ទំនាស់​មុខរបរ​ ធ្លាយ​​ដល់​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​

រាជធានីភ្នំពេញ ៖ ​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ មិថុនា បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​២​នាក់ ពាក់​ព័ន្ធ​លើ​បណ្តឹង​ថា​ ​រៀបចំ​គម្រោង​ប៉ុនប៉ង​មនុស្ស​ឃាត​គិត​ទុកជា​មុន លើ​ពង្ស​សណ្តាន​ខ្សែ​ស៊ី​សុវត្ថិ ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​​​ឃាត់​ខ្លួន​ម្នាក់​​ឈ្មោះ​ណ​យ វណ្ណ​យុទ្ធ ហៅ​លី យ៉ុ​ង​វ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ មួន ច័ន្ទ​ម៉ូ​នី​កា ភេទ​ស្រី អាយុ​៣៥ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២D ផ្លូវ​បេតុង ​ក្នុង​ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ សមត្ត​កិច្ច​​ឱ្យ​​ដឹង​ថា ពិតជា​​មានការ​ឃាត់ខ្លួន​​មែន ដែល​ការ​ឃាត់ខ្លួន គឺ​ធ្វើ​ឡើង​​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះស៊ី​សុវត្ថិ​កែវ សោ​មា​ក​រិ​ថា​រកា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ (​ខ្សែ​ស៊ី​សុវត្ថិ​) ​មាន​អា​សយ​ដ្ឋា​​ន​សា្ន​ក់​នៅ​ផ្លូវ​លំ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​អនុញ្ញាត​​ពី​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ​ត្រូវ​បាន​សមត្ថ​​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។