បុរស​ចិន​ម្នាក់​​ ផឹក​ទឹក​នោម​ខ្លួន​ឯង​​២៣​ឆ្នាំ​ អះ​អាង​ថា​ជួយ​ព្យាបាល​ជម្ងឺ​​ច្រើន​មុខ

បុរស​​ចំណាស់​វ័យ​​​៧១​​​ម្នាក់​មក​ពី​ក្រុង​ឆេងឌូ ខេត្ត​ស៊ីឈួន​ ប្រទេស​​ចិន​កំពុង​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​លោក​​អះ​អាង​ថា​បាន​ពិសា​ទឹក​នោម​ខ្លួន​ឯង​​​ជា​ច្រើន​ឆ្នាំ និង​ជួយ​​លោក​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ។

 

បុរស​ចិន​ម្នាក់​​ ផឹក​ទឹក​នោម​ខ្លួន​ឯង​​២៣​ឆ្នាំ​ អះ​អាង​ថា​ជួយ​ព្យាបាល​ជម្ងឺ​​ច្រើន​មុខ

“ខ្ញុំ​ផឹក​វា​អស់​២៣​ឆ្នាំ​ហើយ ខ្ញុំ​ផឹក​តាំង​ពី​​​ខ្ញុំ​អាយុ​៤៨។ ទឹក​នោម​អាច​ព្យាបាល​ជំងឺ​ផ្សេង​ៗ​បាន​ដូច​ជា បញ្ហា​​ឈឺ​ខ្នង ជំងឺ​សួត និង​ជំងឺ​ម៉្ញូប”។ នេះ​ជា​សម្ដី​របស់​លោក​តា​៧១​ឆ្នាំ​ខាង​លើ ដែល​សព្វ​ថ្ងៃ​លោក​ជា​ប្រធាន​​សមាគម​​​ព្យាបាល​ជំងឺ​ទឹក​នោម​ប្រទេស​ចិន។

 

លោក​តា​បាន​ប្រាប់​សារព័ត៌មាន​​ឆេងឌូ​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​ដូច​ជា៖
*លោក​​ក្រោក​​​ពី​គេង​ពេល​ព្រឹក​អំឡុង​ម៉ោង ៥ ទៅ​ម៉ោង​៦​ រៀង​រាល់​ថ្ងៃ។
*ពេល​ព្រឹក​លោក​​តា តែង​ពិសា​ទឹក​​ផ្លែ​ឈើ ដែល​​​​បាន​ត្រាំ​​​ក្នុង​ក្រឡ​​ពេញ​មួយ​យប់។
*លោក​តា​តែង​រក្សា​ទុក​ទឹក​នោម​​​រាល់​ថ្ងៃ។

 

បុរស​ចិន​ម្នាក់​​ ផឹក​ទឹក​នោម​ខ្លួន​ឯង​​២៣​ឆ្នាំ​ អះ​អាង​ថា​ជួយ​ព្យាបាល​ជម្ងឺ​​ច្រើន​មុខ

“ខ្ញុំ​​រក្សា​​ទឹក​នោម​ខ្លួន​ឯង​ប្រហែល ៥០០ ទៅ​១០០០​មីលីលីត្រ​​​ទុក​ផឹក​​៥​ទៅ​៦​ដង​ក្នុង​មួយ​ថ្ងៃ។ ពេល​ខ្លះ​វា​មាន​រសជាតិ​ជូរ​ដោយ​សារ​ខ្ញុំ​ផឹក​ទឹក​ច្រើន​ពេក”។

 

លោក​តា​បាន​បន្ថែម​ទៀត​ថា មិន​ត្រឹម​តែ​លោក​​នោះ​ទេ​ដែល​ផឹក​ទឹក​នោម​ខ្លួន​​ឯង អ្នក​ជិត​ខាង​លោក​ក៏​ចាប់​ផ្ដើម​​ពិសា​ទឹក​នោម​​តាម​លោក​ដែរ។ នៅ​ពេល​សួរ​ថា មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ចាប់​​ផ្តើម​ពិសា​ទឹក​នោម? លោក​ឆ្លើយ​ថា លោក​បាន​អាន​សៀវភៅ​​​ចំណេះ​ដឹង​​វេជ្ជសាស្ត្រ​មួយ​ក្បាល​ប៉ុន្តែ​សៀវភៅ​នោះ​មិន​​​មាន​ការ​​ទទួល​ស្គាល់​ត្រឹម​ត្រូវ​នោះ​ទេ។

 

បើ​តាម​លោក Wang Xiaodong វេជ្ជបណ្ឌិត​​នៃ​មន្ទីរពេទ្យ​ឆេងឌូ បាន​ឲ្យ​ដឹង​ថា លោក​មិន​គាំ​ទ្រ​ចំពោះ​គំនិត​លោក​តា​ខាង​លើ​ឡើយ។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ទឹក​នោម​ផ្ទុក​ដោយ​សារធាតុ​សំណល់​​​​មិន​ល្អ​សម្រាប់​សុខភាព ជា​ពិសេស​លោក​​និយាយ​សង្កត់​ធ្ងន់​ថា ទោះ​បី​សៀវភៅ​វេជ្ជសាស្ត្រ​​បុរាណ​ចិន​អះ​អាង​ថា​វា​មាន​ប្រយោជន៍​ប៉ុន្តែ​​ពុំ​មាន​ភស្តុតាង​បញ្ជាក់​ត្រឹម​ត្រូវ​នោះ​ឡើយ។

 

លោក​វេជ្ជបណ្ឌិត​មួយ​រូប​ទៀត​មក​ពី​មន្ទីរពេទ្យ​​​ចិន​ West China បាន​ឲ្យ​ដឹង​ដែរ​ថា ទឹក​នោម​មនុស្ស​​មាន​សារធាតុ​គីមី​ល្អ​ខ្លះ​​ៗ​​សម្រាប់​សុខ​ភាព​ដូច​ជា សារធាតុ​ Urokinase ជា​ដើម ប៉ុន្តែ​​គេ​មិន​អាច​សំយោគ​វា​ចេញ​ពី​ទឹក​នោម​តាម​វិធី​សាមញ្ញ​ងាយ​ៗ​នោះ​ឡើយ៕

 

បុរស​ចិន​ម្នាក់​​ ផឹក​ទឹក​នោម​ខ្លួន​ឯង​​២៣​ឆ្នាំ​ អះ​អាង​ថា​ជួយ​ព្យាបាល​ជម្ងឺ​​ច្រើន​មុខ

 

ចុចអាន៖  ញ៉ាំ​ផ្សិត​ជួយ​សម្រក​ទម្ងន់ ការពារ​ជំងឺ​ទឹកនោមផ្អែម និង​មហារីក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​​​​​​​​​​​​​​​