ទឹកទន្លេមេគង្គចាប់ផ្តើមជន់ឡើង, ខេត្តកំពង់ស្ពឺអាចមានជំនន់ទឹកភ្លៀង

ភ្នំពេញៈ វិសម្ពាធទាបនៅក្នុងសមុទ្រចិនខាងត្បូង ដែលក្រសួងធនធានទឹកជូនដំណឹងដោយរំពឹងថា វានឹងវិវត្តទៅជាកូនព្យុះនោះ នៅពេលនេះបានថយឥទ្ធិពលមកនៅត្រឹមសម្ពាធទាបសកម្មវិញ តែព្រមពេលជាមួយគ្នានេះវិសម្ពាធទាបថ្មីនៅខាងកើតប្រទេសហ្វីលីពីន បានកើតឡើងចូលមកក្នុងសមុទ្រចិនខាងត្បូងហើយនឹងមានឥទ្ធិពលទឹកភ្លៀងដល់តំបន់អាងទន្លេមេគង្គលើ ធ្វើឲ្យទឹកទន្លេនេះចាប់ផ្តើមជន់ឡើងជាលំដាប់។

បើតាមលោក ម៉ៅ ហាក់ អ្នកនាំពាក្យ និង ជាអគ្គនាយករងបច្ចេកទេសនៃក្រសួងធនធានទឹកនិងឧតុនិយមនិយាយឲ្យដឹងថា វិសម្ពាធទាប(TD)នៅក្នុងសមុទ្រចិនខាងត្បូង ដែលក្រសួងបានជូនដំណឹងបន្ថែមថាវាអាច វិវត្តទៅជាកូនព្យុះ(TS)នោះ ពេលនេះវាបានថយឥទ្ធិពលមកនៅត្រឹមសម្ពាធទាប សកម្ម (Sctive Los )វិញហើយ។

ទឹកទន្លេមេគង្គចាប់ផ្តើមជន់ឡើង, ខេត្តកំពង់ស្ពឺអាចមានជំនន់ទឹកភ្លៀង

មន្រ្តីក្រសួងជំនាញខាងលើបញ្ជាក់ថា ព្រមពេលជាមួយគ្នានេះនៅខាងកើត ប្រទេសហ្វីលីពីន មានវិសម្ពាធទាបមួយផ្សេងទៀតបានកើតឡើងធ្វើដំណើរចូលមកក្នុងសមុទ្រចិនខាងត្បូងដែរ។ បាតុភូតទាំងពីរនេះបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមនៅក្នុងប្រទេសកម្ពុជា និងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន(ពី៧០ទៅ៨០មីលីម៉ែត្រ)នៅតំបន់អាងទន្លេមេគង្គលើ (ព្រំដែនកម្ពុជាឡាវ)។

លោកបានឲ្យដឹងផងដែរថា ទឹកទន្លេមេគង្គពេលនេះចាប់ផ្តើមមាន ចលនាជន់ឡើងជាលំដាប់ ស្របពេលជាមួយគ្នានេះក្រសួងក៏បានចាប់ផ្តើមចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ឡើងវិញកាលពីថ្ងៃទី២៧ខែមិថុនា បន្ទាប់ពីបានផ្អាកកាលពីចុងរដូវវស្សាកន្លងទៅ។

តាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៦ បង្ហាញឲ្យឃើញថា កម្ពស់ទឹកនៅខេត្តស្ទឹងត្រែង មាន៣.៨១ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៦ខែមិថុនា០.១៤ម៉ែត្រ នៅស្ថានីយជលសាស្រ្តទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ ២.៥៥ម៉ែត្រ ស្មើថ្ងៃទី២៦ខែមិថុនាបើប្រៀបធៀបរយៈពេលដូចគ្នាទៅឆ្នាំ២០១៥ ទឹកពេលនេះទាបជាង០.៤៧ម៉ែត្រ និង ទាបជាងរហូតដល់១.៦៣ម៉ែត្រ បើប្រៀបធៀបរយៈពេលដូចគ្នាមធ្យមច្រើនឆ្នាំ ។ ឯទឹកបឹងទន្លេសាប នៅស្ថានីយជលសាស្រ្តក្រគរ កំពង់លួង មានកម្ពស់ ០.៤៤ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៦ខែមិថុនា ០.០២ម៉ែត្រ។ នៅគ្រប់ស្ថានីយជលសាស្រ្ត ទឹកបានចាប់ផ្តើមជនឡើងជាលំដាប់ហើយ។

ទឹកទន្លេមេគង្គចាប់ផ្តើមជន់ឡើង, ខេត្តកំពង់ស្ពឺអាចមានជំនន់ទឹកភ្លៀង

គួររំលឹកឲ្យដឹងថាកាលពីដើមឆ្នាំកន្លងទៅនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍លើកទី១ថា ទឹកទន្លេមេគង្គក្នុងរដូវវស្សាឆ្នាំនេះអាចឡើងដល់កម្ពស់៩.៣០ម៉ែត្រ នៅស្ថានីយជលសាស្រ្តទន្លេបាសាក់ ចតុមុខ ។ ឯព្យុះប្រចាំតំបន់ក្នុងឆ្នាំនេះអាចកើតមានពី ២៥ទៅ២៧ព្យុះ តែមកដល់ពេលនេះមិនទាន់កើតមានមួយនៅឡើយទេ ដែលរាល់ឆ្នាំចូលដល់ខែមិថុនាបែបនេះអាចមានពី៥ទៅ៧ព្យុះហើយ។

សូមបញ្ជាក់ជូនថា ដោយឡែកនៅខេត្ត មណ្ឌលគិរីឯណោះវិញ ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ០២ យប់ ០២ ថ្ងៃ ក៏បានបង្កជាជំនន់ទឹកភ្លៀងលិចលង់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងផ្លូវលំមួយចំនួន នៅក្នុងឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរីផងដែរ។

បរិមាណទឹកភ្លៀងដែលបានធ្លាក់រយៈពេល ០២ យប់ ០២ ថ្ងៃ នេះ (គិតចាប់ពីយប់ថ្ងៃទី ២៦ រហូតដល់ល្ងាចថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៦) មានចំនួន ៣៧៥ មីល្លីម៉ែត្រ ៕

ទឹកទន្លេមេគង្គចាប់ផ្តើមជន់ឡើង, ខេត្តកំពង់ស្ពឺអាចមានជំនន់ទឹកភ្លៀង

ទឹកទន្លេមេគង្គចាប់ផ្តើមជន់ឡើង, ខេត្តកំពង់ស្ពឺអាចមានជំនន់ទឹកភ្លៀង

ទឹកទន្លេមេគង្គចាប់ផ្តើមជន់ឡើង, ខេត្តកំពង់ស្ពឺអាចមានជំនន់ទឹកភ្លៀង

ទឹកទន្លេមេគង្គចាប់ផ្តើមជន់ឡើង, ខេត្តកំពង់ស្ពឺអាចមានជំនន់ទឹកភ្លៀង

ទឹកទន្លេមេគង្គចាប់ផ្តើមជន់ឡើង, ខេត្តកំពង់ស្ពឺអាចមានជំនន់ទឹកភ្លៀង

ទឹកទន្លេមេគង្គចាប់ផ្តើមជន់ឡើង, ខេត្តកំពង់ស្ពឺអាចមានជំនន់ទឹកភ្លៀង

ប្រភពៈ postnews.media