ក្មេង​ដែល​កើត​មិន​គ្រប់​ទម្ងន់ អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២

ក្មេង​ដែល​កើត​មិន​គ្រប់​ទម្ងន់ អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២


ក្មេង​ដែល​កើត​មិន​គ្រប់​ទម្ងន់ អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២

​តាម​ការសិក្សា​ថ្មី​មួយ​បានឲ្យដឹងថា ក្មេង​ដែល​កើតមក មាន​ទម្ងន់​មិន​គ្រប់ ដោយសារ​តែ​កត្តា​ហ្សែ​ន​នោះ គឺ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។
​ក្មេង​ដែល​កើត​មិន​គ្រប់​ទម្ងន់ អាច​បណ្តាលឲ្យមាន ការលូតលាស់​មិនបាន​គ្រប់គ្រាន់ តាំងពី​នៅក្នុង​ពោះ​ម្តាយ​មក​ម្លេះ​។

ក្រៅពីនេះ វា​ក៏​ជា​កត្តា​មួយ ដែល​នាំឲ្យ​មាន​ទម្ងន់ ស្រាល​ជាង​ក្មេង​ធម្មតា និង​បង្ក​ជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ នៅ​ថ្ងៃ​អនាគត​។ កត្តា​ដែល​ធ្វើ​ឲ្យ​ក្មេង មិន​លូតលាស់​បាន​គ្រប់គ្រាន់ កាល​ពី​ក្នុង​ផ្ទៃ​នោះ​មានដូចជា ម្តាយ​ខ្វះ​ជីវជាតិ មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម មាន​ការបង្ក​រោគ និង​សុក​តូច​។

​អំណះអំណាង​ដែល​បាន​ពី​ការសិក្សា​បាន​បង្ហាញថា ការ​ដែល​ក្មេង​មិន​មាន​ការលូតលាស់​គ្រប់គ្រាន់ តាំងពី​ក្នុង​ពោះ​បែបនេះ នឹងមាន​ឥទ្ធិពល​ដល់​រចនាសម្ព័ន្ធ និង​មុខងារ​ផ្សេងៗ​នៃ​រាងកាយ​របស់​ពួកគេ រយៈពេល​យូរ ក្នុង​ការត្រៀមខ្លួន នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​កាន់តែខ្លាំង​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ក្មេង​ដែល​កើត​មិន​គ្រប់​ទម្ងន់ អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:សុខភាពកុមារ