Man Utd សង្ឃឹម​ថា​កីឡាករ​ទាំង​២​រូប​នេះ​នឹង​អាច​ចុះ​ត្រាផ្លូវ​ការ​ជាមួយ​ខ្លួន​រួច​រាល់​នៅ​សប្ដាហ៍​នេះ​

បច្ចុប្បន្នក្លឹប Manchester United កំពុងបង្ហាញការរំពឹងទុកថាកីឡាករដែលខ្លួនចង់បាន២រូបគឺកីឡាករ Zlatan Ibrahimovic និងកីឡាករ Henrikh Mkhitaryan នឹងចុះកុងត្រាផ្លូវការឲ្យរួចរាល់ជាមួយក្លឹបខ្លួននៅក្នុងសប្ដាហ៍នេះ ។

ដោយចំពោះកីឡាករ Zlatan Ibrahimovic មានដំណឹងមកថាខ្សែប្រយុទ្ធរូបនេះបានឯកភាពលក្ខខណ្ឌនានាជាមួយក្លឹប Man Utd រួចរាល់ហើយ ខណៈគេរំពឹងទុកថានៅសប្ដាហ៍នេះខ្សែប្រយុទ្ធរូបនេះនឹងមកតេស្ដពិនិត្យសុខភាពហើយចុះកុងត្រាជាផ្លូវការតែម្ដង ។

ដោយឡែកសម្រាប់ខ្សែបម្រើរបស់ក្លឹប Dortmund គឺកីឡាករ Henrikh Mkhitaryan ដែលជាកីឡាករដែល Man Utd ចង់បានហាក់មានដំណឺងល្អដូចគ្នា ព្រោះបើយោងសម្ដីភ្នាក់ងារផ្ទាល់របស់ខ្សែបម្រើរូបនេះបាននិយាយថាគេបានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយ Dortmund ឡើយព្រោះបញ្ជាក់ពីគោលជំហរក្នុងចង់ផ្លាស់មកលេង Man Utd ។ ខណៈមានប្រភពមកថាក្លឹប Dortmund បានឯកភាពក្នុងដេញថ្លៃ៣១.៧លានផោនពីសំណាក់ក្លឹប Man Utd ។ ដូចនេះ Man Utd រំពឹងថាខ្សែបម្រើសញ្ជាតិអាម៉ូនៀរូបនេះនឹងអាចចុះកុងត្រាក្នុងសប្ដាហ៍នេះដូចគ្នាផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Man Utd សង្ឃឹម​ថា​កីឡាករ​ទាំង​២​រូប​នេះ​នឹង​អាច​ចុះ​ត្រាផ្លូវ​ការ​ជាមួយ​ខ្លួន​រួច​រាល់​នៅ​សប្ដាហ៍​នេះ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កីឡា
Tags: