​ប្រអប់​ដៃ អាច​នឹង​បង្ហាញ​សញ្ញា ជំងឺមហារីក​ដំបូង​គេ​

​ប្រអប់​ដៃ អាច​នឹង​បង្ហាញ​សញ្ញា ជំងឺមហារីក​ដំបូង​គេ​


​ប្រអប់​ដៃ អាច​នឹង​បង្ហាញ​សញ្ញា ជំងឺមហារីក​ដំបូង​គេ​

​ជាធម្មតា អ្នក​ទាំងអស់គ្នា​ដឹង​រួចហើយ​ថា ជំងឺមហារីក​ប្រភេទ​ខុសៗ​គ្នា តែង​មាន​រោគសញ្ញា​ខុសៗ​គ្នា និង​ការព្យាបាល​មិន​ដូចគ្នា​ឡើយ​។ រឿង​មួយ​ដែល​កើតមាន​ជា​ញឹកញាប់ ចំពោះ​ជំងឺមហារីក​គ្រប់​ប្រភេទ​នោះ គឺ​សញ្ញា​ដំបូង​របស់​វា កើតឡើង​នៅលើ​ប្រអប់​ដៃ​។

​យោង​ទៅតាម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​មួយចំនួន​បានឲ្យដឹងថា សញ្ញា​ដំបូង​គេ​នៃ​ជំងឺមហារីក គឺ​កើតឡើង​នៅលើ​ប្រអប់ដៃ​មនុស្ស​យើង​។ ជាធម្មតា វា​អាច​ចេញ​ជា​អាការៈ ហើម ឬ​ប្រេះ​ស្បែក ស្បែក​ឡើង​ក្រាស និង​ពិបាក​រស់នៅ​ជាមួយ​តែម្តង​។

​មនុស្ស​មួយចំនួន ច្រើន​តែ​មិន​ខ្វល់​អំពី រោគសញ្ញា​ទាំងនេះ​ទេ តែ​វា​ពិតជា​ហានិភ័យ​ដ៏​ធំ​បំផុត​មួយ ព្រោះថា​សញ្ញា​ទាំងនេះ នឹង​ជួយ​កំណត់​រោគវិនិច្ឆ័យ ជំងឺមហារីក​នៅ​ដំណាក់កាល​ដំបូង និង​អាច​ឲ្យ​គ្រូពេទ្យ មាន​ពេលវេលា​ព្យាបាល​បាន​យ៉ាង​ល្អ និង​ប្រើប្រាស់​របប​អាហារ​បាន​ត្រឹមត្រូវ​ទៀត​។

​ដូច្នេះ បើសិន​ជា​អ្នក​ឃើញ​កើតមាន រោគសញ្ញា​ទាំងអស់នេះ​ហើយ ដើម្បី​សុវត្ថិភាព អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។