ការប្រគល់​ទំនិញ​លើកដំបូង ដោយ​ប្រើ​បរិក្ខារ​ហោះហើរ​ពុំមាន​អ្នកបើកបរ​

ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋការអាមេរិកអនុញ្ញាតឲ្យក្រុមជំនួញអចលនទ្រព្យ កសិករ ផលិតករភាពយន្ត និងក្រុមពាណិជ្ជករ ប្រើប្រាស់បរិក្ខារហោះហើរដោយគ្មានអ្នកបើកបរ (Drone) ធុនតូច ក្នុងតំបន់អាកាសកំណត់មួយ អង្កការពុំយកកម្រៃមួយនៅអាមេរិក បានធ្វើការពិសោធន៍សាកល្បងប្រតិបត្តិការ Drone ក្នុងការប្រគល់បរិក្ខារសុខាភិបាល ។

តាមនោះ គឺអង្កការក្រុមទប់ស្កាត់មហន្តរាយធម្មជាតិពុំយកកម្រៃ Field Innovation Team បានជួល Drone របស់ក្រុមហ៊ុន Flirtey ដើម្បីដឹកជញ្ជូនបណ្តាបរិក្ខារសុខាភិបាលពីមណ្ឌលសង្គ្រោះមួយ ទៅកាន់នាវា១គ្រឿង នាឈូងសមុទ្រ Delaware ។ គេបានធ្វើការផ្ទេរប្តូរឈាម និងគំរូជីវសាស្ត្រមួយចំនួន ក្នុងប្រតិបត្តិការនេះ ។

មនុស្សរាប់រយនាក់បានតាមដានមើលប្រតិបត្តិការដ៏អស្ចារ្យ ពុំធ្លាប់មាននេះ ។ Drone ទាំងនេះ បានសម្រេចភារៈកិច្ចដ៏ប៉ិនប្រសប់ និងសុវត្ថិភាព ។

ការប្រគល់​ទំនិញ​លើកដំបូង ដោយ​ប្រើ​បរិក្ខារ​ហោះហើរ​ពុំមាន​អ្នកបើកបរ​

ប៉ុន្តែ នៅអង់គ្លេស និងបារាំង វិញ នោះច្បាប់បានកំណត់ថាៈ Drone ពុំអាចហោះហើរក្នុងរង្វង់វិជ្ជមាត្រ ១៥០ ម៉ែត្រ សំរាប់ការដ្ឋានសំណង់ ។ កម្ពស់ហោះហើរអតិបរមាគឺ 400 feet តែហាមឃាត់ដាច់ខាតក្នុងការប្រើប្រាស់ Drone សំរាប់ការផ្លាស់ប្តូរទំនិញ ឬ ឃ្លាំមើលសកម្មភាពផ្សេងៗ ៕