឋភាពប្លែកៗ ដែលមើលទៅ ពិតជាគួរឲ្យអស់សំណើច មែនទែន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតមួយសន្លឹក បង្ហាញឲ្យឃើញពី ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ មានឈ្មោះថា Eva ស្រែកយំ នៅលើផ្លូវ ខណៈកំពុងរត់គេចពី សត្វក្ងោកមួយក្បាល នៅឯសួនសត្វ North Carolina Zoo ស្ថិតក្នុងទីក្រុង Asheboro រដ្ឋ North Carolina សហរដ្ឋអាមេរិក ត្រូវបានបង្ហោះ ទៅលើគេហទំព័រ Imgur ដោយម្តាយរបស់ក្មេងស្រីរូបនេះ ផ្ទាល់តែម្តង ជាមួយនឹងសារ ដែលសរសេរថា «ដំណើរកំសាន្តរបស់ពួកយើង នៅក្នុងសួនសត្វ មិនបានដំណើរការ ដូចការគ្រោងទុកឡើយ។ Eva បានចូលទៅជិតសត្វក្ងោក ដើម្បីសម្លឹងមើលរោមរបស់វា ប៉ុន្តែវាបានស្រែកក្វាក ពេលនោះ Eva បានរត់ចេញភ្លាមៗ ទាំងភាពតក់ស្លុត តែម្តង»។

ទោះបីជាយ៉ាងណា ម្តាយរបស់ Eva បានប្រាប់ឲ្យដឹងថា Eva មិនបានភ័យតក់ស្លុតយូរឡើយ ពោលគឺក្រោយពេលកើតហេតុ មិនបានប៉ុន្មានផង Eva ក៏បាត់ភ័យវិញ។

យ៉ាងណាមិញ រូបថតដែលត្រូវបានថត ដោយម្តាយ Eva មួយសន្លឹកនោះ បានក្លាយជា ប្រធានបទមួយ សម្រាប់អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ដោយបានយករូបថតនាង ទៅកាត់ត ក្នុងខ្សែភាពយន្តល្បីៗ ដូចជារឿង Jurassic Park និង Games of Throne ជាដើម៕

ចង់ដឹងយ៉ាងណា សូមមើលរូបថតទាំងនោះ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងការកាត់តរូបថត ស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតទាំងនោះ ត្រូវបានបង្ហោះ ទៅលើបណ្តាញសង្គម Weibo របស់ប្រទេសចិន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅនេះ ហើយក៏ចាប់ផ្តើមល្បី និងមានការចែកចាយ ជាបន្តបន្ទាប់ តែម្តង។

គួរបញ្ជាក់ផងដែរថា ព្រះសង្ឃ Tang San Zang ឬគ្រប់គ្នាហៅថា ថាង ចេង គឺជាតួអង្គ ព្រះសង្ឃមួយអង្គ ដែលស្រលាញ់ សុខសន្តិភាព នៅក្នុងខ្សែភាពយន្តភាគ ដ៏ល្បី របស់ប្រទេសចិន មានចំណងជើងថា “Journey to the West” ឬហៅសាមញ្ញថា រឿង “ស៊ុនអ៊ូខុង”។

យ៉ាងណាមិញ រូបថត ព្រះសង្ឃ ថាង ចេង ទាំងនោះ ត្រូវបានគេកាត់ត ដាក់បញ្ចូលទៅក្នុង ឈុតឆាក នៃខ្សែភាពយន្ត ល្បីៗមួយចំនួន របស់ហូលីវូដ ដែលមានដូចជា រឿង Batman, X-Men និង James Bond ជាដើម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត