វីដេអូ​​បង្ហាញ​ភាព​ខុស​គ្នា​ ពេល​ក្មេង​ស្រី​ស្លៀក​ពាក់​ស្អាត​និង​​​កខ្វក់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​​

ដើម្បីជាការដាស់តឿនស្មារតីមនុស្សគ្រប់គ្នាក៏ដូចជាយុទ្ធនាការផ្សព្វផ្សាយឲ្យមានការយកចិត្តទុកដាក់លើកុមារគ្រប់រូបស្មើៗគ្នា វីដេអូជាបទពិសោធន៍ក្នុងសង្គមមួយត្រូវបានផលិតឡើងដោយអង្គការ UNICEF ធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តជាខ្លាំង។

វីដេអូ​​បង្ហាញ​ភាព​ខុស​គ្នា​ ពេល​ក្មេង​ស្រី​ស្លៀក​ពាក់​ស្អាត​និង​​​កខ្វក់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​​

ក្នុងវីដេអូឃ្លីបពិសោធចិត្តមនុស្សជាង៣នាទីត្រូវបានថតឡើងនៅក្នុងប្រទេសហ្សកហ្ស៊ី ដែលដំបូងឡើងក្រុមការងារបានរៀបចំឲ្យក្មេងស្រីតូចវ័យ៦ឆ្នាំម្នាក់ឈ្មោះ Anano ជាអ្នកសម្ដែង ដោយស្លៀកពាក់យ៉ាងស្អាតឈរតាមផ្លូវសាធារណមួយនៃទីក្រុង ប៊ីលីស៊ី រួចរង់ចាំមើលប្រតិកម្មពីមនុស្សជាច្រើនដែលកំពុងដើរកាត់ទីនោះ។

មានមនុស្សមួយចំនួនបានទៅសួរនាំនាង ក្រែងលោនាងតូចវង្វេងផ្លូវអាចជួយនាងបាន។ យ៉ាងណាក្ដីស្ថានការណ៍បានប្រែប្រួលទាំងស្រុងនៅពេល ក្រុមការងារផ្លាស់ប្ដូរសំលៀកបំពាក់ចាស់ៗឲ្យ Anano ពោលគឺគ្មាននរណាម្នាក់យកចិត្តទុកដាក់នឹងនាងតូចឡើយ។

វីដេអូ​​បង្ហាញ​ភាព​ខុស​គ្នា​ ពេល​ក្មេង​ស្រី​ស្លៀក​ពាក់​ស្អាត​និង​​​កខ្វក់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​​

សកម្មភាពនោះបានកើតឡើងដូចគ្នានៅពេលដែលក្រុមការងារពិសោធចិត្តមនុស្សជាច្រើននៅក្នុងភោជនីយដ្ឋានមួយកន្លែង។ នៅពេលដែល Anano ស្លៀកពាក់មិនស្អាតដូចក្មេងអនាថា មានបុរសម្នាក់ចង់ឲ្យបុគ្គលិកហាងដេញ ក្មេងស្រីតូចចេញ រហូតដល់ Anano យំរួចរត់ចេញ។

ចំណែកក្រុមការងារបានបញ្ចប់វីដេអូពិសោធចិត្តភ្លាមៗផងដែរ ព្រោះ Anano រំជួលចិត្តខ្លាំងនៅពេលនោះ៕

ប្រភព៖ sabay

  • វីដេអូ​​បង្ហាញ​ភាព​ខុស​គ្នា​ ពេល​ក្មេង​ស្រី​ស្លៀក​ពាក់​ស្អាត​និង​​​កខ្វក់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កំសាន្ត
Tags: