អ្នក​ធ្វើការ​ម៉ាស៊ីន​ត្រជាក់​ល្មមៗ ចំណូល​​ចង់​ចាញ់​ជាង​ជួសជុល​ទូរស័ព្ទ ​មួយ​ខែៗ​រក​បាន​រាប់​រយ​ដុល្លារ

ក្នុងរាជធានីភ្នំពេញបើនិយាយពីរឿងទូរសព្ទទំនើបជាពិសេសស្មាតហ្វូន (SmartPhone) មានមនុស្ស ៨ នាក់ទៅហើយក្នុងចំណោមមនុស្ស ១០ នាក់ដែលមានទូរសព្ទទាំងអស់នោះប្រើ។ នេះបើតាមការសង្កេតជាក់ស្ដែង។

អ្នក​ធ្វើការ​ម៉ាស៊ីន​ត្រជាក់​ល្មមៗ ចំណូល​​ចង់​ចាញ់​ជាង​ជួសជុល​ទូរស័ព្ទ ​មួយ​ខែៗ​រក​បាន​រាប់​រយ​ដុល្លារ

មនុស្សប្រើច្រើន អាចជាហេតុផលសំខាន់សម្រាប់ជាងជួសជុលទូរសព្ទមានទឹកមាត់លេបក្អឹកៗតែម្តងក្នុងការចំណេញប្រាក់ពីរបរមួយនេះ។ ក្រឡេកមើលក្នុងរាជធានីភ្នំពេញវិញគេដូចជាមិនសូវពិបាករកជាងទូរសព្ទពេកនោះទេ ត្បិតនៅម្តុំផ្សារឃ្លាំងរំសេវមានច្រើនជាងគេ។

ជាងក្នុងផ្សារឃ្លាំងរំសេវដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគេអាចរកប្រាក់ចន្លោះពី៣០០ ទៅ ៥០០ ដុល្លារក្នុងមួយខែ ហើយខែខ្លះទៀតអាចច្រើនជាងនេះទៀតក៏មាន ទៅតាមហ៊ុងស៊ុយ។ នេះជាការលើកឡើងបែបកំប្លែងរបស់ពួកគេ។

ក្នុងសង្គមខ្មែរបើឮពាក្យថាជាង ឬរបរណាដែលមិនសូវមានមុខមានមាត់ មនុស្សម្នាតែងមិនសូវឲ្យតម្លៃពួកគេឡើយ ត្បិតប្រាក់កម្រៃដែលទទួលបានពីរបរនេះអាចច្រើនជាងបុគ្គលិកក្រុមហ៊ុន ធ្វើការក្នុងម៉ាស៊ីនត្រជាក់ ពាក់ក្រវាត់កថែមទៀតផង៕

ប្រភព៖ sabay

  • អ្នក​ធ្វើការ​ម៉ាស៊ីន​ត្រជាក់​ល្មមៗ ចំណូល​​ចង់​ចាញ់​ជាង​ជួសជុល​ទូរស័ព្ទ ​មួយ​ខែៗ​រក​បាន​រាប់​រយ​ដុល្លារ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កំសាន្ត
Tags: