ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ប្រចាំ​ខេត្តកំពង់ធំ​កំពុង​ជាន់​.​ក​រាស្ត្រ

ខេត្តកំពង់ធំ ៖​ ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​យក​មក​ធ្វើ​ផ្ទះ និង​អ្នក​រកស៊ី​ឈើ​បន្តិចបន្តួច​នាំ​គ្នារ​អូរ​ទាំ និង​រិះគន់​ថា បច្ចុប្បន្ន​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​កំពុង​តែ​បង្ក​ព្យុះ​ភ្លៀង​ទាំង​ថ្ងៃ​ទាំង​យប់​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​នៃ​ខេត្តកំពង់ធំ ដោយ​បើករថយន្ត​ប្រដេញ​ចាប់​រថយន្ត និង​គោ​យន្ត​ដឹកឈើ​ណា​ដែល​មិន​បង់លុយ​ឲ្យ​ពួក​គេ ។ ពួក​អស់​នេះ ​ធ្វើ​បាន​តែ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ចំណែក​រថយន្ត​ប្រភេទ​យី​ឌុ​ប​ធំ​ៗ​ដែល​ដឹកឈើ​វិញ​នោះ គឺ​អស់លោក​មិន​ដែល​ហ៊ាន​ក្អក​ដាក់​គេ​នោះ​ទេ ពួក​គេ​ធ្វើ​បាន​តែ​អ្នក​តូចតាច​នោះ​ទេ ។

​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លូ​យ​មាត់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ស្ត្រី​ម្នាក់​ត្រូវជា​ក្មួយ​របស់​គាត់​នៅ​ព្រឹក​ថ្ងៃមួយ​រកតែ​ភ្លឺ​មិន​ទាន់ នាង​បានរ​ត់ទៅ​ខ្ចី​លុយ​របស់​គាត់ ហើយ​គាត់​សួរ​ថា យក​លុយ​ទៅ​ធ្វើ​អី​ទាំង​ព្រឹក នាង​ឆ្លើយ​ថា ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ចាប់​ឡាន​នាង​ហើយ​នៅ​ចំណុច​អូរ​ខ្លែង​ឆក់ ចុង​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ។ គេ​ប្រុង​អូស​យក​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ហើយ បើ​មិន​បង់លុយ​ឲ្យ​គេ ដោយ​មានការ​អង្វរក ព្រមទាំង​តថ្លៃ​គ្នា​ផង​នោះ មួយសន្ទុះ​ទើប​ខាង​លោក​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ឈ្មោះ ស៊ូ សាលី និង​ម្នាក់​ទៀត​ឈ្មោះ ជា សុខ​បាន ដែល​ជា​កូនចៅ​របស់​លោក ហួត តឿ ព្រម​ទទួលយក​លុយ​ចំនួន​១​លាន​៤​សែន​រៀល ។

ពាក់ព័ន្ធ​ករណី​នេះ ខាង​ស្ត្រី​ម្ចាស់​រថយន្ត​ប្រាប់​ថា នាង​បង់លុយ​ឲ្យ​រាល់​តែ​ជើងទេ​ឲ្យ​តែ​ជួប តែ​ខាងគេ​ខឹង​ថា នៅ​ពេល​នាង​ដឹកឈើ​មក​ម្តង​ៗ​ម៉េច​មិន​ខ​ល​ទូរស័ព្ទ​ប្រាប់​គេ ដោយសារ​តែ​គេ​ខឹង ទើប​បានជា​គេ​ធ្វើបាប​នោះ ។

​នៅ​រសៀល​ថ្ងៃ​ទី​២៩ មិថុនា នេះ មិន​អាច​ទាក់ទង​លោក ​ហួត តឿ មេ​ប៉ូលិស​សេដ្ឋកិច្ច​ប្រចាំ​ខេត្តកំពង់ធំ បាន​ទេ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ ។