​ស្វាយរៀង ឈ្នះ​ប៉េណាល់ទី ភ្នំពេញ​ក្រោន ឡើង​ផ្តាច់​ព្រ័ត្រ Hun Sen Cup

ក្រុម​បាល់ទាត់​ព្រះ​ខ័នរាជ​ស្វាយរៀង​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៃ​​ពាន​រង្វាន់ Hun Sen Cup 2016​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ ​ដោយ​គ្រាប់​បាល់​ប៉េណាល់​ទី​កាត់​សេចក្តី ៣-២ លើ​ក្រុម​ភ្នំពេញ​ក្រោន ក្នុង​វគ្គ​​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នា​ល្ងាច​នេះ។

 

​ស្វាយរៀង ឈ្នះ​ប៉េណាល់ទី ភ្នំពេញ​ក្រោន ឡើង​ផ្តាច់​ព្រ័ត្រ Hun Sen Cup

ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង

 

ការប្រកួត​នៅ​តង់​ទី​១​ក្រុម​ទាំង​ពីរ​​បាន​ប្រុង​ប្រយ័ត្ន​ខ្ពស់​រៀង​ៗ​ខ្លួន​ដោយ​បញ្ចប់​៤៥​នាទី​មិន​មាន​ក្រុម​ណា​អាច​បំប៉ោង​សំណាញ់​ទី​គ្នា​បាន​ទេ។ ចំណែក​ការ​ប្រកួត​តង់ទី​២ ក៏​នៅ​តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​​គ្នា​ដដែល​ ទោះ​ជា​ក្រុម​ទាំង​ពីរ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ។ ជា​ពិសេស​ភ្នំពេញ​ក្រោន​មាន​ប្រៀប​ខ្លះ​ដោយ​សារ​​កីឡាករ​ល្អ​ៗ​របស់​​ស្វាយរៀង​មាន​របួស​​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។ ការ​បន្ថែម​១៥​នាទី​​ពីរ​ដង​ទៀត ក៏​​ក្រុម​ទាំង​ពីរ​នៅ​តែ​មិន​អាច​ទម្លាយ​សំណាញ់ទី​គ្នា។ ទី​បំផុត​ ការ​ទាត់​បាល់​​ប៉េណាល់​ទី​កាត់​សេចក្តី ព្រះ​ខ័នរាជ​ស្វាយរៀង បាន​យកឈ្នះ ភ្នំពេញ​ក្រោន ដោយ​គ្រាប់​បាល់ ៣-២ ។

 

ក្រុមព្រះ​ខ័នរាជ​ស្វាយរៀង​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​រង​ចាំ​ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​រវាង​ក្រុម​ក្រសួង​ការពារ​ជាតិ និង មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា វេលា​ម៉ោង​៦​ល្ងាច​នេះ៕

 

​ស្វាយរៀង ឈ្នះ​ប៉េណាល់ទី ភ្នំពេញ​ក្រោន ឡើង​ផ្តាច់​ព្រ័ត្រ Hun Sen Cup

ក្រុម​ភ្នំពេញ​ក្រោន

 

អត្ថបទ៖ ជាន ចាន់រ៉ា​