អ្នក​ស្រី ពាន់ ភួងបុប្ផា ចូល​ផលិតកម្ម Town ជា​ផ្លូវ​ការ

អ្នក​ស្រី ពាន់ ភួងបុប្ផា បាន​ចុះ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ផលិតកម្ម Town ដើម្បី​សហការ​គ្នា​ផលិត​ភាពយន្ត​ខ្នាត​ធំ​ប្រកប​ដោយ​គុណ​ភាព​សម្រាប់​ទស្សនិកជន។

 

អ្នក​ស្រី ពាន់ ភួងបុប្ផា ចូល​ផលិតកម្ម Town ជា​ផ្លូវ​ការ

 

អ្នក​ដឹក​នាំ​រឿង​ជើងចាស់​រូប​នេះ​បាន​បញ្ជាក់​ថា អ្នក​ស្រី​មាន​សេចក្ដី​សោមនស្ស​រីករាយ​ចំពោះ​ការ​ចូលរួម​សហការ​ជាមួយ​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ ព្រោះ​អ្នក​ស្រី​យល់​ឃើញ​ថា Town ធ្លាប់​មាន​ស្នាដៃ និង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​គុណ​ភាព​ផលិតផល​រួម​មាន​ចម្រៀង​ជា​ដើម។

 

“វត្តមាន​របស់​ខ្ញុំ​ក្នុង​ផលិតកម្ម Town គ្រាន់​តែ​ជា​ការ​ពង្រឹង​បន្ថែម​ទៀត​ទៅ​លើ​ទម្រង់​ថ្មីៗ ដើម្បី​ធ្វើ​ឱ្យ​ស្ថាប័ន​មួយ​នេះ កាន់​តែ​មាន​កេរ្តិ៍​ឈ្មោះ ហើយ​កាន់​តែ​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​វិស័យ​ភាពយន្ត​របស់​ខ្មែរ​យើង”។ អ្នក​ស្រី ពាន់ ភួងបុប្ផា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​នេះ​នៅ​សណ្ឋាគារ ណាហ្គាវើល។

 

អ្នក​ដឹក​នាំ​រឿង​ឆ្នើម​ខាង​លើ​បាន​បន្ថែម​ទៀត​ថា នេះ​ជា​ក្ដី​រំពឹង​តែ​មួយ​គត់​ដែល​អ្នក​ស្រី​សម្រេច​ចិត្ត​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត តាម​រយៈ​បទ​ពិសោធន៍​របស់​ខ្លួន អ្នក​ស្រី​យល់​ថា នេះ​ក៏​ជា​ការ​កៀរគរ​អ្នក​ជំនាន់​ក្រោយ​ឱ្យ​មាន​ឱកាស​ចូលរួម​ផង​ដែរ។ អ្នក​ស្រី​បាន​ត្រៀម​ថត​ភាព​យន្ត​ខ្នាត​ធំ​មួយ​មាន​ចំណង​ជើង​ថា”ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី” ដើម្បី​បើក​ទំព័រ​ការងារ​ក្នុង​កន្លែង​ថ្មី​នេះ​ផង​ដែរ។

 

អ្នក​ស្រី ពាន់ ភួងបុប្ផា ឱ្យ​ដឹង​ទៀត​ថា ស្នាដៃ​របស់​អ្នក​ស្រី​ត្រៀម​ដំណើរ​ការ​ថត​ឆាប់ៗ​នេះ​ហើយ ដោយ​មាន​តារា​សម្ដែង ៤​ជំនាន់​បញ្ចូល​គ្នា​ទៀត​ផង​រួម​មាន​ជំនាន់​អ្នក​ស្រី ឌី សាវ៉េត, ជំនាន់​លោក ទេព រិនដារ៉ូ និង​តារា​ជំនាន់​ក្រោយ​ទៀត។

 

អ្នក​ស្រី ពាន់ ភួងបុប្ផា ចូល​ផលិតកម្ម Town ជា​ផ្លូវ​ការ

 

នៅ​ក្នុង​សន្និសីទ​ខាង​លើ​លោក ប៊ុន រតនា អ្នក​ដឹក​នាំ​សម្ដែង​នៅ​ផលិតកម្ម​មួយ​នេះ​បាន​និយាយ​ថា សក្ដានុពល​ផលិតកម្ម​របស់​លោក​មាន​ការ​វិវត្តន៍​ឥត​ឈប់ឈរ​សម្រាប់​តម្រូវ​ការ​កម្សាន្ត​ក្នុង​វិស័យ​សោតទស្សន៍។ ពិសេស​វិស័យ​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង និង​ក្រៅ​ប្រទេស​។

 

លោក​ចាត់​ទុក​ថា វត្តមាន​របស់​អ្នក​ស្រី ពាន់ ភួងបុប្ផា ជា​ធនធាន​សំខាន់​មួយ​ទៀត បន្ថែម​លើ​ធនធាន​មនុស្ស​ល្អៗ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ផលិតកម្ម។ ហើយ​លោក ប៊ុន រតនា ជឿជាក់​ថា វត្តមាន​របស់​អ្នក​ដឹក​នាំ​រឿង​ជើងចាស់​ខាង​លើ នឹង​ធ្វើ​ឱ្យ​ផលិតផល​ភាពយន្ត​កាន់​តែ​ប្រសើរ៕

 

អ្នក​ស្រី ពាន់ ភួងបុប្ផា ចូល​ផលិតកម្ម Town ជា​ផ្លូវ​ការ

អ្នក​ស្រី ពាន់ ភួងបុប្ផា ចូល​ផលិតកម្ម Town ជា​ផ្លូវ​ការ

 

អ្នក​ស្រី ពាន់ ភួងបុប្ផា ចូល​ផលិតកម្ម Town ជា​ផ្លូវ​ការ

 

អ្នក​ស្រី ពាន់ ភួងបុប្ផា ចូល​ផលិតកម្ម Town ជា​ផ្លូវ​ការ

 

អត្ថបទ៖ សំ ជំនាញ