គន្លឹះ​៣​យ៉ាង​សម្រាប់​​យុវជន​ខ្មែរ​គេច​ផុត​ពី​​ការ​ដាក់​ធ្មេញ​ទាំង​វ័យ​ក្មេង

គន្លឹះ​៣​យ៉ាង​សម្រាប់​​យុវជន​ខ្មែរ​គេច​ផុត​ពី​​ការ​ដាក់​ធ្មេញ​ទាំង​វ័យ​ក្មេង

ធ្មេញជាផ្នែកដ៏សំខាន់មួយធ្វើឲ្យស្នាមញញឹមមានភាពស្រស់ស្អាត និងទាក់ទាញអ្នកដទៃ។ ប៉ុន្តែបើធ្មេញរបស់អ្នកខូច ហើយត្រូវទៅដាក់ធ្មេញទាំងអាយុមិនដល់២០ឆ្នាំផង តើអ្នកនឹង មានកង្វល់ប៉ុណ្ណា? ដើម្បីជៀសវាងការទៅដាក់ធ្មេញទាំងវ័យក្មេង ទន្តពេទ្យមួយរូបបានឲ្យយោបល់ថា យុវវ័យគួរតែមានវិធានការបង្ការជាមុន។ទន្តពេទ្យ យូ លាងគ័ង ប្រចាំគ្លីនិចធ្មេញMy Teeth បានប្រាប់ឲ្យដឹងថា មានយុវវ័យ ទាំងប្រុសទាំងស្រី ជាមធ្យមអាយុក្រោម២០ឆ្នាំ បានមកដាក់ធ្មេញ។ មូលហេតុនៃការមកដាក់ធ្មេញទាំងវ័យក្មេង គឺភាគច្រើនបណ្ដាលមកពីបញ្ហាដង្កូវស៊ី និងមកពីបញ្ហាផ្សេងៗទៀត ដូចជាជួបគ្រោះថ្នាក់រហូតដល់បាត់បង់ធ្មេញជាដើម។អ្នកជំនាញរូបនេះបានប្រាប់ពីគន្លឹះក្នុងការថែរក្សាមាត់ធ្មេញសម្រាប់យុវវ័យអាយុក្រោម២០ឆ្នាំដូចជា៖

១.សម្អាតធ្មេញឲ្យបានទៀងទាត់ ២ទៅ៣ដងក្នុងមួយថ្ងៃ បន្ទាប់ពីញុំាអាហារហើយ
២.ទាក់យកកម្ទេចសាច់ ឬចំណីអាហារផ្សេងៗចេញពីកន្លៀតធ្មេញ ៣.៦ខែម្ដង ត្រូវទៅពិនិត្យ ឬសម្អាតធ្មេញ ជៀសវាងធ្មេញខូចដោយមិនដឹងខ្លួនបើអាចធ្វើបាននូវគន្លឹះទាំងបីយ៉ាងខាងលើ យុវវ័យអាចជៀសវាងការមកដាក់ធ្មេញទាំងវ័យក្មេងមិនខាន។ ប៉ុន្តែលោក លាងគ័ង បានបញ្ជាក់ថា៖ “ការមកដាក់ធ្មេញក៏មិនមានផលប៉ះពាល់អ្វីនោះទេ មានតែជួយលើកសម្រស់វិញទេ ឧទាហរណ៍ដូចជាអ្នកខ្លះបាក់ធ្មេញមុខជាដើម។ ម្យ៉ាង វាជួយដល់សុខភាពផង”។ លោកឲ្យយោបល់ថា អ្នកដែលមានបញ្ហាសុខភាពធ្មេញទៅហើយ គួរតែទៅរកពេទ្យឯកទេសជំនាញដើម្បីពិគ្រោះ និងព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពទៅ កុំចាំយូរ៕

ប្រភព៖ iknow

  • គន្លឹះ​៣​យ៉ាង​សម្រាប់​​យុវជន​ខ្មែរ​គេច​ផុត​ពី​​ការ​ដាក់​ធ្មេញ​ទាំង​វ័យ​ក្មេង已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:សុខភាព
Tags: