​ផ្ទុះ​គ្រាប់បែកដៃ​នៅ​ម៉ាឡេស៊ី ពេល​អង្គុយ​ទស្សនា​ការប្រកួត​បាល់ទាត់ EURO 2016

6 Videos


ទីភ្នាក់ងារចិន ស៊ីនហួរ ប្រចាំប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា កាលពីថ្ងៃទី ២៧ ខែមិថុនា វេលាម៉ោង ១ និង ៣០ នាទីយប់ឈានចូលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ មានករណីនៃការវាយប្រហារដោយគប់គ្រាប់បែកដៃមួយគ្រាប់ទៅលើហ្វូងមនុស្សប្រុសស្រីជាង ២០ នាក់ នៅខាងក្រៅភោជនីយដ្ឋានមួយនាជាយក្រុងគូឡា ឡាំពួរ នៃប្រទេសម៉ាឡេស៊ី ដែលកំពុងតែជួបជុំគ្នាអង្គុយទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពានរង្វាន់ EURO 2016 រវាងក្រុមអ៊ីតាលី និង ក្រុមអេស្ប៉ាញ ។

P9

​ផ្ទុះ​គ្រាប់បែកដៃ​នៅ​ម៉ាឡេស៊ី ពេល​អង្គុយ​ទស្សនា​ការប្រកួត​បាល់ទាត់ EURO 2016
​ផ្ទុះ​គ្រាប់បែកដៃ​នៅ​ម៉ាឡេស៊ី ពេល​អង្គុយ​ទស្សនា​ការប្រកួត​បាល់ទាត់ EURO 2016

បើតាមរបាយការណ៍របស់មេប៉ូលិសរងមូលដ្ឋាន គឺលោក Datuk Abdul Rahim បានឲ្យដឹងថា ករណីនៃការបំផ្ទុះគ្រាប់បែកដៃនារាត្រីនោះ គឺមានអ្នករងរបួស ៨ នាក់ដែលសុទ្ធសឹងជាភ្ញៀវអង្គុយទស្សនាបាល់ទាត់ និងមិនមានមនុស្សស្លាប់ឡើយ។ ម្យ៉ាងទៀតពេលមានករណីនៃការបំផ្ទុះគ្រាប់បែកដៃនេះកើតឡើង គឺដំណាលគ្នានឹងភោជនីយដ្ឋានមួយនេះកំពុងតែត្រៀមរៀបចំបិទទ្វារផងដែរទើបមិនមានបុគ្គលិកបម្រើការក្នុងភោជនីយដ្ឋានណាម្នាក់រងគ្រោះថ្នាក់ឡើយ ។

​ផ្ទុះ​គ្រាប់បែកដៃ​នៅ​ម៉ាឡេស៊ី ពេល​អង្គុយ​ទស្សនា​ការប្រកួត​បាល់ទាត់ EURO 2016

ការស៊ើបអង្កេតជាជំហានដំបូងរបស់ប៉ូលិសបានបង្ហាញឲ្យឃើញថា ជនសង្ស័យបានគប់គ្រាប់បែកដៃនៅខាងក្រៅភោជនីយដ្ឋាន ទើបមិនបង្កឲ្យមានគ្រោះមហន្តរាយធំ។ ប៉ូលិសកំពុងតែពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ដែលដាក់បំពាក់តាមច្រកចេញចូលក្នុងភោជនីយដ្ឋានដើម្បីវែកមុខឧក្រិដ្ឋជន។ មេប៉ូលិសរងមូលដ្ឋានរូបនេះបាន បន្ថែមទៀតថា ប៉ូលិសចាប់ផ្តើមស៊ើបអង្កេតលើករណីគំនុំឯកជន គំនុំសងសឹកនៃបក្សពួកម៉ាហ្វីយ៉ា និង ជម្លោះក្នុងមុខជំនួញ។ តាមព័ត៌មាននៃការស៊ើបអង្កេតជាជំហានដំបូងរបស់ប៉ូលិស គឺករណីនៃការគប់គ្រាប់បែកដៃនេះមិនមានទាក់ទងដល់ពួកភេរវករ ISIS ឡើយ ។

​ផ្ទុះ​គ្រាប់បែកដៃ​នៅ​ម៉ាឡេស៊ី ពេល​អង្គុយ​ទស្សនា​ការប្រកួត​បាល់ទាត់ EURO 2016

លោក Datuk Abdul Rahim បានថ្លែងថាការស៊ើបអង្កេតជាជំហានដំបូងបានបង្ហាញឲ្យឃើញថា ជនសង្ស័យបានគប់គ្រាប់បែកដៃសំដៅទៅរកតែមនុស្ស ២ នាក់ប៉ុណ្ណោះ ។ ដូច្នេះមិនមែនជាការវាយប្រហារបែបភេរវកម្មឡើយ ហើយករណីនៃការវាយប្រហារដោយគប់គ្រាប់បែកដៃនេះ អាចជារឿងប្រកួតប្រជែងមុខជំនួញ ឬ គំនុំសងសឹកតែប៉ុណ្ណោះ ៕                                                                                                                     គ ឡេង

​ផ្ទុះ​គ្រាប់បែកដៃ​នៅ​ម៉ាឡេស៊ី ពេល​អង្គុយ​ទស្សនា​ការប្រកួត​បាល់ទាត់ EURO 2016
​ផ្ទុះ​គ្រាប់បែកដៃ​នៅ​ម៉ាឡេស៊ី ពេល​អង្គុយ​ទស្សនា​ការប្រកួត​បាល់ទាត់ EURO 2016