សាយ សំអាល់៖ ទំនប់វារីអគ្គិសនីសេសានក្រោម ២ ពិតជាប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន តែវាចាំបាច់

សាយ សំអាល់៖ ទំនប់វារីអគ្គិសនីសេសានក្រោម ២ ពិតជាប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន តែវាចាំបាច់



ខេត្តស្ទឹងត្រែង៖ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សាយ សំ​អាល់ បានលើកឡើង​កាលពី​ថ្ងៃទី ២៩ ខែមិថុនា​កន្លងទៅនេះ​ថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ ពិតជា​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន តែ​ប្រទេស​កម្ពុជា​ត្រូវការ​ជា​ចាំបាច់ ​នូវ​ថាមពល​អគ្គស​នី

សាយ សំអាល់៖ ទំនប់វារីអគ្គិសនីសេសានក្រោម ២ ពិតជាប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន តែវាចាំបាច់

លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​លោក​ដឹកនាំ​មន្ដ្រីក្រោមឱវាទ ចុះ​ពិនិត្យមើល​ដំណើរការ​គម្រោង​សាងសង់ ទំនប់​វា​រី​អគ្គិសនី​សេ​សាន ២ របស់​ក្រុមហ៊ុន Hydro Power Lower Sesan 2 Co,. Ltd ថាមានការ​ប៉ះពាល់​ដល់​ការរស់នៅ​ របស់​ប្រជាជន ដែល​រស់នៅ​ជិត​តំបន់ ឬ​យ៉ាងណា ព្រមទាំង​ពិនិត្យ​ការសម្អាត​ផ្ទៃ​បាត​អាង របស់​ក្រុមហ៊ុន​នោះផងដែរ។

បន្ទាប់ពី​ការចុះពិនិត្យ​ឃើញជាក់ស្តែង នូវ​ការវិវត្ត​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ នេះ​រួចមក លោក​បាន​លើកឡើងថា ពិតណាស់​ការសាងសង់​ទំ​បន់​វា​រី​អគ្គិសនី​នេះ ពិតជា​ប៉ះពាល់ ទៅដល់​ការរស់នៅ​មួយផ្នែក​របស់​ប្រជាជន​ក្នុង​តំបន់ ប៉ុន្តែ​កម្ពុជា​ត្រូវការ​ជា​ចាំបាច់ ឱ្យមាន​ថាមពល​អគ្គិសនី​ដែលជា​របស់ខ្លួន ដើម្បី​អាច​ធានាបាន​នូវ​ភាពរឹងមាំ​នៃ​ខឿនសេដ្ឋកិច្ច និង​សន្តិសុខ ជាតិ ព្រមទាំង​ធានាបាន​នូវ​សុវត្ថិភាព​ថាមពល​ជូន​ប្រជាពលរដ្ឋ។

សាយ សំអាល់៖ ទំនប់វារីអគ្គិសនីសេសានក្រោម ២ ពិតជាប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន តែវាចាំបាច់

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​សំណូមពរ​ដល់​ក្រុមហ៊ុន ។ ទន្ទឹមនឹងនោះ លោក​រដ្ឋមន្ត្រី ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអនុវត្ត​គម្រោង​របស់​ក្រុមហ៊ុន ដែល​បាន​ធ្វើឡើង ទៅតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ និង​ស្របតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

សាយ សំអាល់៖ ទំនប់វារីអគ្គិសនីសេសានក្រោម ២ ពិតជាប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន តែវាចាំបាច់

គួរ​រំលឹក​ផងដែរ​ថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ មាន​កម្លាំង៤២០មេ​ហ្គា​វ៉ា​ត់ ស្ថិតក្នុង​ស្រុក​សេសា​ន ស្ថិតក្នុង​ចម្ងាយ២០គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង គឺជា​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ធំជាងគេ​បំផុត​នៅ​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន​ចិន Hydrolancang International Energy Co.Ltd លើ​គម្រោង​ទឹកប្រាក់​ជិត៩០០ លាន​ដុល្លារ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១២ និង​គ្រោង​ដាក់​ឲ្យ​ដំណើរការ ឆ្នាំ២០១៧ខាងមុខនេះ៕