តើ​ប្រភេទ​ភេ​សជ្ជៈ​ណាខ្លះ​ដែល​​មិនគួរ​ប្រើ​ប្រាស់​ក្នុងពេ​ល​លេបថ្នាំ​?

តើ​ប្រភេទ​ភេ​សជ្ជៈ​ណាខ្លះ​ដែល​​មិនគួរ​ប្រើ​ប្រាស់​ក្នុងពេ​ល​លេបថ្នាំ​?

អ្នកត្រូវ គិតឱ្យបានសព្វគ្រប់ជ្រុងជ្រោយមុននឹងទទួលទានថ្នាំដោយប្រើជាមួយ ភេសជ្ជៈអ្វីមួយ។ ព្រោះមិនមែនឱ្យតែជាតិទឹកអាចយកមកទទួលទានជាមួយថ្នាំបាននោះទេ។ ភេសជ្ជៈ មួយចំនួនខាងក្រោមនេះហាមជាដាច់ខាតក្នុងការប្រើប្រាស់ជាមួយថ្នាំ ព្រោះអាចបង្កគ្រោះដល់សុខភាព៖

ទឹកដោះគោ៖ កាល់ស្យូម មាននៅក្នុងទឹកដោះគោ ទឹកសណ្តែក ទឹកផ្លែឈើផ្ទុកទឹកដោះ អាចរារាំងប្រសិទ្ធភាពរបស់ឱសថព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីដ។ ល្អបំផុតគឺត្រូវរង់ចាំយ៉ាងតិច ៤ម៉ោង ក្រោយពេលផឹកថ្នាំរួច ទើបទទួលទានភេសជ្ជៈសម្បូរកាល់ស្យូម។

ភេសជ្ជៈមានជាតិកាហ្វេអ៊ីន៖ ក្រុមភេសជ្ជៈនេះ រួមមាន កាហ្វេតែបៃតង និងពពួកភេសជ្ជៈថាមពល…។ កាហ្វេអ៊ីន អាចគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាព។ ពេលប្រើប្រាស់ រួមជាមួយពពួកឱសថមានសារជាតិរំញោចនេះ ចូរចៀសឆ្ងាយពីកាហ្វេ ពេលអ្នកកំពុងប្រើថ្នាំរារាំងភាពឃ្លាន ថ្នាំព្យាបាលហឺត និងពពួកថ្នាំរំញោច៕

ស្រា៖ ត្រូវចៀសឆ្ងាយការទទួលទានស្រា ពេលអ្នកកំពុងប្រើថ្នាំព្យាបាលជំងឺសរសៃប្រសាទ ផ្លូវចិត្ត។ ការគួបផ្សំនេះអាចបង្កជាជំងឺឈឺក្បាល ចង្វាក់បេះដូងញាប់ និងងាយដាច់សរសៃឈាមខួរក្បាល៕

ទឹកក្រូចថ្លុង៖ ទឹកក្រូចថ្លុង មានឥទ្ធិពលអសកម្មជាង ៥០ ប្រភេទថ្នាំ រួមមានទាំងថ្នាំ Statin។ ដោយសារឥទ្ធិពលរបស់អម្បូរក្រូចឃ្វិច ឡើងដល់ ២៤ ម៉ោង ហេតុនេះនឹងគ្មានលទ្ធផល ប្រសិនអ្នកលេបថ្នាំ និងផឹកទឹកក្រូចថ្លុងក្នុងថ្ងៃតែមួយ។

ទឹកផ្លែទទឹម៖ អង់ហ្ស៊ីមមួយប្រភេទ ត្រូវបានរកឃើញនៅក្នុងទឹកផ្លែទទឹម ដែលអាចធ្វើឱ្យថយចុះប្រសិទ្ធភាពថ្នាំព្យាបាលជំងឺលើសឈាម៕

ប្រភព៖ iknow

  • តើ​ប្រភេទ​ភេ​សជ្ជៈ​ណាខ្លះ​ដែល​​មិនគួរ​ប្រើ​ប្រាស់​ក្នុងពេ​ល​លេបថ្នាំ​?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:សុខភាព
Tags: