ញ៉ាំ​ក្តាម​យូរហើយ តិច​អត់​ដឹង​អំពី ប្រយោជន៍​របស់​វា​ចុះ​?

ញ៉ាំ​ក្តាម​យូរហើយ តិច​អត់​ដឹង​អំពី ប្រយោជន៍​របស់​វា​ចុះ​?


ញ៉ាំ​ក្តាម​យូរហើយ តិច​អត់​ដឹង​អំពី ប្រយោជន៍​របស់​វា​ចុះ​?

​សត្វ​ក្តាម គឺជា​អាហារ​ដ៏​ពេញនិយម​បំផុត នៅ​ទូទាំង​ពិភពលោក​។ ក្រៅពីនេះ វា​ក៏​មានពូជ​ច្រើន​ណាស់​ដែរ ជាពិសេស ពពួក​ក្តាម​សមុទ្រ​តែម្តង​។ និយាយ​អំពី​សាច់​ក្តាម​វិញ វា​ច្រើនតែ​ជា​អាហារ​ដ៏​ឆ្ងាញ់​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ​យើង​ដែរ ប៉ុន្តែ ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់ វា​ក៏​មាន​ប្រយោជន៍​ណាស់ ចំពោះ​សុខភាព ព្រោះ​វា​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់​សំខាន់ៗ ជីវជាតិ និង​ជាតិ​រ៉ែ​ជាច្រើន ដែល​រាងកាយ​មនុស្ស​យើង​ត្រូវការ​។

​សុខភាព​ឆ្អឹង​
​ជាតិ​កាល់ស្យូម និង​ផូស្វ័រ គឺជា​ជាតិ​រ៉ែ​ដែលមាន​ច្រើន​បំផុត ក្នុង​រាងកាយ​មនុស្ស ហើយ​វា​ក៏​ក៏​ជា​សមាសធាតុ​ដ៏​សំខាន់​មួយ​របស់​ធ្មេញ និង​ឆ្អឹង​ដែរ​។ សំណាង​ដែរ សាច់​ក្តាម​ភាគច្រើន គឺ​មាន​ជាតិ​ផូស្វ័រ​ខ្ពស់ ហើយ​ក៏​ល្អ​ក្នុង​ការជួយ​ឲ្យ​ឆ្អឹង មាន​សុខភាព​ល្អ​ដែរ​។ បើសិន​ជា​អ្នក​ត្រូវ​ប្រឈម​ខ្ពស់ នឹង​ជំងឺ​ពុក​ឆ្អឹង ឬ​អាយុ​កាន់តែច្រើន អ្នក​គួរតែ​ដល់ពេល ផ្លាស់ប្តូរ​របៀប​រស់នៅ​ឲ្យ​សកម្ម​បន្តិច ព្រមទាំង​ញ៉ាំ​អាហា​រណា ដែល​សម្បូរ​ជាតិ​ផូស្វ័​រ ជាពិសេស​សាច់​ក្តាម​តែម្តង​។

​ការពារ​បេះដូង​
​សាច់​ក្តាម មាន​ជាតិ​ខ្លាញ់​អូ​មេហ្គាបី​ខ្ពស់ ដែល​ជា​ជាតិ​ខ្លាញ់​ដ៏​ល្អ​បំផុត ក្នុង​ការរក្សា​តុល្យភាព​កូ​ឡេ​ស្តេ​រ៉ុល និង​ជំនួយ​ដល់​សកម្មភាព ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​តែម្តង​។ រឿង​នេះ​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម បន្ថយ​សម្ពាធ​លើ​បេះដូង និង​បង្ការ​ការកើត​ជំងឺ ក្រិន​រឹង​សរសៃឈាម​។ ដូច្នេះហើយ ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល នឹង​មាន​តិចតួច​បំផុត​។

​ជំនួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
​ប្រព័ន្ធ​ភាពស៊ាំ ត្រូវការ​ជំនួយ​ច្រើន ដើម្បី​ការពារ​រាងកាយ ពី​ការឆ្លង​រោគ និង​ជំងឺ​ដែល​អាច​នឹង​កើតមាន ជា​រៀងរាល់ថ្ងៃ​។ សារធាតុ​សេ​ឡេ​ញ៉ូម មាន​ទំនាក់ទំនង​ផ្ទាល់​មួយ ក្នុង​ការភ្ញោ​ចដល់​សកម្មភាព​ប្រព័​ន្ធ​ភាព​ស៊ាំ ហើយ​ក៏​ដើរ​តួនាទី​ជា​អង់​ទី​អុក​ស៊ីដង់ ដើម្បី​ការពារ​រាងកាយ​ពី​ជំងឺ​រ៉ាំរ៉ៃ​។ អង់​ទី​អុក​ស៊ីដង់ អាច​ទៅ​បន្សាប​រ៉ាឌីកាល់​សេរី ដែល​បង្ក​ឲ្យ​កើត​មហារីក​បាន​។ សេ​ឡេ​ញ៉ូម ត្រូវបាន​គេ​រកឃើញ​យ៉ាងច្រើន​ក្នុង​សាច់​ក្តាម ជាមួយគ្នា​នឹង​សារធាតុ Riboflavin ដែល​ជួយ​បង្កើន​ការផលិត របស់​អង់​ទី​អុក​ស៊ីដង់​ក្នុង​រាងកាយ​។

​បម្រាម ៖
​អត្ថប្រយោជន៍​របស់​សាច់​ក្តាម គឺ​មាន​ច្រើន​ណាស់ ប៉ុន្តែ យក​ល្អ​គួរតែ​ចាំ​ថា សាច់​ក្តាម​នឹង​ធ្វើ​ឲ្យ​ជាតិ​សូ​ដ្យូ​ម និង​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​ក្នុង​ខ្លួន​។ ដូច្នេះ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បេះដូង​សរសៃឈាម ឬ​មានកូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​ស្រាប់ ហើយ​ញ៉ាំ​ក្តាម​រាល់ថ្ងៃ​ទៀត នោះ​ផល​អាក្រក់ អាច​មាន​ច្រើន​ជាង​ល្អ​ទៅ​វិញ​ទេ​។ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន មុន​នឹង​អ្នកសម្រេចចិត្ត ផ្លាស់ប្តូរ​របៀប​រស់នៅ ឬ​របប​អាហារ​ណាមួយ​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។