ឌីជេ ណាណា កាន់​កម្មវិធី​ទូរទស្សន៍​ថ្មី​មួយ​និយាយ​ពី​បញ្ហា​បរិស្ថាន

ថ្មីៗ​នេះ អ្នក​ដឹកនាំ​យុវវ័យ​លេច​ធ្លោ​មួយ​រូប​កំពុង​កាន់​កម្មវិធី​ថ្មី​មួយ​និយាយ​ពី​បញ្ហា​បរិស្ថាន​ដែល​មាន​ឈ្មោះ​ថា “វៃឆ្លាត បរិស្ថាន​ស្អាត”។

 

កញ្ញា នាង សុវ៉ាត់ណា ឬ​ឌីជេ​ ណាណា ជា​ប្រធាន​ក្រុម​ដឹកនាំ​ពិធីករ​ក្មេងៗ​មួយ​ក្រុម​ដែល​មាន សមាជិក ៤ រូប​។ កម្មវិធី​នេះ​មាន ១៣ ភាគ ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ភីអិនអិន រៀង​រាល់​ថ្ងៃ​អាទិត្យ វេលា​ម៉ោង ១ រសៀល។

 

ឌីជេ ណាណា កាន់​កម្មវិធី​ទូរទស្សន៍​ថ្មី​មួយ​និយាយ​ពី​បញ្ហា​បរិស្ថាន

 

ណាណា និយាយ​ថា “ពេល​យើង​រៀន​នៅ​សាលា​ ពាក្យ​ថា​ បរិស្ថាន ​មាន​ន័យ​ថា​អ្វីៗ​គ្រប់​យ៉ាង​នៅ​ជុំវិញ​ខ្លួន​យើង និង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ប៉ុន្តែ​ យើង​មិន​យល់​ថា​ហេតុ​អ្វី​វា​សំខាន់​ទេ។ កម្មវិធី​នេះ​ប្រៀប​ដូចជា​នាឡិកា​រោទ៍​ដាស់​តឿន​ក្មេងៗ​ជំនាន់​ក្រោយ និង​ធ្វើឲ្យ​ពួកគេ​ដឹង​ថា គ្រប់​គ្នា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​បរិស្ថាន ហើយ​វា​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ជា​ចាំបាច់”។

 

រៀង​រាល់​សប្តាហ៍ ឌីជេ ណាណា បញ្ជូន​ពិធីករ​របស់​ខ្លួន​ទៅ​ស្វែង​រក​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ផ្ដួចផ្ដើម​ ច្នៃ​ប្រឌិត​បៃតង​នៅ​គ្រប់​ទីកន្លែង​ពាស​ពេញ​ផ្ទៃ​ប្រទេស​ និង​ទៅ​ជួប​ជាមួយ​ឯកត្ត​បុគ្គល​ ឬ​ក្រុមហ៊ុន ដែល​មាន​គោលដៅ​ក្នុង​ការ​ថែរក្សា​បរិស្ថាន។ គោលដៅ​នៃ​កម្មវិធី​ គឺ​សំដៅ​ទៅ​លើ​ក្រុម​យុវវ័យ​ និង លើក​ទឹក​ចិត្ត​ទូរ​ទស្សនិកជន​ឲ្យ​ចូលរួម​ទទួល​ស្គាល់​ការ​កែ​លម្អ​លើក​តម្កើង​ពិភព​លោក​ដែល​យើង​កំពុង​រស់នៅ។

 

​កម្មវិធី​លើក​ប្រធាន​បទ​ ៣ ​មក​បង្ហាញ​រៀង​រាល់​សប្តាហ៍ មាន ជម្រើស​ក្នុង​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ការ​ថែរក្សា​ការពារ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ ដូចជា​ សត្វ​ខ្លា​ធំ ឬ​ដំរី សក្តានុពល​នៃ​ថាមពល​ព្រះអាទិត្យ សារៈសំខាន់​នៃ​ជីវចម្រុះ គុណសម្បត្តិ​នៃ​កសិកម្ម​សរីរាង្គ ជាដើម។

 

ឌីជេ ណាណា កាន់​កម្មវិធី​ទូរទស្សន៍​ថ្មី​មួយ​និយាយ​ពី​បញ្ហា​បរិស្ថាន

 

ខ្លឹមសារ​នៃ​កម្មវិធី​មាន​លក្ខណៈ​វិជ្ជមាន។ ឌីជេ ​ណាណា និង​ពិធីករ តែង​លើក​យក​គំនិត​ថ្មីៗ និង​ដំណោះ​ស្រាយ​សាមញ្ញ​បង្ហាញ​ទូរ​ទស្សនិកជន​ដែល​អាច​អនុវត្ត​តាម ហើយ​នាំមក​នូវ​ការ​កែប្រែ​ធំ​មួយ។ កម្មវិធី “វៃឆ្លាត បរិស្ថាន​ស្អាត” លើក​ឡើង​នូវ​បញ្ហា​ធំៗ​ដោយ​បង្កប់​នូវ​ការ​កម្សាន្ត ​និង​ព័ត៌មាន​ក្នុង​ពេល​តែ​មួយ។

 

កម្មវិធី “វៃឆ្លាត បរិស្ថាន​ស្អាត” ថត និង​ផលិត​ដោយ​ផលិតកម្ម​ខ្មែរ​មេគង្គ ​ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​ ជាមួយ​ក្រសួង​បរិស្ថាន និង​គាំទ្រ​ឧបត្ថម្ភ​ដោយ Winrock និង USAID៕

 

អត្ថបទ៖ ពាណិជ្ជកម្ម