កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ បញ្ជូន​ទៅ​តុលាការ​

កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ បញ្ជូន​ទៅ​តុលាការ​



សៀមរាប​ ៖​ នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​ខេត្ត​ បាន​ធ្វើការ​ស្រាវជ្រាវ ​រហូត​​​ឈាន​ដល់​​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​ និង​ដកហូត​បាន​គ្រឿងញៀន ​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន​០២​កញ្ចប់​ ដែល​មាន​ទម្ងន់​ស្មើ​នឹង​០.១​ក្រាម និង​សម្ភារៈ​វេច​ខ្ចប់​ ​ព្រម​ទាំង​​ឧបករណ៍​ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន រួច​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​ដើម្បី​សួរនាំ។

ការ​ចុះ​ធ្វើ​សកម្មភាព បង្ក្រាប​ករណី​រក្សាទុក​ និង​ជួញដូរ​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​នេះ បាន​ធ្វើ​ឡើង​នូវ​ម៉ោង​០៩​ និង​៣០​នាទី​​​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ ខ្នារ ឃុំ​ខ្នា​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ទោ ​អ៊ុំ​ សា​អាត ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​​ថា ​​ជន​សង្ស័យ​ទាំង​៤​នាក់​ រួមមាន​ទី​១​.ឈ្មោះ ពេជ្រ ​ ពិ​សិត ភេទ​ប្រុស កើត​ឆ្នាំ​ ២០០០​ មុខរបរ​ធ្វើស្រែ ​រស់នៅ​ភូមិ​ខ្នារ ឃុំ​ខ្នា​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​ ទី​២.​ឈ្មោះ អាន់​ហៅ​យួន ​ភេទ​ប្រុស កើត​​​ឆ្នាំ​១៩៩០​មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ខ្នារ ឃុំ​ខ្នា​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប។ ទី​៣.​ឈ្មោះ ស៊ឹម ​ស​ម្ភស្ស​ ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៣​មុខរបរ​ជាង​ទូរស័ព្ទ រស់នៅ​ភូមិ​ទក្សិណ​ត្បូង​ សង្កាត់​គោកចក ​ក្រុង សៀម​រាប​។ ទី​៤. ​ឈ្មោះ លន់​ ផល្លាស្ស ​ភេទប្រុស ​កើត​ឆ្នាំ​១៩៩៩ ​មុខរបរ​សិស្ស ​រស់នៅ​ភូមិ​គោក​ស្នួល ឃុំ​ខ្នាត ​ស្រុក​ពួក ខេត្ត​សៀមរាប​។ អ្នក​ទាំង​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ចោទ​ ពីបទ​រក្សាទុក ​និង​ជួញដូរ​គ្រឿង​ញៀន​ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅកាន់​តុលាការ​ នៅ​ថ្ងៃទី​២៩ ខែ មិថុនា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាមច្បាប់៕