ស្ថាប័នសង្គមសាស្ត្រចិនប្រ​កាស​៖​ ប្រជាជន ៩៣,៦% អាន​ព័ត៌មាន​តាម​ស្មា​ត​ហ្វូ​ន​

6 Videos


ឆាយណាដេលី (China daily) ផ្សាយឱ្យដឹងពីការស្ទង់មតិប្រចាំឆ្នាំ របស់ស្ថាប័នសង្គមសាស្ត្រចិនថា ប្រជាជន ៩៣,៦% បានអានព័ត៌មានតាមស្មាតហ្វូន ក្នុងនេះ ៧៧,៤% មើលព័ត៌មានប្រចាំថ្ងៃ និង ១៧,៨% មើលម្តងម្កាលក្នុងរាល់សប្តាហ៍ ។

P9

ស្ថាប័នសង្គមសាស្ត្រចិនប្រ​កាស​៖​ ប្រជាជន ៩៣,៦% អាន​ព័ត៌មាន​តាម​ស្មា​ត​ហ្វូ​ន​

ចំណែកទិន្នន័យនៃអ្នកប្រើអ៊ីនធើរណេតក្នុងប្រទេសចិន គិតពីខែធ្នូ ឆ្នាំ ២០១៥ មានចំនួន ៦៨៨ លាននាក់ ក្នុងនេះ ៩០,១% គឺជាអ្នកប្រើអ៊ីនធើរណេតពីស្មាតហ្វូន ។ ព័ត៌មានកំពូលនិយមលំដាប់ទី ១ មាន ៦៨,៣% គឺកម្មវិធីព័ត៌មាន (application information) ស្របពេលដែល ៥៧,៨% ជ្រើសរើស(browser) ដោយកម្មវិធីស្រាវជ្រាវដូចជា កម្មវិធីជជែកកម្សាន្ត (Views Chat) និង ៤៥% កម្មវិធីរកការងារចុងក្រោយ ៥៣% តាមរយៈវេបសាយ (Website) ។

របាយការណ៍ស្ទង់មតិនៅបានបញ្ជាក់ទៀតថា ៨៨.៦% នៃអ្នកដែលបានទាញយកកម្មវិធី (Download application) និង ជាងពាក់កណ្តាលមានកម្មវិធីព័ត៌មានយ៉ាងតិច ៣ នៅលើស្មាតហ្វូន។ របាយការណ៍នេះបានចង្អុលបង្ហាញថា ការប្រើប្រាស់អ៊ីនធើរណេតនៅក្នុងប្រទេសចិនបានកើនឡើង ៥០,៣% ច្រើនជាងភាគរយជាមធ្យមនៅទូទាំងពិភពលោក ៣,៩% និង ខ្ពស់ជាងអត្រានៅអាស៊ីជាមធ្យម ១០,១% ។

លោក លី ប៉ៃលីន នាយករងស្ថាប័នសង្គមសាស្ត្រចិនពោលថា «ប្រទេសចិនមានគេហទំព័រ (Website) ទាំងអស់ ៤,២៣ លានគេហទំព័រ (យើងតែងហៅថា វេបសាយ) ហើយជារៀងរាល់ឆ្នាំ មានអត្រាកើនឡើង ២៦,៣% និង ចំណាយទុនទៅលើ e – commerce ២០ លានលានយន់ នៃអត្រាលូតលាស់សេដ្ឋកិច្ចទៅលើផ្នែកអ៊ីនធើរណេត ៣០% ។

បើក្រឡេកមកមើលផ្នែកព័ត៌មានបោះពុម្ព នៅក្នុងប្រទេសកម្ពុជាយើងវិញ មិនថាកាសែត ឬ ទស្សនាវដ្តីបានធ្លាក់ចុះគួរឱ្យបារម្ភ ដែលការរីកចម្រើនខាងបច្ចេកវិទ្យាទំនើបកម្មខាងស្មាតហ្វូន បានធ្វើឱ្យអត្រាការអានព័ត៌មាននៅលើអនឡាញ ពិសេសស្មាតហ្វូនកើនឡើងគួរឱ្យកត់សម្គាល់ ដែលភាគច្រើនគេងាកមកតាមដាននៅបណ្តាញសង្គមហ្វេសប៊ុក បានព័ត៌មានលឿន រហ័សទាន់ចិត្ត៕ សូរ្យរិទ្ធ (MGR Online)