បង្អែម​​ថ្មី​​ឈ្មោះ “​​​​​​​​​ដង្ហើម​នាគ”​ ហូប​ចេញ​ផ្សែង កំពុង​ល្បី​នៅ​អាមេរិក​

ភោជនីយដ្ឋានមួយនៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកំពុងធ្វើឲ្យសាធារណជនជាច្រើនចាប់អារម្មណ៍ខ្លាំងលើបង្អែមមួយប្រភេទ ដែលញ៉ាំចូលរួចចេញផ្សែងហ៊ុយតាមមាត់នៅពេលដកដង្ហើម។

តាមសារព័ត៌មាន Business Insider បង្អែមខាងលើមានឈ្មោះថា Dragon’s Breath “ដង្ហើមនាគ” បង្កើតដោយភោជនីយដ្ឋាន Chocolate Chair គឺជាដុំការ៉េមមូលតូចៗធ្វើពីគ្រាប់ធញ្ញជាតិជ្រលក់នឹងទឹកអាហ្សូត (សារធាតុ Nitrogen) ដែលធ្វើឲ្យភាយឧស្ម័នតាមមាត់នឹងច្រមុះពេលញ៉ាំវា។

មកដល់ពេលនេះ គេឃើញមានមនុស្សជាច្រើនចូលសាកបង្អែមនោះ ដោយសារតែការចង់ដឹងពីរសជាតិនិងភាពខុសប្លែករបស់វា ប៉ុន្តែក៏មានការព្រមានពីឥទ្ធិពលអាក្រក់របស់វាសម្រាប់សុខភាពផងដែរ ៕

ប្រភព៖ sabay

  • បង្អែម​​ថ្មី​​ឈ្មោះ “​​​​​​​​​ដង្ហើម​នាគ”​ ហូប​ចេញ​ផ្សែង កំពុង​ល្បី​នៅ​អាមេរិក​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:ជីវិតនិងសង្គម
Tags: