បទសម្ភាសន៍​អំពី​លោក សម រង្ស៊ី ជួប​ប្រជុំ​ជាមួយ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នៅ​ហ្វីលីពីន

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រជុំ​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) នៅ​ថ្ងៃ​ទី​២៩ មិថុនា ដោយ​លោក សម រង្ស៊ី បាន​រាយការណ៍​ជូន​អំពី​លទ្ធផល​ដែល​លោក​បាន​ធ្វើ​កិច្ចការ​ការទូត​នៅ​ប្រទេស​មួយ​ចំនួន ដើម្បី​សុំ​អន្តរាគមន៍​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន ឲ្យ​ជួយ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ឲ្យ​ប្រសើរ​ឡើង​វិញ។

លោក អ៊ូ ច័ន្ទឫទ្ធិ បន្ថែម​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​រាយការណ៍​ជូន​លោក សម រង្ស៊ី វិញ​អំពី​ការ​វិវឌ្ឍន៍​នយោបាយ​នៅ​កម្ពុជា ក្រោយ​ពេល​អវត្តមាន​របស់​ប្រធាន​គណបក្ស។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣០ មិថុនា ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស​ប្រឆាំង នឹង​ជួប​ប្រជុំ​ជាមួយ​លោក សម រង្ស៊ី ទៀត អំពី​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧-ឆ្នាំ​២០១៨ និង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដែល​ចម្រូងចម្រាស​នា​ពេល​បច្ចុប្បន្ន។

សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​អំពី​បញ្ហា​នេះ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។