ទម្លាប់​​​​​១០​យ៉ាង​ បុគ្គល​ជោគជ័យ​​​​​​បោះ​បង់​ចោល​​​​​ ​​ដើម្បី​​​​អភិវឌ្ឍ​ខ្លួន

​​​​អ្នក​ជំនួញ​​ជោគ​ជ័យ ​ឬ​​​​​​​​មហាសេដ្ឋី​​ប្រាក់​លាន​ដុល្លារ​​​​​ តែង​​តែ​​​មាន​ជីវិត​តស៊ូ​​​​​ជួប​ព្យុះ​ ជួប​ភ្លៀង​​​​​សឹង​តែ​​បោះបង់​ទៅ​វិញ​ ​តែ​ការ​ប្ដេជ្ញា​ចិត្ត និង​កម្លាំង​ចិត្ត​​​ជា​កត្តា​​សំខាន់​ជាង​គេ​​ ​​ដែល​ជួយ​រុញ​ច្រាន​​​​​ពួកគេ​ឲ្យ​​​ដើរ​​ដល់​​ផ្លូវ​ជោគជ័យ។

​​​​​​ទម្លាប់​​​​​១០​យ៉ាង​ បុគ្គល​ជោគជ័យ​​​​​​បោះ​បង់​ចោល​​​​​ ​​ដើម្បី​​​​អភិវឌ្ឍ​ខ្លួន

ស្ថាបនិក​​បណ្ដាញ​សង្គម facebook លោក Mark Zucherberg

 

បុគ្គល​ជោគជ័យ​​​​​​​មួយ​ចំនួន​​ចំណាយ​ពេល​វេលា​ច្រើន​​​​​​ដើម្បី​រៀន​សូត្រ​ពី​បទពិសោធន៍​​បរាជ័យ​​របស់​​ខ្លួន​ ​តែ​​ខ្លះ​ទៀត​​រៀន​​​​ពី​​​​​​​​​ភាព​ជោគ​ជ័យ​​​របស់​អ្នក​ដទៃ​​ តែ​សម្រេច​​ទៅ​​​​ដល់​គោល​ដៅ​តែ​មួយ។ ភាព​ជោគជ័យ​ គឺ​មិន​មែន​កើត​ឡើង​​ដោយ​ចៃដន្យ​ទេ ​​​​តែ​​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​មនុស្ស​ម្នាក់​​​​ៗ​។ ​​​តោះ​ស្វែង​យល់​​ពី​​​​ទម្លាប់​របស់​​​​បុគ្គល​ល្បី​ៗ​​ ១០​ចំណុច​​​​ ដែល​ធ្លាប់​​បោះ​បង់​ចោល​​ ​​ដើម្បី​​ឈោង​ចាប់​​​​​​​​ការ​អភិវឌ្ឍ​ខ្លួន​​ឲ្យ​កាន់​តែ​ប្រសើរ​ ខាង​ក្រោម​​​​​​​​​​​៖

 

១. ពួក​គេ​​​​មិន​ធ្វើការ​​​​នៅ​កន្លែង​ស្រួល​ៗ ឬ​ដដែលៗ (Comfort Zone)

ធ្វើការ​ក្នុង ​​Comfort Zone​ ​សំដៅ​​​​ការ​ធ្វើ​ការដដែល​​​​​​​​​ជា​ប្រចាំ ដោយ​​គេ​គិត​ថា​ស្រួល​​​។ ​ពួកគេ​​​គិត​ថា​​​​​​​​​ ការ​ធ្វើ​ការ​​​បែប​នេះ​​ដូច​​​​​ជា​សត្វ​​​​​​​កណ្ដុរ​​ក្នុង​​​កង់​រទេះ​​អីចឹង​​​ គឺ​មិន​​អាច​ទទួល​បាន​​​អ្វី​ថ្មី​ ប្លែក​ ​​តែ​​ផ្ទុយ​ទៅ​វិញ​​​ពួក​គេ​ចូល​ចិត្ត​​ដើរ​ចេញ​​ទៅ​ក្រៅ​​​​មើល​​ស្ថាន​ភាព​ជុំវិញ​ខ្លួន។​​​​​​​​​​​​​

​​​

 

២. ​ពួក​​គេ​​​មិន​ធ្វើ​កិច្ចការ​ ដោយ​មិន​ស្វែង​យល់​​ជាមុន

​ការ​​​ស្វែង​យល់​​​​​ជា​មុន​​ជា​កិច្ច​ការ​សំខាន់​​ ​​ដើម្បី​​​​​ឲ្យ​ដឹង​ថា​​ការ​សម្រេច​ចិត្ត​របស់​​ខ្លួន​​​​​នឹង​មាន​ប្រយោជន៍​​​​​ដល់​​សង្គម​​​​កម្រិត​ណា។ ​ទោះ​បី​​ជំនួញ​អាជីវកម្ម​​​​​​​​របស់​​ពួក​គេ​​​កំពុង​ដើរ​រលូន​​ទៅ​មុខ​​យ៉ាង​ណា​ក្ដី​ ​ក៏​ពួក​គេ​​​នៅ​បន្ត​​​ស្វែង​យល់​​ ​រៀន​សូត្រ​​ ​​និង​​តាម​ដាន​​ស្ថាន​​កាល​​​​បច្ចុប្បន្ន​ដែរ។​​

​​

 

៣. ​ពួក​​គេ​មិន​ខ្លាច​ ​​សុំ​ដំបូន្មាន​ពី​អ្នកដទៃ

​​​​ការ​​សុំ​​​យោបល់​​​​​​​​អ្នកដទៃ​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​​ទេ ​ព្រោះ​​​គេ​​​​​​​​​​​​​​​អាច​ច្រណែន​​ ឬ​​​​គំនិត​​ខុស​​គោល​ដៅ​របស់​យើង​ចង់​បាន​។​​​​​

 

 

៤. ពួក​គេ​មិន​ចង់​ដឹង ​​​ព័ត៌មាន​​មិន​ផ្ដល់​​ប្រយោជន៍

​​​ដំណឹង​​​មិន​​​ផ្ដល់​អត្ថប្រយោជន៍​​​​ ​​​ពួកគេ​​តែង​តែ​ធ្វើ​មិន​ដឹង​​ ​ឬ​មិន​ឮ​​​ ព្រោះ​​វា​អាច​​ធ្វើ​​ឲ្យ​ខូច​អារម្មណ៍​​​​​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​​​លើ​កិច្ច​ការ​​​​ធំ។
​​​

 

៥. ពួក​គេ​មិន​ធ្វើ​កិច្ចការ​​ច្រើន​​ប្រភេទ

​មាន​​កិច្ច​ការ​ច្រើន​​​​ក្នុង​ពេល​​តែ​មួយ​​ ​គឺ​ធ្វើ​​ឲ្យ​មនុស្ស​ម្នាក់​​ៗ​​​ ​មិន​អាច​​ប្រឹង​​ប្រែង​​​បាន​​ល្អ​​ទាំង​អស់​នោះ​ទេ ​បើ​ធ្វេស​ប្រហែស​បន្តិច​ ​​​​វា​​​​នឹង​ទាញ​ទម្លាក់​​​​​​​​ប្រសិទ្ធភាព​កិច្ចការ​​​ទាំង​​អស់​​​ឲ្យ​​​​​ចុះ​ថមថយ​​បាន។​​​
​​​​

 

៦. ​ពួក​គេ​មិន​កុហក​ អ្នក​ដទៃ

​​ការ​កុហក​​អ្នក​ដទៃ​​​ថ្ងៃ​​នេះ ​​ថ្ងៃ​ខាង​មុខ​​​ពួក​គេ​នឹង​កុហក​ខ្លួន​ឯង​​​ ​កុហក​​ការ​​តាំង​ចិត្ត​។​

 

 

៧. ​ពួក​គេ​មិន​រួញរា​នឹង​​​សុំ​​​​​មតិយោបល់​​

​​​​​​​ការ​ផ្ដល់​មតិយោបល់​ ​គឺ​​​ជា​រឿង​សំខាន់​​មួយ​​សម្រាប់​​ជួយ​​ស្វែង​រក​​​ភាព​ខ្វះ​​​ចន្លោះ​​​​របស់​ពួក​គេ ដើម្បី​​កែ​តម្រូវ​ឲ្យ​បាន​ប្រសើរ​​​ឡើង​វិញ។ ​យើង​​ខ្លួន​ឯង​​គិត​ថា​​​ល្អ​ ​តែ​​អ្នក​​ដទៃ​​គិត​ថា​​ធ្វើ​ពុំ​ត្រឹម​ត្រូវ​ ​ដូច្នេះ​​ក្រោយ​បាន​​មតិយោបល់​​ ​​អ្នក​​​អាច​ថ្លឹង​ថ្លែង​​រក​​ចំណុច​រួម​បាន។​
​​​​​​​​​​​​​​​

 

៨. ​ពួក​គេ​មិន​​ដើរ​តាម ​តែ​​​​​ពួកគេ​ដឹក​នាំ​​រក​អ្វី​ថ្មី​

​​ក្នុង​​សង្គម​​បច្ចុប្បន្ន​​​មាន​មនុស្ស​​ពីរ​ប្រភេទ​​​គឺ​ជា​​​​​អ្នក​ដឹក​នាំ​ និង​​អ្នក​ចាំ​គាំទ្រ។ បុគ្គល​ដែល​ទទួល​បាន​​​ជោគជ័យ​​​​​​​ ​ជា​​​​អ្នក​​ដឹក​នាំ ​ព្រោះ​​គេ​បាន​​រក​ឃើញ​​ផ្លូវ​​​​ដើរ​​​​ថ្មី​ ​និង​មុន​គេ។​

 

 

៩. ពួក​គេ​​មិន​​​​ឲ្យ​ស្រមោល​អតីតកាល​ ​​​​​​បំផ្លាញ​​អនាគត

​​​ទោះ​បី​ជា​អតីតកាល​​​ធ្លាប់​​បរាជ័យ​ ជួប​ឧបសគ្គ​​​​​ច្រើន​រាប់​ជំពូក​​យ៉ាង​ណា​ក្ដី​ ​​ពួក​គេ​​​​​តែង​តែ​​​ក្រឡេក​​​ទៅ​មើល​​អនាគត​​​​ដ៏​ប្រសើរ​ជា​និច្ច ​ដោយ​​យក​​​អតីតកាល​​ជា​​មេរៀន​​។​​​

 

 

១០. ​ពួក​​គេ​មិន​ដើរ​​​​ក្នុង​ចំណោម​​​ អ្នក​គិត​អវិជ្ជមាន​ឡើយ

​ការ​ជ្រើស​​រើស​​​មនុស្ស​​​​ដើរ​ជាមួយ​ ​គឺ​ជា​រឿង​សំខាន់​​​​​​​​ ព្រោះ​ពួក​គេ​អាច​ជា​ទី​ប្រឹក្សា​​ ​អ្នក​ណែនាំ​​ទៅ​រក​​ផ្លូវ​​​​ប្រសើរ​​ដូច​ពួកគេ។ បើ​សេព​​​​​​មនុស្ស​​​​បំផ្លាញ​ ​ពួក​គេ​​នឹង​​ទាញ​​​​​ទម្លាក់​​​បន្តិច​ម្ដង​​ៗ​​ឲ្យ​បរាជ័យ​​​តែ​ម្ដង​៕

 

ទម្លាប់​​​​​១០​យ៉ាង​ បុគ្គល​ជោគជ័យ​​​​​​បោះ​បង់​ចោល​​​​​ ​​ដើម្បី​​​​អភិវឌ្ឍ​ខ្លួន

 

ចុចអាន៖ ​​ភាព​ខុសគ្នា​១០យ៉ាង ​រវាង​មនុស្ស​​ធម្មតា និង​បុគ្គល​ជោគជ័យ​

ចុចអាន៖ ម្ចាស់ Facebook ​​ណែនាំ​ឲ្យ​គ្រប់​គ្នា​អាន​សៀវភៅ​ដ៏​ល្អ​​ ៩ក្បាល​​នេះ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Lifehack