ញាក់សាច់ ! មែក​សឺ​ដេ​ស​បោះពួយ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ

ខេត្តក្រចេះ ៖ រថយន្ត​មែក​សឺ​ដេ​ស​១​គ្រឿង​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​បើក​បោះពួយ​យ៉ាង​លឿន​រួច​រេ​ចង្កូត​បុក​ចូល​ផ្ទះ​លក់​​ចាប់ហួយ​​មួយ​កន្លែង​ឡើង​ទ្រេត និង​បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ទៅ​លើ​ផ្ទះ​តៀម​លក់​គ្រឿងទេស​មួយ​កន្លែង​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ចំណុច​អូរ​កណ្តៀរ ស្ថិត​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ជាប់​និង​ព្រំប្រទល់​ខេត្តស្ទឹងត្រែង ។ នគរបាល​បាល​ចរាចរណ៍​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា យ៉ាងណា​ភ្លាម​ក្រោយ​ពី​កើតហេតុ​បុរស​ជា​អ្នក​បើករថយន្ត​បង្កហេតុ​ឈ្មោះ ហ៊ួ​ន លី​ម អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី ។

លោក​អនុសេនីយ៍ឯក នួន សា​រិ​ន អធិការរង​នគរបាល​ស្រុក​សំបូរ ទទួល​បន្ទុក​ច​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​មាន​ក្មេង​ស្រី​ចំនួន​៤​នាក់ ក្នុង​នោះ​រួម​ទាំង​កូន​ម្ចាស់ផ្ទះ បាន​នាំ​គ្នា​នៅ​លេង​ក្នុងផ្ទះ​តៀម​លក់​គ្រឿងទេស​មួយ​នេះ ស្រាប់តែ​ពេល​កើតហេតុ​ក៏​មាន​រថយន្ត​ម៉ាក់​សឺ​ដេ​ស ពណ៌​ស ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ក្នុង​ទិស​ដៅ​មក​ពី​ខេត្ត​រតនគីរី​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ បាន​រេ​ចង្កូត​និង​ជ្រុល​មក​បុក​ចូល​ក្នុងផ្ទះ​លក់​គ្រឿងទេស​មួយ​នេះ​ឡើង​បាក់​ទ្រេត បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​និង​៣​នាក់​រង​របួស ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួរឲ្យដឹងថា បុរសម្នាក់ជាអ្នកបេីកបររថយន្តកុងតឺន័រ ឲ្យក្រុមហ៊ុនតេងឡាយ ដែលមានស្លាកលេខ ព្រះសីហនុ 3A-0673 ដោយសារមានការធ្វេសប្រហែស មិនបានត្រួតពិនិត្យបច្ចេកទេសនៅពេលដែល នៅតាមផ្លូវ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្រ្តីនគរបាលបានបញ្ជាក់ថា «ក្រោយពេលដាច់ចេញពីតួរថយន្ត កង់ដែលដាច់នោះ បន្តរត់ទៅចូលក្នុងហាងលក់បាយ បណ្តាលឲ្យបុកទូដាក់ម្ហូបអាហា ចាន ឆ្នាំង បាក់បែកអស់គ្មានសល់»។

ក្រោយពីកេីតហេតុរថយន្តទៅមុខលែងកេីត ស្រាប់តែអ្នកបេីកបរចុះពីលេីរថយន្ត ក្នុងស្ថានភាពស្រវឹងខ្លាំង បំណងចូលទៅលេីកកង់ឡាន តែម្ចាស់ហាងមិនឲ្យលេីក ទុកដេីម្បីដោះស្រាយ ស្រាប់តែពេលនោះ អ្នកបេីករថយន្ត ធំក្លិនស្រា ក៏ដោះអាវក្រវាត់ចោលហេីយ រករឿងវាយម្ចាស់ហាងថែមទៀត។

សម្រាប់ហេតុការណ៍ខាងលេីនេះ ត្រូវបានសមត្ថកិច្ច បានបញ្ជាក់ផងដែរថា «សំណាងល្អអ្នកលក់ និងភ្ញៀវបានរត់ចេញទាន់ ដែលមិនបណ្តាលអ្នកណាម្នាក់រងរបួសទេ គ្រាន់តែខូចខាតសម្ភារអស់ជាច្រើន និងកំពប់ម្អូបអាហារដែលដាក់លក់អស់គ្មានសល់»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់ ! មែក​សឺ​ដេ​ស​បោះពួយ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ

ញាក់សាច់ ! មែក​សឺ​ដេ​ស​បោះពួយ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ

ញាក់សាច់ ! មែក​សឺ​ដេ​ស​បោះពួយ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ

ញាក់សាច់ ! មែក​សឺ​ដេ​ស​បោះពួយ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ

ញាក់សាច់ ! មែក​សឺ​ដេ​ស​បោះពួយ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ

ញាក់សាច់ ! មែក​សឺ​ដេ​ស​បោះពួយ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ